ជំងឺទូទៅ

ជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ

Image may contain: one or more people and ring
Add caption
ជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ (Péritonite généralisée par perforation gastrique)
ជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ គឺជាជំងឺមួយធ្ងន់ធ្ងរបំផុត ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា និងតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ។

ក) តើមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យមានការធ្លាយក្រពះ?
មូលហេតុសំខាន់ៗដែលបណ្តាលឲ្យមានការធ្លាយក្រពះមានដូចជា៖
- ជំងឺរលាកក្រពះរ៉ាំរ៉ៃ រឺដំបៅក្រពះ
- ជំងឺដុំមហារីកក្រពះ ដែលមិនធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានត្រឹមត្រូវ
- ការប្រើប្រាស់ថ្នាំឈឺសន្លាក់មួយចំនួនដោយមិនគោរពតាមវេជ្ជបញ្ជាដូចជា ពពួក AINS រឺ Glucocorticoides រឺថ្នាំបុរាណខ្មែរមួយចំនួនដែលមានលាយពពួកថ្នាំខាងលើនេះ។

ខ) រោគសញ្ញា៖
ចំពោះរោគសញ្ញាគ្លីនីកគឺពិបាកក្នុងការសន្និដ្ឋានឲ្យពិតប្រាកដថា អ្នកជំងឺមានជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះណាស់ ប៉ុន្តែអ្នកជំងឺអាចមានរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងគិតទៅរក ដូចជាៈ
- អ្នកជំងឺមានប្រវត្តិរលាកក្រពះរ៉ាំរ៉ៃ រឺដំបៅក្រពះ ជាមួយការប្រើប្រាស់ថ្នាំមិនគោរពវេជ្ជបញ្ជាមួយចំនួន
- អ្នកជំងឺមានសភាពបាត់បង់ជាតិទឹកខ្លាំង ក្អួត ត្អើក អត់ដើរខ្យល់ រឺមិនអាចបត់ជើងធំបាន ពេលខ្លះអាចរាគក៏មាន
- ក្តៅខ្លួន
- អ្នកជំងឺមានសភាពឈឺពោះខ្លាំង
- បាត់បង់ចលនាពោះដែលពិបាកក្នងការដកដង្ហើម
- ពោះមានសភាពរឹងដូចឈើ
No automatic alt text available.
Add caption
ក្នុងករណីនេះដើម្បីធ្វើរោគវិនិច្ឆ័យឲ្យរឹតតែច្បាស់ គឺយើងអាចស្នើសុំរូបភាពវេជ្ជសាស្រ្តមួយចំនួនដូចជា អេកូសាស្រ្ត (Échographie abdominale) រឺថតពោះ (ASP= Abdomen Sans Préparation)។ ដូចច្នេះមានតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសទេទើបអាចធ្វើរោគវិនិច្ឆ័យនេះបាន។

គ) តើអ្នកគួរធ្វើដូចម្តេចនៅពេលដែលអ្នកមានជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ?
គឺមានតែការវះកាត់ទេ ទើបអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយបាន ដូចច្នេះអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសឲ្យបានឆាប់រហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងទាន់ពេលវេលា។
បញ្ជាក់៖ គ្មានថ្នាំពេទ្យរឺថ្នាំបុរាណខ្មែរណាមួយអាចព្យាបាលជំងឺនេះឲ្យជាក្រៅអំពីការវះកាត់ទេ។

0 comments:

Post a Comment

Powered by Blogger.