ជំងឺកុមារ

របៀបបញ្ចុះកំដៅកុមារពេលក្តៅខ្លួន

របៀបបញ្ជុះកំដៅកុមារពេលក្តៅខ្លួន៖
ជាធម្មតា កុមារក្តៅខ្លួនលុះត្រា សីតុណ្ហភាព > 38C ។

សំភារ:សំរាប់ញ្ចុះកំដៅដែលត្រូវត្រៀម៖
- ផើងទឹកដែលមានទឹកក្តៅឧណ្ឌៗ ក្រោមសីតុណ្ហភាពកុមារ ២អង្សារសេ
- ក្រណាត់ជូតខ្លួន
- និងថ្នាំបញ្ចុះកំដៅ Paracetamol 10-15 មីលីក្រាម/គីឡូក្រាម/១ដង។​ ត្រូវអោយថ្នាំកុមារអោយបានទៀងទាត់តាមម៉ោងវេជ្ជបញ្ជា និងកំរិតដូសថ្មាំ។ ប៉ារ៉ាសេតាមុល អាចប្រើប្រាស់ ៤ដងក្នុងមួយថ្ងៃ ឬ រៀងរាល់ ៦ម៉ោងម្តង នៅពេលក្តៅខ្លួនម្តងទៀត។

របៀបអនុវត្តន៍៖

ទី១៖ ត្រូវជូតខ្លួនកុមារជាមួយទឹកក្តៅឧណ្ឌៗដែលបានត្រៀមហើយនោះពីក្បាលដល់ចុងជើង។  កុំបារម្មណ៍ថាទឹកអាចចូលសួតកុមារ តាមរយះការជូតខ្លួន។ ជៀសវាងការយកទឹកត្រជាក់ជូតខ្លួនអោយកូន ដែលបណ្តាលអោយកុមាររងារញាក់ខ្លាំង។
ទី២៖ អោយទឹកកុមារផឹកអោយបានច្រើនតាមដែលអាច ព្រោះថាកុមារក្តៅខ្លួនច្រើនបាត់បង់ជាតិទឹក។
ទី៣៖ ជៀសវាងការយកក្រណាត់ក្រាស់មកដណ្តប់អោយកុមារ ផ្ទុយមកវិញត្រូវអោយកុមារស្លៀកពាក់ស្តេីង។
ទី៤៖ សូមនាំកុមារទៅជួបគ្រូពេទ្យកុមារដែលនៅជិត ដើម្បីពិនិត្យរកមូលហេតុ និងតាមដានជំងឺកុមារ។

0 comments:

Post a Comment

Powered by Blogger.