ជំងឺក្លនលូន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ (Hernie Inguinale)
![]() |
Add caption |
ជំងឺក្លនលូនគឺ ជាការបិទមិនជិតពីកំណើត (congénitale) ឬការយាធ្លាក់ (faibless) នៃស្រោមគ្របពោះ ដែលបណ្តាលឲ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក។
ក) មូលហេតុ៖
កត្តាមួយចំនួនដែលបណ្តាលឲ្យកើតជំងឺក្លនលូនមាន
- កត្តាពីកំណើតៈទារកខ្លះកើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
- ភាពចាស់ឬយាៈ នៅពេលវ័យចាស់ជរា
កត្តាមួយចំនួនដែលបណ្តាលឲ្យកើតជំងឺក្លនលូនមាន
- កត្តាពីកំណើតៈទារកខ្លះកើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
- ភាពចាស់ឬយាៈ នៅពេលវ័យចាស់ជរា
- មូលហេតុមួយផ្សេងទៀតរបស់ក្លនលូន គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗពេក ឬការប្រឹងខ្លាំងពេក (ចំពោះស្រ្តី ដូចជាពេលសម្រាលកូន)
ខ) រោគសញ្ញា៖
ជំងឺនេះអាចកើតជារោគសញ្ញាដូចជាៈ
- កើតឡើងដោយស្ងៀមស្ងាត់។
- ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
ជំងឺនេះអាចកើតជារោគសញ្ញាដូចជាៈ
- កើតឡើងដោយស្ងៀមស្ងាត់។
- ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
- ករណីមិនទាន់មានផលលំបាក (complication) ដុំពកកើតមាន ឬ ប៉ោងធំនៅពេលប្រឹង ឬក្អក ជាដុំពកទន់នៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។
- ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ វានឹងវិវត្តន៍ទៅជាដុំពកធំរមួល ឬអាចរលួយពោះវៀន ដែលធ្លាក់ចូលរន្ធក្លននោះ អ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចងក្អួត ទល់លាមក។
សំគាល់៖ ការឡើងហើមកូនកណ្តុរ ក៏អាចបណ្តាលឲ្យមានដុំពកត្រង់ក្រលៀនដែរ ដែលគេអាចច្រឡំគ្នា ដែលជាជំងឺផ្សេងមួយទៀត។
គ) ការការពារ និងការព្យាបាល៖
វិធីដែលអាចការពារនិងព្យាបាលជំងឺក្លនលូនមានៈ
- ជៀសវាងការប្រើកំលាំង ឬលើករបស់ធ្ងន់ៗពេក
- ប្រើខ្សែក្រវ៉ាត់ទ្រកន្លែងដែលមានក្លន
- ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ
- បើក្លនលូនប៉ោងធំ អាចសាកល្បងរុញវាបញ្ចូលទៅវិញ ដោយឲ្យអ្នកជំងឺដេកលើកជើង អោយខ្ពស់ជាងក្បាល ហើយសង្កត់ថ្នមៗទៅលើកន្លែងដែលប៉ោងនោះ ។ បើរុញវាមិនចូលវិញទេត្រូវឈប់ភ្លាម ហើយស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់។
- ក្នុងករណីក្លនមានការឈឺចាប់យ៉ាងខ្លាំង ឬបណ្តាលឲ្យមានក្អួត ហើយអ្នកជំងឺទល់លាមកគ្មានបត់ជើងធំទេ នោះអាចជាសញ្ញាគ្រោះថ្នាក់។ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលអាចត្រូវធ្វើការវះកាត់ជាចាំបាច់។
0 comments:
Post a Comment