- នៅក្នុងប្រទេសកម្ពុជា៦៨%នៃមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវគឺជាអ្នកប្រើប្រាស់ទោចក្រយានយន្ត ដែលក្នុងនោះ៦៦%នៃជនរងគ្រោះថ្នាក់ចរាចរណ៍មាន របួសក្បាល។
- របួសនៃការប៉ះទង្គិចដល់ខួរក្បាល (Traumatic Brain Injury) ជាបញ្ហាសុខភាព សាធារណៈដ៏ធ្ងន់ធ្ងរមួយ។
- រៀងរាល់ឆ្នាំចំនួនអ្នកស្លាប់ និងករណីពិការដោយសាររបួសខួរ ក្បាលនេះមានកំរិតខ្ពស់គួរអោយព្រួយបារម្មណ៍។
- របួសខួរក្បាលនេះកើតដោយសារមានការប៉ះទង្គិចខ្លាំង ដោយការបុក ឬសំពង ទៅលើក្បាលដែលនាំអោយមានរបួសផុងលលាដ៏ (Penetrating head injury) ជាហេតុធ្វើអោយប៉ះពាល់ដល់មុខងារខួរក្បាល។
២. យន្តការរបស់របួស
- មូលហេតុចំបងនៃរបួសខួរក្បាលគឺគ្រោះថ្នាក់យានយន្ត (Motor Vehicle Accidents or MVAs) (៥០%នៃរបួសខួរក្បាលដែលបណ្តាលមកពីការប៉ះទង្គិច)។
- មូលហេតុដទៃទៀត មានដូចជា ធ្លាក់ពីទីខ្ពស់ ឬដួល(២០%ទៅ៣០%) ជាពិសេសមនុស្សចាស់ (អាយុចាប់ពី៧៥ឆ្នាំ ឡើងទៅ) និងកុមារតូចៗដែលមានអាយុ២ទៅ៣ឆ្នាំ(ពេលពួកគេចាប់រៀនដើរ) ការបាញ់ប្រ ហារដោយកាំភ្លើង(១២%) ពិសេសយុវជនដែលមានអាយុចន្លោះពី២៥ទៅ៣៤ឆ្នាំ និងគ្រោះថ្នាក់ទាក់ទងនិងកន្លែងធ្វើការ (៤៥%ទៅ៥០%)។
- ស្រវឹងស្រាក៏ជាកត្តាសំខាន់មួយផងដែរដែលបណ្តាលអោយមានរបួសខួរក្បាល។
- លើសពីនេះទៅទៀត ហឹង្សារាង្គកាយ (Physical Assault) ដែលជនរងគ្រោះត្រូវបាន គេវាយក្បាលដោយដំបងឈើ បំពង់ទីប ឬ ដំបងវាយបាល់(Baseball bat) ជាដើម។
៣. ការបង្កររោគ (Pathophysiology)
- របួសខួរក្បាល TBI គឺបណ្តាលមកពីការប៉ះទង្គិចដោយកំលាំងមេកានិចរវាងលលាដ៏ ក្បាល និងសរីរាង្គខាងក្នុង(សាច់ខួរក្បាល)ដែលជាហេតុនាំអោយវាបាត់បង់មុខងារមួយរយៈ ឬជាអចិន្រ្តៃយ៍តែម្តង ឬមាន មានអត្តចរិតដែលពិបាកសំរបខ្លួននិងសង្គម(Psycho social maladjustment)។
- ពេលឆ្អឹងលលាដ៏ក្បាលផ្នែកខាងលើបាក់ វាអាចនាំអោយមានការហូរ ឈាមនៅខាងក្នុងលលាដ៏ក្បាល (Intracranial hemorrhage) មានជាអាទិ៍កកឈាមក្រោម ស្រទាប់ជាប់ឆ្អឹលលាដ៏ (Duara) ជាដើម។
- កាលណាឆ្អឹងផ្នែកខាងក្រោមនៃប្រអប់ក្បាលបាក់ វាអាចមានរបួសដទៃទៀតជាមួយផង ដែលក្នុងនោះមានដូចជា របួស សសៃប្រសាទទាំង១២ គូក្នុងខួរក្បាល (Cranial nerves) និងមានហៀរទឹករងៃតាមត្រចៀក ច្រមុះ និងតាមមាត់ ឬ ក(CSF leaking)។
- ការប៉ះទង្គិចខ្ទាំនៅតំបន់សៀតផ្កាអាចនាំអោយស្តាប់លែងលឺ ឬថ្លង់ ឬវិល មុខពេលងើបឈរឬអង្គុយចុះ (Paraoxismal positional vertigo)។
- មានការហូរឈាមក្រោម ស្បែកនៅជំវិញប្រឡង់ភ្នែក(ភ្នែកឡើងជាំខ្មៅដូចសត្វសមពោជ) ឬខាងក្រោយត្រចៀក (Battle’s sign)។
