ការពិនិត្យអេកូសាស្ត្រក្នុងពេលមានផ្ទៃពោះមានសារៈសំខាន់ដោយឡែកៗពីគ្នាទៅតាមអាយុនៃគភ៌។ ការសិក្សាពីការលូតលាស់ របស់ទារក (étude morphologique du fœtus) គឺអាចចាប់ផ្តើមតាំងពីត្រីមាសទី១ នៃការមានផ្ទៃពោះ ហើយបន្តការ តាមដានសុខភាព ទារករហូត ត្រីមាសទី២ និងទី៣។
![]() |
Add caption |
ភាពមិនប្រក្រតីមួយចំនួនធំអាចរកឃើញ តាមរយៈការពិនិត្យ អេកូសាស្ត្រ ទៅតាមអាយុគភ៌។ ក្នុងចំណោមភាពមិនប្រក្រតីនៃរូបរាងទារក ខួរក្បាលជាផ្នែកមួយដែលអេកូរអាចធ្វើរោគវិនិច្ឆ័យបានមួយភាគធំ។ ក្នុងនោះជំងឺទឹកដក់ក្នុងខួរក្បាលជាបញ្ហាដែលជួបប្រទះច្រើនជាងគេក្នុងចំណោមបញ្ហាដែលកើតមានលើខួរក្បាលទារក។
១) ការធ្វើរោគវិនិច្ឆ័យ ៖
តាមនិយមន័យ ជំងឺទឹកដក់ក្នុងខួរក្បាល គឺការរីកធំនៃ Ventricules latéraux ក្នុងខួរក្បាលលើសពី ១០ មីលីមែត្រ។ ជាធម្មតា Ventricules latéraux ទាំងនេះមានទំហំតូចជាង ១០មីលីមែត្រ ហើយការពិនិត្យអេកូ និងការវាស់វែងតាមបច្ចេកទេសអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។
![]() |
- VMG importante កាលណា ការរីកធំលើសពី ១៥ មីលីម៉ែត្រ
- VMG modérée កាលណា ការរីកធំនៅរស់ ១២-១៥ មីលីម៉ែត្រ
- VMG limite កាលណា ការរីកនៅចន្លោះ ១០-១២ មីលីម៉ែត្រ
៣) មូលហេតុ(Etiologies) ៖
- បញ្ហាខូចខាតខួរក្បាលទារកផ្ទាល់
- បញ្ហានៅក្រៅខួរក្បាល (ឧ. បញ្ហាខួរឆ្អឹងខ្នង)
- Infection ការបង្កររោគ (Toxoplasmose, CMV ជាពិសេស)
- ភាពមិនប្រក្រតីនៃក្រូម៉ូសូម (ពិសេស គូទី១៨ និង២១)
- កូនមានបញ្ហាមិនប្រក្រតីច្រើនមុខ (Syndrome polymalformatif)

៤) ត្រូវធ្វើដូចម្តេចបើមានបញ្ហាទឹកដក់ក្នុងខួរក្បាលទារក?
- ការតាមដាន និងចំណាត់ការផ្សេងៗ គឺនៅតាមទំហំនៃការរីក Ventricules
- ការតាមដានតាមរយៈអេកូ រៀងរាល់ ២ ទៅ ៤ សប្តាហ៍ម្តង ដើម្បីវាយតំលៃពីការវិវត្តន៍ និងកំណត់ជោគវាសនា (Pronostic)
- ការតាមដាន និងចំណាត់ការផ្សេងៗ គឺនៅតាមទំហំនៃការរីក Ventricules
- ការតាមដានតាមរយៈអេកូ រៀងរាល់ ២ ទៅ ៤ សប្តាហ៍ម្តង ដើម្បីវាយតំលៃពីការវិវត្តន៍ និងកំណត់ជោគវាសនា (Pronostic)
“សូមស្រ្តីជាមាតា មេត្តាយកចិត្តទុកដាក់តាមដានសុខភាពទារកក្នុងផ្ទៃ ដោយការមកពិគ្រោះ ពិនិត្យផ្ទៃពោះ ពិនិត្យអេកូសាស្ត្រអោយបានទៀងទាត់ តាមការកំណត់ដោយគ្រូពេទ្យជំនាញ”
0 comments:
Post a Comment