រោគវិនិច្ឆ័យ
ជំងឺរលាកផ្លូវដង្ហើមខាងលើកំរិតស្រាល មានលក្ខណៈសំគាល់ដូចជា៖
- គ្រុនក្ដៅ
- សំឡេងស្អក
- ក្អកដូចសំលេងព្រុស (Barking cough) ឬក្អកស្ងួត (Hacking cough)
- សំលេងស្ដ្រាយឌ័រ (Stridor)នៅពេលកុមារឡេះឡះ។
ជំងឺរលាកផ្លូវដង្ហើមខាងលើធ្ងន់ធ្ងរ មានលក្ខណៈសំគាល់បន្ថែម ដូចជា៖
- សំលេងស្ដ្រាយឌ័រ (Stridor) សូម្បីតែនៅពេលកុមារនៅស្ងៀម
- ដកដង្ហើមញាប់ និងប្រអប់ទ្រូងខាងក្រោមផតចូល
- សម្បុរពណ័ស្វាយ ឬកំហាប់អុកសីុសែន <=៩០%។
ការព្យាបាល
ជំងឺរលាកផ្លូវដង្ហើមខាងលើកំរិតស្រាល អាចត្រូវបានព្យាបាលនៅផ្ទះ ដូចជាផឹកទឹកអោយបានច្រើន បំបៅដោះ ឬបរិភោគអាហារអោយបានសមស្រប។
ត្រូវអោយកុមារដែលមានជំងឺរលាកផ្លូដង្ហើមខាងលើធ្ងន់ធ្ងរ សំរាកនៅពេទ្យ។ ព្យាយាមចៀសវាងទំរង់ការដែលមានលក្ខណៈធ្ងន់ធ្ងរ លើកលៃងតែធ្វើឡើងដោយមានវត្តមានពីអ្នកជំនាញផ្នែកថ្នាំស្ពឹក ព្រោះវាអាចបណ្ដាលអោយស្ទះផ្លូវដង្ហើមទាំងស្រុងភ្លាមៗ។
-ការព្យាបាលដោយពពួកឱសថ Steroid:
ផ្ដល់ឱសថ Dexamethasone តាមមាត់មួយដង (០.៦mg/kg) ឬកំរិតថ្នាំប្រហាក់ប្រហែលគ្នានឹងឱសថ Steroid ដទៃទៀត Prednisolone (១-២mg/kg) ។ បើមាន គួរប្រើឱសថឆ្ពុង Budesonide ចំនួន ២mg។ ចាប់ផ្ដើម Steroid អោយបានឆាប់បំផុត។ ចំពោះកុមារដែលមិនអាចលេបគ្រាប់ថ្នាំបាន គួរកិនវាលាយក្នុងទឺកមួយស្លាបព្រា រួចបញ្ចុក។ ផ្ដល់កំរិតថ្នាំ Steroid ឡើងវិញសំរាប់កុមារដែលក្អួត។
-ឱសថ Adrenalin:
ក្នងការសាកល្បងដំបូង គួរផ្ដល់ឱសថឆ្ពុង Adrenaline (២ml នៃសូលុយស្យុង ១ៈ១០០០) ដល់កុមារ។ បើវាមានប្រសិទ្ធភាព នោះគួរផ្ដល់ឡើងវិញរៀងរាល់១ម៉ោង ងើមតាមដានយ៉ាងប្រុងប្រយ័ត្ន។ ខណៈដែលការព្យាបាលបែបនេះ អាចធ្វើអោយកុមារមួយចំនួនបានប្រសើរឡើងក្នុងអំឡុង៣០នាទី ជាញឹកញាប់វាគ្រាន់តែកើតឡើងបណ្ដោះអាសន្ន ហើយមានរយៈ២ម៉ោងប៉ុណ្ណោះ។
-ឱសថ Antibiotics:
ឱសថនេះគ្នានប្រសិទ្ធភាពទេ ដូច្នេះមិនគួរផ្ដល់អោយកុមារឡើយ។
តាមដានកុមារយ៉ាងដិតដល់ ហើយធានាថា បើចាំបាច់ គឺអាចធ្វើការស៊កបំពង់ចូលផ្លូវដង្ហើមជាបន្ទាន់ និង/ឬធ្វើការវះកាត់ស៊កបំពង់បានភ្លាមៗ ព្រោះការស្ទះផ្លូវខ្យល់អាចកើតឡើងមួយរំពេច។
- ការស៊កបំពង់ចូលផ្លូវដង្ហើម និង/ឬការវះកាត់ស៊កបំពង់ ៖
ប្រសិនបើមានសញ្ញានៃការចាប់ផ្ដើមស្ទះផ្លូវខ្យល់ទាំងស្រុងភ្លាម ដូចជាប្រអប់ទ្រូងខាងក្រោមផតចូលខ្លាំង និងឡេះឡះ នោះត្រូវស៊កបំពង់ភ្លាម។