- នៅពេលដែលរបួសខួរក្បាលធ្វើអោយខូច Axons (វាជាផ្នែកមួយរបស់កោ សិការប្រព័ន្ធប្រសាទ។វាជាកន្លែងបញ្ជូនពត៌មាន ឬចរន្តទៅកោសិការដទៃទៀតដែលនៅជាប់ និងវា។)
- អ្នកជំងឺនិងសន្លប់បាត់ស្មារតី តែគេមិនឃើញមានសញ្ញាហូរឈាមក្នុងខួរក្បាលឡើយ ។
- យន្តការណ៍កើតមកពីក្រឡកខួរ (acceleration-deceleration)ដែលនាំអោយ ចុងសសៃប្រ សាទដែលភ្ជាប់និងកោសិការខួរក្បាលត្រូវដាច់ចេញពីគ្នា (Diffuse axonal injury or shear injury)។
- របួសខួរក្បាលបណ្តាលមកពីការប៉ះទង្គិចមានអាការៈ និងរោគសញ្ញាខុសគ្នាពីករណី មួយទៅករណីមួយ ពោលគឺចាប់ពីគ្មានរោគសញ្ញាអ្វីសោះរហូតដល់សន្លប់។ភាពសន្លប់បាត់ ស្មារតីគឺជាសញ្ញាមិនធម្មតាទេបើទុកណាជាសន្លប់អស់រយៈពេលដ៏ខ្លីក៏ដោយ។
- គេត្រូវប្រញ៉ាប់ប្រញ៉ាល់សង្គ្រោះអ្នកជំងឺដែលមានអាការៈវង្វេងវង្វាន់យូរ ប្រកាច់ និងមានក្អួតច្រើនដង។
- ក្រៅពីនេះមានសញ្ញាអាសន្នមួយចំនួនទៀតដូចជាអ្នកជំងឺមានសភាពងោក ឬងងុយខ្លាំង (Extreme sleepiness) ឈឺក្បាលខ្លាំង ឬរឹងក ប្រស្រីភ្នែកមិនស្មើរគ្នា មិនអាចកំរើកដៃជើង បាន។
- ក្នុងស្ថានភាពខ្លះរោគសញ្ញាដែលកើតមកពីការទង្គិចខួរក្បាលមិនច្បាស់លាស់ នាំ អោយគេអាចមើលរំលង។
- អ្នកជំងឺអាចពិបាកក្នុងការផ្ចង់អារម្មណ៍ អារម្មណ៍ប្តូរភ្លាមៗ (Increased mood swing) សន្លឹម ឬឆេវឆាវ (Lethargy or aggression) និងផ្លាស់ប្តូរទំលាប់ ដេក។
- ចំពោះទារក ពួកគេមិនអាចប្រាប់អោយដឹងពីអាការៈឈឺក្បាលខ្លាំង និងអាការៈដទៃ ទៀតបានឡើយ។ដូច្នេះឳពុកម្តាយ ឬអាណាព្យាបាលត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើកូនមានសញ្ញាមួយចំនួនដូចតទៅនេះ សតិបញ្ញាប្រែប្រួល (Altered mental status)គឺទារកមានអាកប្បកិរិយាមិនប្រក្រតី(ឈប់លេង មិនសកម្ម) ក្អួតចង្អោរ មានស្នាមដាច់ រលាត់ ហើមនៅលើស្បែកក្បាល និងប្រកាច់។
- ការពិនិត្យរាង្គកាយ និងសាកសួរលំអិតអំពីដើម ហេតុនៃរបួស(Physical examination and history) ជាជំហ៊ានដំបូងរបស់គ្រូពេទ្យ។បន្ទាប់មក គឺសាកសួរអំពីសាវតា និងការប្រើប្រាស់ថ្នាំរបស់អ្នកជំងឺ ជាពិសេសថ្នាំដែលធ្វើអោយឈាមរាវ (Anticoagulant) ក៏ជាពត៌មានដ៏សំខាន់ផងដែរ។
- ការថតកាំរស្មី X ធ្វើឡើងក្នុងករណីដែលគេ សង្ស័យថាទារកមានបាក់ឆ្អឹង។
- ការថត CT Scan ត្រង់ក្បាលគឺអាចអោយក្រុមគ្រូពេទ្យស្វែងរក មើលក្រែងមានការហូរឈាម និងហើមសាច់ខួរក្បាល។លើសពីនេះទៅទៀតវាអាចជួយ អោយគេដឹងពីរបួសឆ្អឹង និងឈាមហូរនៅក្នុង Sinuses (វាជាប្រហោងឆ្អឹងដែលស្ថិតក្នុងឆ្អឹង មុខ)ពេលមានឆ្អឹងបាតក្បាលបាក់ (Basilar skull fractures)។
