ជំងឺទូទៅ

ជំងឺរលាកលំពែង Pancreatitis

លំពែងគឺជាប្រភេទក្រពេញនៃប្រពន័្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលយើងមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន: ការជួយដល់ការរំលាយអាហារ (enzymes digestifs) និង ការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។
ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់នៅក្នុងផ្នែក ថ្លើម-ក្រពះ-ពោះវៀន។ ក្នុងនោះចំនួនបុរស និងស្រ្តីគឺមានចំនួនស្មើគ្នា ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបង្ករមរណៈភាពផងដែរ។ ដូច្នេះទាមទារអោយមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត (urgence médicale) ។

ក) មូលហេតុ៖
មូលហេតុដែលបង្ករអោយមានការរលាកដល់សរីរាង្គលំពែង គឺមានយ៉ាងច្រើន ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន:
  • ការពិសារគ្រឿងស្រវឹងច្រើនដែលមានរយៈពេលយូរ (alcoolisme chronique)
  • បញ្ហាគ្រួសក្នុងផ្លូវទឹកប្រម៉ាត់ដែលថ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង (calcul biliaire migrant)
  • ការប្រើប្រាស់ថ្នាំមួយចំនួនដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងមានជំងឺប្រចាំកាយផ្សេងៗទៀតដូចជា hémochromatose, maladie de Wilson, mucoviscidose ...។
Image may contain: text

ខ) រោគសញ្ញា៖
រោគសញ្ញារបស់ជំងឺនេះរួមមាន:
  • ការឈឺចុកចាប់ក្នុងពោះខ្លាំងក្លាភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម
  • មានការក្អួតចង្អោរ
  • មានការទល់ខ្យល់ និងលាមក
  • ការឡើងកំដៅខ្លួន
  • មានការហត់ដង្ហក់ពិបាកដកដង្ហើម ។ ល។
Image may contain: text

គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិឆ្ឆយ័ជំងឺនេះ គឺ
  • ទាមទារនៅរោគសញ្ញាគ្លិនិក (symptômes cliniques) 
  • រួមផ្សំនិងការពិនិត្យឈាម (bilan sanguin) 
  • ការមើលអេកូពោះ 
  • ការថតស្គែននរ័ (scanner abdomino-pelvien avec injection)...។



ឃ) ការព្យាបាល៖
ការព្យាបាល គឺទាមទារត្រូវតែអោយអ្នកជំងឺសំរាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តិរបស់ជំងឺ។

0 comments:

Post a Comment

Powered by Blogger.