បើមិនអាចធ្វើបានទេ ចូរបញ្ជូនកុមារជាបន្ទាន់ទៅមន្ទីរពេទ្យដែលអាចធ្វើការស៊កបំពង់ចូលផ្លូវដង្ហើម ឬវះកាត់ស៊កបំពង់ភ្លាមៗ។ ការវះកាត់ស៊កបំពង់ គួរធ្វើឡើងដោយបុគ្គលិកដែលមានបទពិសោធន៍ប៉ុណ្ណោះ។
- ចៀសវាងការប្រើអុកសីុសែន លើកលែងតែគ្មានការស្ទះផ្លូវដង្ហើម។ សញ្ញាដូចជា ប្រអប់ទ្រូងខាងក្រោមផតចូលខ្លាំង និងឡេះឡះ គឺទំនងជាបញ្ជាក់ប្រាប់ពីតំរូវការស៊កបំពង់ផ្លូវដង្ហើម ឬវះកាត់ស៊កបំពង់ ជាជាងការផ្ដល់អុកស៊ីសែន។ បំពង់ខ្នែងច្រមុះ (Nasal prongs) ឬកាតេទែច្រមុះអាចរំខានដល់កុមារ ហើយធ្វើអោយការស្ទះខ្យល់កាន់តែងាយកើតឡើង។
- ទោះជាយ៉ាងណាក្ដី គួរផ្ដល់អុកសីុសែន ប្រសិនបើមានបញ្ហាស្ទះផ្លូវដង្ហើមហើយការស៊កបំពង់ចូលផ្លូវដង្ហើម ឬវះកាត់ស៊កបំពង់ តាមការចាំបាច់ត្រូវបានធ្វើ។ ហៅជំនួយ ពីអ្នកជំនាញផ្នែកថ្នាំស្ពឹក និងគ្រូពេទ្យវះកាត់ ដើម្បីធ្វើការស៊កបំពង់ចូលផ្លូវដង្ហើម ឬវះកត់ស៊កបំពង់។
ការថែទាំគាំទ្រ
ដកស្រង់ពីសៀវភៅហោប៉ៅស្តីពី ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ

- អោយទារកនៅស្ងប់ស្ងៀម និងចៀសវាងការរំខាន បើមិនចាំបាច់។
- បើកុមារមានគ្រុនក្ដៅ (>=៣៨អង្សា) ដែលហាក់ដូចជាពិបាកក្នុងខ្លួន នោះគួរផ្ដល់ឱសថ Paracetamol។
- លើកទឹកចិត្តម្ដាយអោយបំបៅដោះកូន និងផ្ដល់ជាតទឹកតាមមាត់។ ចៀងវាងការផ្ដល់ជាតិទឹកខុសពីមាត់ ព្រោះវាតំរូវអោយចាក់ម្ជុលកាតេទែ ដែលធ្វើអោយកុមារឈឺ នោះការស្ទះផ្លូវដង្ហើមទាំងស្រុងកាន់តែងាយកើតឡើង។
- លើកទឹកចិត្តអោយកុមារបរិភោគភ្លាម នៅពេលអាចទទួលអាហារបាន។
ចៀសវាងការប្រើតង់ផ្ដល់សំណើម (mist tent) ព្រោះវាគ្មានប្រសិទ្ធភាព ធ្វើអោយកុមារបែកពីឪពុកម្ដាយ និងធ្វើអោយពិបាកតាមដានស្ថានភាពកុមារ។ មិនត្រូវផ្ដល់ឱសថងងុយដេក ឬឱសថបន្ថយក្អកទេ។
ការតាមដាន
គិលានុបដ្ឋាកគួរវាយតំលៃស្ថានភាពកុមារ ជាពិសេសស្ថានភាពដង្ហើម រៀងរាល់៣ម៉ោង ហើយវេជ្ជបណ្ឌិតគួរវាយតំលៃមួយថ្ងៃ២ដង។ កុមារគួរសំរាកនៅលើគ្រែមួយដែលស្ថិតនៅក្បែរបន្ទប់គិលានុបដ្ឋាក ដូច្នេះគេអាចរកឃើញទាន់ពេល បើមានសញ្ញានៃការស្ទះផ្លូវដង្ហើមទាំងស្រុងកើតឡើងភ្លាម។
ដកស្រង់ពីសៀវភៅហោប៉ៅស្តីពី ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ
0 comments:
Post a Comment