ជំងឺកើតឡើងលើទារក បណ្តាលមកពីមេរោគ ប័រដែលតឺឡាពែរទីស៊ីស (Bordetella Pertussis) ។ ជំងឺក្អកមាន់ក្នុងមជ្ឈដ្ឋានក្រីក្រតោកយ៉ាកប៉ះឥទ្ធិពលយ៉ាងខ្លាំងទៅលើសភាពបំប៉នចំណីអាហារកុមារ ហើយអាចជាការទទួលខុសត្រូវមួយផ្នែក មិនអាចគេចផុត លើមរណភាពកុមារ ។ ដូច្នេះការចាក់ថ្នាំបង្ការជំងឺក្អកមាន់ ជាតួនាទីសំខាន់មួយ ។
រោគសញ្ញាគ្លីនិក
+ ជួនកាលជំងឺក្អកមាន់កើតឡើងដោយមិនបានកត់សំគាល់ទេ ។ ជំងឺនេះច្រើនច្រឡំទៅនឹងជំងឺបង្កដោយមេរោគនៃផ្លូវដង្ហើមដទៃទៀត ។
+ គេអាចរកឃើញមានក្អករើខ្លាំងលើសដើមរយៈពេលមួយឆ្នាំ បន្ទាប់ពីកំឡុងពេលក្អកគាំងរួចមក ។
+ លើកុមារអាយុតិចជាង៣ខែ គេអាចសង្កេតឃើញផលវិបាក២ធ្ងន់ធ្ងរ
- វិបត្តិគាំងដង្ហើម ឬអាការៈខៀវស្វាយគ្មានក្អក (គាំងដង្ហើមគ្មានក្អកគាំង)
- ក្អកគាំងស្ទះដង្ហើម
ផលវិបាកទាំង២នេះ អាចជាមូលហេតុស្លាប់នៃកុមារ ។ ទាំងនេះចាំបាច់ត្រូវតាមដានពិនិត្យ ឱ្យបានដិតដល់ និងជាប្រចាំដល់កុមារដែលកើតជំងឺក្អកមាន់ ។
+ ក្អកគាំងអាចបន្តរហូតរាប់សប្តាហ៍ ឬរាប់ខែ ។ វិបត្តិទាំងនេះធ្វើឱ្យក្មេងព្រមទាំងគ្រួសារហត់ហេវណាស់ និងអាចនាំឱ្យមានកង្វះអាហារូបត្ថម្ភ ។
ផលវិបាកជំងឺ
១. គ្រោះថ្នាក់ដល់ស្លាប់
២. ក្អកគាំងប៉ះពាល់ទៅលើសភាពរាងការយ រំខានដល់ការបរិភោគអាហារយ៉ាងខ្លាំង (ជំងឺកង្វះម្ហូបអាហារកើតយ៉ាងងាយ)
៣. ហូរឈាមសន្ធានភ្នែក ឈាមច្រមុះ ក្អកធ្លាក់ឈាម
៤. ការបង្ករោគបន្ថែម ក្អកមានទម្រង់មិនមានផលវិបាក ជាទូទៅគ្មានគ្រុនក្តៅទេ ។ តែបើក្មេងមានគ្រុនក្តៅ ត្រូវរកមើលជំងឺសួត ឬរលាកត្រចៀកផ្នែកកណ្តាល ។
៥. រលាកខួរក្បាល ។
ការព្យាបាលនៅផ្ទះ
ករណីគ្មានផលវិបាក
១. ព្យាបាលដោយអង់ទីប៊ីយោទិក អាចធ្វើឱ្យមានការប្រែប្រួលភាពឆ្លង និងការវិវត្តន៍នៃជំងឺ ប្រសិនបើបានព្យាបាលបានត្រឹមត្រូវ និងទាន់ពេល ។ ភាគច្រើននៃក្មេងត្រូវបានឃើញក្រោយសប្តាហ៍ទី១នៃជំងឺ ។
Erythromycine លេប (៥០ម.ក្រ/គ.ក/ថ្ងៃ ចែកជា២ដង រយៈពេល៧ថ្ងៃ) អាចឱ្យប្រសិនក្មេងត្រូវបានឃើញក្នុងដំណាក់កាលនេះ ។
២. ថ្នាំបំបាត់ក្អក ថ្នាំសម្រួលអារម្មណ៍ ថ្នាំរំលាយស្លេស្ម និងអង់ទីអ៊ីស្តាមីនិក ត្រូវចៀសវាងមិនត្រូវឱ្យទេ ។
៑៣. ព្យាបាលគ្រុនក្តៅ ។
៤. ណែនាំម្តាយឱ្យថែរក្សាកូនរបស់គាត់នៅផ្ទះ ។
៥. ណែនាំម្តាយឱ្យផ្តល់ចំណីអាហារញឹកញាប់ នៅពេលនិងក្រោយពេលកើតជំងឺ និងជាពិសេសបន្ទាប់ពីការក្អួត ពន្យល់ថាជំងឺអាចបន្តរយៈពេលពី៦ ទៅ៨សប្តាហ៍ (អាចមានរយៈពេលច្រើនសប្តាហ៍ ទើបក្អកបានធូរស្រាល) ។ ណែនាំម្តាយឱ្យត្រឡប់មកពេទ្យយ៉ាងឆាប់ បើដង្ហើមក្មេងកើន បើមានប្រកាច់ ការឈប់ដកដង្ហើម ឬក្មេងឡើងស្វាយ ។
ការព្យាបាលផលវិបាក
ឱ្យសម្រាកពេទ្យបើ
+ ក្មេងមានអាយុតិចជាង ៦ខែ
+ មានផលវិបាក ដូចជាជំងឺរលាកសួត ប្រកាច់ កង្វះជាតិទឹក ឬកង្វះជីវជាតិចំណីអាហារធ្ងន់ធ្ងរ
+ កុមារគាំងដង្ហើមយូរ ឬឡើងស្វាយយូរ ក្រោយពីក្អកគាំង
ការព្យាបាលករណីធ្ងន់ធ្ងរទាំងនេះទាមទារឱ្យ
១. អុកស៊ីសែន
២. បូមស្លេស្ម ទឹកមាត់ពីបំពង់កដោយថ្នមៗ
៣. ទ្រទ្រង់កង្វះចំណីអាហារ និងកង្វះជាតិទឹក ឱ្យបានគ្រប់គ្រាន់ពិតប្រាកដ
៤. ថ្នាំប្រឆាំងក្អក មិនអាចធ្វើឱ្យមានការប្រែប្រួលនៃជំងឺឡើយ ។ វាមិនច្បាស់លាស់ទេថា Salbumtamol មានប្រសិទ្ធិភាព ។
៥. បើសិនមានរោគសញ្ញជំងឺរលាកសួត មើលជំពូកជំងឺរលាកសួត ។ ជំងឺរលាកសួតជាផលវិបាកស្មុគស្មាញញឹកញាប់នៃជំងឺ ក្អកមាន់ ។
៦. ការចាក់វ៉ាក់សាំង DT-C លើបងប្អូនប្រុសស្រីនៃក្មេងដែលមានជំងឺ ដែលមិនទាន់បានចាក់ដើម្បីរារាំងការចម្លង ជំងឺក្អកមាន់នោះ ។
ដកស្រង់ពីសៀវភៅមគ្គុទ្ទសក៍គ្លីនិក និងរូបមន្តព្យាបាលមន្ទីរពេទ្យបង្អែក
0 comments:
Post a Comment