ជំងឺទូទៅ

ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ២ (ការព្យាបាល)

១. គោលដៅនៃការព្យាបាល
គោលដៅចំបងនៃការព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាមគឺបញ្ចុះកំរិតកូលេស្តេរ៉ុល LDL និងធ្វើអោយកំរិតកូលេស្តេរ៉ុល HDL កើនឡើង។ កំរិតកូលេស្តេរ៉ុល LDL ដែលជាគោលដៅគឺអាស្រ័យទៅតាមបុគ្គលដែលមាន ឬគ្មានហានីភ័យជំងឺសសៃឈាមនិងបេះដូង។
  • ជាទូទៅ កំរិតដែលគេចង់បានគឺ កូលេស្តេរ៉ុល LDLតិចជាង ១៣០mg/dl ឬ៣,៤ mmol/l។
  •  រីឯអ្នកដែលមានហានិភ័យជំងឺសសៃឈាមនិងបេះដូង កំរិតកូលេស្តេរ៉ុល LDLត្រូវតិចជាង១០០mg/dl ឬ២,៦mmol/l។ 
  • បើមានហានិភ័យខ្ពស់គឺកំរិតកូលេស្តេរ៉ុល LDLអោយតិចជាង៧០mg/dl ឬ១,០៨mmol/l។
            មនុស្សដែលគេចាត់ទុកថាមានហានិភ័យខ្ពស់
  • គឺបុគ្គលដែលធ្លាប់មានស្ទះសសៃឈាមបេះដូង(ដែលមានអាការៈចុកចាប់ដើមទ្រូងយ៉ាងខ្លាំង) (Heart attack)
  • ស្ទះសសៃឈាមនៅក Carotid Artery 
  • ស្ទះសសៃឈាមក្រហមឬអាកទែរនៅដៃ ឬជើង 
  • និងមានជំងឺទឹកនោមផ្អែម។ 
  • លើសពីនេះទៅទៀត អ្នកដែលជក់បារី មានជំងឺលើសសំពាធឈាម មានជាតិកូលេស្តេរ៉ុលHDLទាប មានសមាជិកគ្រួសារកើតជំងឺបេះដូងក្រោមអាយុ៤០ឆ្នាំ អាយុលើសពី៤៥ឆ្នាំចំពោះបុរស និង៥៥ឆ្នាំចំពោះស្រ្តី និងមានលើសជាតិខ្លាញ់ណាមួយក្នុងឈាម។
២. ផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃ
  • ឈប់ជក់បារី ប៉ុន្តែការឈប់ជក់បារីអាចធ្វើអោយកូលេស្តេរ៉ុលHDLទៅដល់១០%។
  • សំរកទំងន់ សំរកបាន២,៧គ.ក្រ ជាតិកូលេស្តេរ៉ុលHDL កើនបាន១ម.ក្រស្មើរនឹង០,០៣ម.ម៉/ល។
  • ហាត់ប្រាណអោយបាន៣០នាទី និង៥ដងក្នុង១សបា្តហ៍។ លំហាត់ប្រាណទាំងនោះមានដូចជាដើរ រត់ ធាក់កង់ ហែលទឹក និង...ជាដើម។ ក្នុងរយៈពេល២ខែដំបូង លំហាត់ប្រាណខាងក្រៅយ៉ាងទៀងទាត់ (Aerobic exercise) អាចធ្វើអោយកូលេស្តេរ៉ុល HDL កើនបានប្រហែល៥%។
៣. បរិភោគអាហារដែលមានផាសុខភាព ឬទ្រទ្រង់សុខភាព
  • ជ្រើសយកអាហារដែលមានជាតិខ្លាញ់ល្អចំពោះសុខភាព
  • អាហារដែលមានអាស៊ីតខ្លាញ់ឆ្អែត (Saturated fat) មានដូចជាប័រ ក្រែម និងហ្វ្រូម៉ាឬឈីសជាដើម និងអាស៊ីតខ្លាញ់ត្រង់ស៍ធ្វើអោយជាតិកូលេស្តេរ៉ុលសរុប និងLDL កើនឡើង។ 
  • គួរបរិភោគអាហារទាំងនេះមិនលើសពី១០%នៃថាមពលឬកាល់ឡូរីសរុបប្រចាំថ្ងៃឡើយ។ 
  • ខ្លាញ់ដែលល្អគឺខ្លាញ់ដែលមានអាស៊ីតខ្លាញ់ Monounsaturated មាននៅក្នុងប្រេងផ្លែអូលីវ សណ្តែកដី និងប្រេងដែលចំរាញ់ពីCanola, Almond និង Walnut។
  • ចៀសវាងជាតិខ្លាញ់ដែលជា Trans fat ដែលជាញឹកញាប់តែងឃើញមានក្នុង Margarine នំឃុកឃី នំឃេកឬនំខួបកំណើត ក្រាកឃ័រ នំធុង និង Pie crust ។ល។
  • កំណត់បរិមាណជាតិកូលេស្តេរ៉ុលក្នុងអាហារ គឺមិនអោយលើសពី៣០០mg ក្នុងមួយថ្ងៃ ឬតិចជាង២០០mgក្នុង១ថ្ងៃចំពោះអ្នកមានជំងឺបេះដូង។ 
  • ប្រភពកូលេស្តេរ៉ុលច្រើន? (Concentrated source) មានសាច់ លឿងស៊ុត និងទឹកដោះគោ។ ដូច្នេះគួរបរិភោគសាច់ដែលមានខ្លាញ់តិចបំផុត ផលិតផលអ្វីដែលជំនួសស៊ុត និងទឹកដោះគោដែលគេដកជាតិខ្លាញ់ចេញ។
  • បរិភោគអាហារដែលធ្វើអង្ករសង្រូប(អង្ករដែលនៅមានជាតិកន្ទក់) និងផលិតផលដែលធ្វើពីអង្ករសង្រូប ឬស្រូវសាឡីសង្រូប(នៅមានជាតិកន្ទក់)។ Oatmeal និង Oat bran ក៏ជាជំរើសដ៏ល្អដែរ។
  • បរិភោគបន្លែ និងផ្លែឈើអោយបានច្រើន ព្រោះអាហារដែលសំបូរជាតិសសៃអាចជួយបន្ថយជាតិលូលេស្តេរ៉ុលបាន។
  • បរិភោគសាច់ត្រីៈ មានប្រភេទត្រីខ្លះដូចជាត្រីធូណា Cod fish និង halibut ជាដើម មានជាតិខ្លាញ់ អាស៊ីដខ្លាញ់ និងកូលេស្តេរ៉ុលតិចជាងសាច់សត្វដទៃ។ សាច់ត្រី Salmon, mackerel និង Herring សំបូរទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា៣។
  • ផឹកស្រាល្មមៗ
៤. អាហារសំរាប់អ្នកមានទ្រីហ្គ្លីសេរីដខ្ពស់ 
  • បន្ថយអាហារដែលមានកាឡូរីខ្ពស់។ 
  • រាល់កាឡូរីដែលលើសពីតំរូវការត្រូវបានបំលែងទៅជាទ្រីហ្គ្លីសេរីដហើយរក្សាទុក ដូច្នេះបន្ថយកាឡូរីគឺបន្ថយជាតិទ្រីហ្គ្លីសេរីដ។ 
  • អាហារដែលសបូរជាតិស្ករ និងជាតិម្សៅសុទ្ធតែអាចធ្វើអោយជាតិខ្លាញ់ទ្រីហ្គ្លីសេរីដកើនឡើង។ 
  • ក្រៅពីនេះ ជាតិអាល់កុល ឬសុរាក៏ធ្វើអោយជាតិខ្លាញ់ទ្រីហ្គ្លីសេរីដក្នុងឈាមឡើងខ្ពស់ដែរ។

