អ្វីទៅជាជំងឺភ្នែកក្រហម ?
ជំងឺភ្នែកក្រហម ជាជំងឺដែលបណ្តាលមកពីការរលាកភ្នាសស្តើងនៃភ្នែក ។
មូលហេតុបណ្តាលអោយមានជំងឺភ្នែកក្រហម
- វីរុស
- បាក់តេរីដូចជា Gonorrhea រឺ Chlamydia
- សារធាតុមួយចំនួនដូចជាសាប៊ូ ធូលីដី ផ្សែងជាតិក្លរ
- អាល់ឡាក់ហ្ស៊ី (Allergies) ធូលីដី លំអងផ្កា និង Contact Lens
រោគសញ្ញានៃជំងឺភ្នែកក្រហម
រោគសញ្ញានៃជំងឺភ្នែកក្រហម គឺខុសៗគ្នាអាស្រ័យទៅលើមូលហេតុដែលបង្កឱ្យមានភ្នែកក្រហម ។ រោគសញ្ញាដែលយើងតអាចពិនិត្យឃើញមានដូចជា ៖
- ក្រហមនៅជុំវិញប្រស្រីភ្នែក ឬត្របកភ្នែក
- ហៀរទឹកភ្នែកខ្លាំង
- ក្រោយពីងើបពីដំណេកមានក្រមរជាប់និងរោមភ្នែក
- មានអាចម៍ភ្នែក
- រមាស់ភ្នែក
- ក្រហាយភ្នែក ឬផ្សាភ្នែក
- ភ្នែកស្រវាំង
- ចាញ់ពន្លឺ
ការព្យាបាលជំងឺភ្នែកក្រហម
ការព្យាបាលគឺអាស្រ័យទៅតាមមូលហេតុដែលបង្កឲ្យមានភ្នែកក្រហម ៖
- បង្កមកពីបាក់តេរី ព្យាបាលដោយប្រើអង់ទីប៊ីយ៉ូទិចជាថ្នាំបន្តក់ Ointment ឬថ្នាំគ្រាប់រយៈពេល ពី៥ទៅ៧ថ្ងៃ ។ ក្នុងការប្រើប្រាស់ថ្នាំ អ្នកជំងឺត្រូវមកជួបគ្រូពេទ្យភ្នែកដើម្បីពិនិត្យជាមុនសិន មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ ។
- បង្កមកពីវីរុស
- បង្កមកពីសារធាតុមួយចំនួន នៅពេលសារធាតុទាំងនោះបានចូលភ្នែក ត្រូវលាងសម្អាតភ្នែកឲ្យស្អាតជាមួយទឹកស្អាតរយៈពេល៥នាទី ។ ជាទូទៅគំហើញរបស់អ្នកនឹងត្រលប់មកធម្មតា នៅក្នុងរយៈពេល ៤ម៉ោង ក្រោយពីការលាងសម្អាតភ្នែក ។ ក្នុងករណីបើមានអាស៊ីត ឬបាស ចូលក្នុងភ្នែកអ្នកជំងឺត្រូវប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់ ។
- បង្កមកពីអាឡាក់ហ្ស៊ី ព្យាបាលដោយថ្នាំប្រឆាំង និងអាឡាក់ហ្ស៊ី នឹងត្រូវជៀសវាងវត្ថុអ្វីដែលបង្កអាឡាក់ហ្ស៊ីដល់ភ្នែក ។
តើអ្នកគួរធ្វើយ៉ាងណាដូចម្តេចខ្លះ ដើម្បីជួយសម្រាលរោគសញ្ញានៃជំងឺភ្នែកក្រហម ?
- ការពារភ្នែករបស់អ្នកជំងឺពីធូលី និងសារធាតុអ្វីដែលឲ្យភ្នែករបស់អ្នកកាន់តែមានបញ្ហា
- ជៀសវាងប្រើគ្រឿងតុបតែងនៅភ្នែក
- បើសិនប្រើ Contact Lens អ្នកត្រូវផ្អាកប្រើមួយរយៈរហូតដល់ភ្នែករបស់អ្នកជាសិន
តើអ្នកអាចការពារភ្នែករបស់អ្នកកុំឲ្យឆ្លងយ៉ាងដូចម្តេច?
- កុំប៉ះ ឬញីភ្នែកដែលក្រហម
- ឧស្សាហ៍លាងសម្អាតដៃរបស់អ្នកជាមួយទឹកក្តៅអ៊ុនៗ លាយជាមួយសាប៊ូ
- ពេលហៀរទឹកភ្នែកត្រូវជូតទឹកសម្អាតដោយប្រើសំលី ឬក្រដាសអនាម័យដែលមិនហុយឲ្យបានស្អាតបន្ទាប់មកសំលី ឬក្រដាសអនាម័យដែលជូតហើយត្រូវបោះចោលក្នុងធុងសំរាម ហើយបន្ទាប់មកលាងដៃ នឹងទឹកក្តៅឧណ្ណៗ លាយជាមួយសាប៊ូ
- បោកសម្អាតស្រោមពូក ខ្នើយ និងកន្លែងដែលអ្នកជំងឺប្រើប្រាស់ជាមួយទឹកក្តៅឧណ្ណ និងសាប៊ូ
- ជៀសវាងការតុបតែងផ្សេងៗទៅលើភ្នែក
- ជៀសវាងការប្រើប្រាស់ Contact Lens អ្នកដទៃ
- ប្រើវ៉ែនតាជំនួស Contact Lens ព្រមទាំងឲ្យឧស្សាហ៍សម្អាតវ៉ែនតាដែលប្រើផងដែរ
- ជៀសវាងប្រើសម្ភារៈដែលមិនបានសម្អាតរួមគ្នាដូចជាវ៉ែនតាជាដើម
- លាងសម្អាតដៃរបស់អ្នកក្រោយពីបន្តក់ថ្នាំដាក់ភ្នែកកូនរបស់អ្នក ឬក៏ភ្នែករបស់អ្នក
- កុំប្រើប្រាស់ថ្នាំដែលបន្តក់ទៅលើភ្នែកក្រហម យកមកបន្តក់ភ្នែកដែលមិនក្រហម
- បើសិនជាកូនរបស់អ្នកមានជំងឺភ្នែកក្រហម បណ្តាលមកពីបាក់តេរី ឬវីរុសអ្នកត្រូវឲ្យកូនអ្នកឈប់សម្រាកពីការសិក្សា មួយរយៈហើយមើលថែទាំនៅផ្ទះរហូតដល់ភ្នែកកូនរបស់អ្នកបានជាសះស្បើយ ។
ផលវិបាកនៃជំងឺភ្នែកក្រហម
- ជំងឺភ្នែកក្រហមអាចជាទៅវិញដោយខ្លួនឯងហើយមួយចំនួនជាទៅវិញដែរបន្ទាប់ពីការប្រើប្រាស់ថ្នាំតាមគ្រូពេទ្យភ្នែកបានត្រឹមត្រូវ ។
- តែទោះជាយ៉ាងណា ជំងឺនេះក៏អាចវិវត្តទៅជាធ្ងន់ធ្ងរ ហើយ៏អាចប៉ះពាល់ដល់គំហើយញរបស់អ្នកជំងឺផងដែរ ។ ឧទាហរណ៍ ៖ ជំងឺភ្នែកក្រហមបណ្តាលមកពីមេរោគ Gonorrhea ឬក៏ Chlamydia ។
ដកស្រង់ពី ទស្សនាវដ្តីសុខភាពភ្នែក ចេញផ្សាយដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា ២០១១
0 comments:
Post a Comment