- គួរបញ្ជាក់ថាក្នុងករណីចុងសសៃ ប្រសាទដាច់ពីខួរក្បាល (Axonal shear injury) អ្នកជំងឺអាចសន្លប់បាត់ស្មារតី ប៉ុន្តែលទ្ធផល នៃ CT Scan ត្រង់ក្បាលឃើញធម្មតា។
- អ្វីដែលគេត្រូវចាំក្នុងករណីមានរបួសឬមានការប៉ះទង្គិចក្បាលគឺខួរឆ្អឹងខ្នងក៏អាចរងរបួសជាមយយគ្នាដែរ។
- ដូច្នេះគេត្រូវរក្សាលំនឹងកនិងក្បាលអ្នកជំងឺអោយបានល្អ ដោយដាក់ដៃ របស់លោកអ្នកទាំង២អមសងខាងក្បាលជនរងគ្រោះ ហើយរក្សាក្បាលអ្នកជំងឺអោយស្ថិតនៅ ត្រង់ជាមួយនិងឆ្អឹងខ្នង ហើយកុំអោយកំរើក ឬងាក(ដើម្បីបង្ការការដាច់ខួរឆ្អឹងខ្នង ដែលអាច អ្នកជំងឺ ឬស្លាប់បាន)។
៦. ការព្យាបាល
- ជាបឋមគ្រោះថ្នាក់ដែលបង្ករពីរបួសខួរក្បាលដោយសារការប៉ះទង្គិចកើតឡើងមកពីសាច់ខួរក្បាលហើម និងការកើនឡើងសំពាធក្នុងក្បាល។
- គេអាចប្រើឱសថដែលអាចជួយ បន្ថយកុំអោយសាច់ខួរក្បាលហើម និងជួយកុំអោយសំពាធក្នុងក្បាលកើនឡើង។
- ក្នុងករណី ដែលឱសថទាំងនោះមិនមានប្រសិទ្ធភាព គ្រូពេទ្យអាចចោះបង្ហូរទឹកខួរ (Cerebrospinal fluid) តាម External ventricular drain។
- ប្រសិនជាគេរកឃើញថាមានឈាមកកនៅនិងស្រទាប់ Subdura ក្រុមគ្រូពេទ្យអាចធ្វើការវះកាត់ដើម្បីយកឈាមកកចេញដើម្បីសង្គ្រោះជីវិតអ្នក ជំងឺ។
- ទឹកដក់ក្នុងប្រហោងក្បាល (Post Traumatic Hydrocephalus) ជាផលវិបាកដែលច្រើន កើតមានក្រោយការប៉ះទង្គិច និងមានលក្ខណៈធ្ងន់ធ្ងរ។ក្រុមគ្រូពេទ្យអាចស៊កឧបករណ៍ម្យ៉ាង ចូលទៅក្នុងប្រហោងខួរ (Brain cavity) ដើម្បីបង្ហូរទឹកដក់នោះចូលទៅក្នុងស្រោមពោះ (Peritoneal cavity) ។វិធីសាស្រ្តនេះគេអោយឈ្មោះថា VP shunt ។
៧. ការការពារ
- ចំពោះមនុស្សចាស់ ដើម្បីកាត់បន្ថយហានិភ័យដួលក្នុងផ្ទះ គេគួរប្រើកំរាលមិនអាច អោយជំពប់ និងរអិល ប្រើឈើច្រត់ ឬឧបករណ៍ទប់ខ្លួន Walker និងត្រូវរៀបចំបន្ទប់ទឹក(កុំ អោយរអិល) និងជណ្តើរ(អោយមានបង្កាន់ដៃត្រឹមត្រូវ)អោយមានសុវត្ថិភាព។
- ទំលាប់ពាក់មួក សុវត្ថិភាពដែលមានកំរិតសុវត្ថិភាពខ្ពស់ពេលបើកបរទោចក្រយានយន្តដើម្បីបង្ការ និងកាត់ បន្ថយគ្រោះថ្នាក់ទាំងឡាយដែលបង្ករដោយការប៉ះទង្គិចក្បាល។
- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និងបើកបរយានយន្តដែលមានពោងសុវត្ថិភាព។
- ចៀសវាងអោយបាននូវទំលាប់អាក្រក់មួយចំនួនដូចជា បើកបរយានយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹង និងសារធាតុញៀនផ្សេងៗ ប្រើប្រាស់ ទូស័ព្ទ(ជាពិសេសសរសេរសារ) និងឧបករណ៍អេឡិចត្រូនិចផ្សេងៗក្នុងពេលបើកបរ។
រៀបរាងដោយវេជ្ជៈបណ្ឌិត តាំង តេកហុង
0 comments:
Post a Comment