![]() |
Add caption |
ក) រោគសញ្ញា៖
ជំងឺហឺតអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ បើគេមិនអាចស្រូបយកខ្យល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក្រចកនិងបបូរមាត់របស់គេនឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅករបស់គេអាចប៉ោង។ ធម្មតាគ្មានគ្រុនក្តៅទេ។
ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺហឺតនេះ។ ជាទូទៅ វាកាន់តែធ្ងន់ធ្ងរក្នុងខែខ្លះ ក្នុងមួយឆ្នាំៗ ឬនៅពេលយប់។ មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។
![]() |
Add caption |
ខ) មូលហេតុ៖
ការធ្វើទុក្ខនៃជំងឹហឺត អាចបង្កឡើងដោយៈ
- ការបរិភោគអាហារប្រភេទខ្លះ
- ការដកដង្ហើមចូលនូវវត្ថុ ដែលមនុស្សនោះមានអាល់ឡែហ្ស៊ីជាមួយ។
- ចំពោះកុមារតូចៗ ជំងឺហឺតចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ
- ចំពោះមនុស្សខ្លះ ជំងឺហឺតធ្វើទុកខនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។

- ជំងឹហឺតក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងឡាន និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។
គ) ការព្យាបាល៖
បញ្ជាក់៖ ការព្យាបាលទាមទារការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ស្វែងយល់អំពីជំងឺ ការវិវត្តន៍ និងជំរើសផ្សេងៗនៃការព្យាបាល។
- បើជំងឺហឺតមានសភាពកាន់កាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ គេគួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត។ ត្រូវជួយពួកគេដោយ រក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺហឺត។
- ផ្តល់ទឹកឲ្យបានច្រើន។ ការធ្វើរបៀបនេះជួយពង្រាវស្លេស និងធ្វើឲ្យងាយដកដង្ហើម។ ការហឺតចំហាយទឹកក្តៅក៏អាចជួយឲ្យបានធូរស្រាលខ្លះដែរ។
- ចំពោះពេលធ្វើទុក្ខ ព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល(Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះគឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។
- ចំពោះការធ្វើទុក្ខញឹកញាប់ ឬជំងឹហឺតដែលធ្វើឲ្យអ្នកដង្ហក់រកដង្ហើមពេលដើរ ឬពេលហាត់ប្រាណតិចតួច ប្រើប្រដាប់ហឺតថ្នាំ (Beclomethasone)។ ការធ្វើប្រដាប់ហឺតថ្នាំនេះ អាចបង្ការការធ្វើទុក សន្សំសំចៃប្រាក់ និងធ្វើឲ្យអ្នកមានការធូរស្រាល ជាងការឆ្លើយតបរបស់ការសង្គ្រោះបន្ទាន់ផ្នែកជំងឺហឺត។ ការប្រើបំពង់មួយជាមួយនឹងប្រដាប់ហឺតរបស់អ្នក ធ្វើឲ្យថ្នាំចូលទៅក្នុងសួតរបស់អ្នកបានកាន់តែច្រើន។
- ក្នុងពេលបន្ទាន់ ដែលអ្នកគ្មានថ្នាំសាល់ប៊ុយតាម៉ុល អ្នកអាចចាក់ថ្នាំអេពិណេហ្វ្រីន(អាដ្រេណាលីន Adrenlin) នៅក្រោមស្បែក។
- ប្រសិនបើអ្នកនោះមានគ្រុនក្តៅទៀ ឬប្រសិនបើហឺតធ្វើទុក្ខលើសពី ៣ថ្ងៃ ឲ្យថ្នាំអាម៉ុកស៊ីលីន ឬថ្នាំអេរីត្រូមីស៊ីន។
- ក្នុងករណីកម្រ ព្រូនអាចបណ្តាលឲ្យកើតហឺតបានដែរ។ សាកល្បងឲ្យថ្នាំមេបង់ដាស្សូល ទៅកុម៉ាដេលចាប់ផ្តើមមានជំងឺហឺតបើអ្នកគិតថាគេមានព្រូន។
- បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។
ឃ) ការបង្ការ៖
វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺតមានដូចជាៈ
- មនុស្សដែលមានជំងឹហឺតគួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូលនូវវត្ថុណាដេលបណ្តាលឲ្យជំងឹហឺតធ្វើទុក្ខ។
- ផ្ទះ ឬកន្លែងធ្វើការត្រូវរក្សាផ្យបានស្អាតជានិច្ច។
- កុំឲ្យមានមាន់ ឬសត្វដទៃទៀតចុលក្នុងផ្ទះ។
- ដាក់កម្រាលពូកហាលថ្ងៃ។
- ជួនកាល ការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ។
- ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃដើម្បីឲ្យស្លេសវាវ។
- អ្នកជំងឺហឺតអាចធូរស្រាល បើគេស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ។
- អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារីធ្វើឲ្យសួតអ្នកខូចកាន់តេខ្លាំង។

0 comments:
Post a Comment