មន្ទីរពិសោធន៍

កំហាប់ Procalcitonin ក្នុងឈាម

Image may contain: one or more people and screen
Add caption
ក) អី្វទៅជា Procalcitonin ?
Procalcitonin (PCT) គឺជា peptide ម្យ៉ាងដែលមាននាទីផលិតអរម៉ូន Calcitonin ចូលរួមក្នុងការធ្វើ Calcium homeostasis ។ Procalcitonin ផ្សំពី 116 amino acids វាត្រូវបានផលិតដោយ Parafollicular cells (C cells) នៃ ក្រពេញទីរូអីត (Thyroid gland) និង Neuroendocrine cells នៃជាលិកាសួតនិងពោះវៀន ដើម្បីឆ្លើយតបនឺងការលាក (Inflammation) ដែលបង្កទ្បើងពីបាក់តេរី (Bacterias)។

ខ) តើ Procalcitonin (PCT) ត្រូវបានស្នើសុំនៅពេលណា?
Procalcitonin ជា petide ដែលត្រូវបានគ្រូពេទ្យស្នើសុំវាស់កំហាប់របស់វានៅក្នុងឈាមនៅពេលដែលគាត់សង្ស័យថាអ្នកជំងឺមានឆ្លងមេរោគ ដែលអាចចូលទៅក្នុងឈាម(Sepsis)។ ជាគុណប្រយោជន៍ Procalcitonin ត្រូវបានគេរកដើម្បី បែងចែកការឆ្លងមេរោគរបស់ អ្នកជំងឺថាតើឆ្លងមេរោគ ប្រភេទបាក់តេរី (Bacterial infection) រឺជាការឆ្លងមេរោគប្រភេទ មិនមែនជាបាក់តេរី (Non-bacterial infection) ដូចជាឆ្លងដោយវីរុស (Viral infections) រឺពពួកភ្នាក់ងារឆ្លងផ្សែងៗ (Other infectious agents) ជាដើម។
គោលបំណង វាអាចជួយដល់អ្នកជំងឺ កាត់បន្ថយការប្រើប្រាស់ថ្នាំសះ (Antibiotic therapy) ហើយការស្នើសុំ Procalcitonin មានប្រសិទ្ធភាពខ្ពស់នៅថ្ងៃដំបូងនៃការចេញរោគសញ្ញា។

គ) ការបកស្រាយលទ្ធផលមន្ទីរពិសោធន៍នៃកំរិត Procalcitonin ក្នុងឈាម
- កំរិត Procalcitonin ទាប (low levels at procalcitonin) នៅក្នុងឈាមរបស់ អ្នកជំងឺបង្ហាញថាមានហានិភ័យទាបសំរាប់ការឆ្លងមេរោគបាក់តេរី (bacterial infections) ទៅក្នុងប្រព័ន្ធសរសៃឈាម (Low risk of sepsis) ។
- កំរិត Procalcitonin ខ្ពស់ (high levels of procalcitonin) នៅក្នុងប្រព័ន្ធសរសៃឈាម បង្ហាញពីការប្រឈមមុខខ្ពស់នឺងការឆ្លងមេរោគចូលក្នុងឈាម(Systemic bacterial infection) ដែលអាចអោយអ្នកជំងឺប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ (Severe sepsis) នាំអោយបាត់បង់ជីវិត (Septic shock) ។
ជារួមការវាស់កំហាប់ Procalcitonin (PCT) នៅក្នុងឈាមពិតជាមានអត្តប្រយោជន៍យ៉ាង សំខាន់សំរាប់អ្នកជំងឺ ដែលធ្វើអោយគ្រូពេទ្យធ្វើការព្យាបាលបានត្រឹមត្រូវ ទៅតាមការឆ្លងមេរោគ និង កាត់បន្ថយហានិភ័យនៃការស៊ាំមេរោគជាមួយថ្នាំសះ (antibiotic resistance) ។

0 comments:

Post a Comment

Powered by Blogger.