![]() |
១. ដកដង្ហើមព្ញាប់ ៖ អាយុ២-១១ខែ >= ៥០/នាទី
អាយុ១-៥ឆ្នាំ >= ៤០/នាទី
២. ប្រអប់ទ្រូងខាងក្រោមផតចូល
![]() |
ប្រអប់ទ្រូងខាងក្រោមផតចូល |
ពិនិត្យមើលថាគ្មានសញ្ញានៃជំងឺរលាកសួតធ្ងន់ធ្ងរ ដូចជា ៈ
- កំហាប់អុកសីុហ្សែន <៩០% ឬសម្បុរឡើងស្វាយ
- បញ្ហាពិបាកដកដង្ហើមធ្ងន់ធ្ងរ (ឧទា. សំឡេងដូចប្រឹង (grunting), ប្រអប់ទ្រូងផតចូលខ្លាំង)
- គ្មានលទ្ធភាពបៅដោះ ឬផឹកទឹក ឬក្អួតអី្វៗចេញទាំងអស់
- ប្រកាច់ សន្លឹម ឬកម្រិតស្មារតីចុះខ្សោយ
- ការស្ដាប់សួត ឬការកខ្ទុះក្នុងស្រោមសួត។
ការព្យាបាល
- -ព្យាបាលកុមារដោយមិនបាច់សំរាកពេទ្យទេ។
- ផ្ដល់ដំបូន្មានដល់អាណាព្យាបាលឲផ្តល់ជាតិទឹកក្នុងកម្រិតធម្មតា រួមទាំងទឹកដោះ ឬទឹកបន្ថៃម បើមានគ្រុនក្ដៅ។ តាមធម្មតា កុមារអាចផឹកម្តងបន្តិចៗជាច្រើនដងដោយមិនក្អួតទេ។
- ការព្យាបាលដោយអង់ទីប៊ីយោទិក
- ចៀសវាងការផ្ដល់ឱសថគ្រោះថ្នាក់ដែលមិនចាំបាច់ ដូចជាឱសថដែលមានជាតិ Atropin, មានជាតិ ដែលបំឡែងចេញពី Codeine ឬអាល់កុល។
ការតាមដានបន្ត
លើកទឹកចិត្តមា្តយឲបំបៅកូនដោយទឹកដោះ។ ផ្តល់ដំបូន្មានឲគាត់នាំក្មេងត្រលប់មកវិញ បន្ទាប់ពី៣ថ្ងៃ, ឬឆាប់ជាងនេះ បើកុមារឈឺកាន់តែធ្ងន់ ឬមិនអាចផឹកទឹក ឬបៅដោះបាន។ នៅពេលកុមារត្រឡប់មកវិញ គួរពិនិត្យមើល ៈ
- ថាតើការដកដង្ហើមបានប្រសើរ (យឺតជាងមុន) ឬទេ, គ្មានប្រអប់ទ្រូងផតចូលក្នុង, គ្រុនក្តៅថមថយ, ហើយកុមារបរិភោគបានច្រើនជាងមុន។ ត្រូវបន្តការព្យាបាលដោយអង់ទីប៊ីយ៉ូទិចរហូតដល់ចប់។
- បើចង្វាក់បេះដូង និង/ឬប្រអប់ទ្រូងផតចូល ឬគ្រុនក្តៅ និង/ឬការបរិភោគ មិនបានប្រសើរទេ, គួរពិនិត្យអោយបានច្បាស់ថាគ្មានសំឡេងដង្ហើមតឹង (Wheeze)។ បើគ្នានសំឡេងដង្ហើមតឹងទេ ត្រូវអោយកុមារសំរាកពេទ្យដើម្បី ធ្វើការវិភាគផ្សេងៗក្នុគោលដៅលុបចោលផលវិបាកឬរករៅគវិនិច្ឆៃយផ្សេងៗទៀត។
- បើមានសញ្ញានៃជំងឺរលាកសួតធ្ងន់ធ្ងរ ត្រូវអោយកុមារសំរាកនៅពេទ្យហើយព្យាបាលដូចខាងលើ។
- ផ្ដល់ដំបូន្មានអំពីគ្រោះថ្នាក់ ដូចជាកង្វះអាហាររូបត្ថម្ភ ការបំពុលខ្យល់ក្នុងផ្ទះ និងការជក់បារីរបស់ឪពុកម្តាយ។