ប្រសិនបើការអនុវត្តន៍ទំលាប់ និងរបបអាហារដូចមានរៀបរាប់ខាងលើពី៣ទៅ៦ខែគ្មានប្រសិទ្ធភាព គេអាចចាប់ផ្តើមប្រើថ្នាំដើម្បីបញ្ចុះជាតិខ្លាញ់ក្នុងឈាម។

៥. ឱសថ
ចំណាំៈ រាល់ឱសថដែលមានរៀបរាប់ខាងក្រោមសុទ្ធតែមានផលវិបាក និងមិនអាចប្រើក្នុងករណីមួយចំនួន។ ដូច្នេះ មុននឹងប្រើ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជាមុនសិន។
          ក. ថ្នាំបញ្ចុះជាតិកូលេស្តេរ៉ុលៈ
- Statin (HMGCoA reductase inhibitors): ថ្នាំនេះជួយទៅទប់កុំអោយថ្លើមផលិត LDL។ ជាលិទ្ធផលធ្វើអោយកំរិត LDL& triglyceride ក្នុឈាមចុះ និងកំរិត HDLកើនឡើង។ ថ្នាំនេះមានឈ្មោះលើទីផ្សារដូចជា Atorvastatin (Lipitor), Fluvastatin (Lescol), Lovastatin (Altoprev, Mevacor), Pitavastatin (Livalo), Prevastatin (Pravachol), Rosuvastatin (Crestor) and Simvastatin (Zocor)។
- Bile acid binding resin: ថ្នាំនេះជួយទប់កុំអោយពោះវៀនស្រូបជាតិកូលេស្តេរ៉ុលពីទឹកប្រមាថវិញ ជាហេតុនាំអោយថ្លើមយកកូលេស្តេរ៉ុលក្នុងឈាមទៅផលិតជទឹកប្រមាថ។ ថ្នាំនេះក៏ជួយអោយកំរិត HDLឡើងផងដែរ។ ឈ្មោះលើទីផ្សារ Cholestyramine (Prevalite), Colesevelam (Welchol), and Cholestipol (Colestid)។
- Cholesterol absorption inhibitors: ជាប្រភេទថ្នាំដែលទៅទប់កុំអោយភ្នាសពោះវៀនស្រូបយកជាតិកូលេស្តរ៉ុល Ezetimibe (Zetia)។
- ថ្នាំដែលផ្គុំគ្នារវាង Cholesterol absorption inhibitors និង Statin: Ezetimibe-Simvastatin (Vytorin)។
- ថ្នាំចាក់៖ Alirocumab (Praluent)។
          ខ. ថ្នាំបញ្ចុះជាតិទ្រីហ្គ្លីសេរីដ៖
- Fibrates: ឈ្មោះលើទីផ្សា Fenofibrate (Tricor), Gemfibrozil (Lopid)។
- Niacin: ឈ្មោះលើទីផ្សា Niacin (Niaspan)។
- Omega-3 fatty acids supplement: Lovaga

រៀបរាងដោយ វេជ្ជៈបណ្ឌិត តាំង តេកហុង

0 comments:

Post a Comment

Powered by Blogger.