ជំងឺកុមារ

សម្បុរស្វាយទៅលើទារក

ការឡើងសម្បុរស្វាយទៅលើទារកទើបនឹងកើត ទោះឲ្យអុកស៊ីហ្សែនក៏មិនបាត់ស្វាយ
ការមានសម្បុរស្វាយខុសពីធម្មតាទៅលើទារកទើបនិងកើត កើតមាននៅពេលដេអុកស៊ីអេម៉ូក្លូប៊ីន មានចំនួនច្រើនជាង ៥ក្រាមក្នុង១០០មីលីលីតនៃឈាម(Deoxylemoglobin > 5g/100ml) ដែលស្ដែងឡើងតាមរយៈ pulse oxymetry < 85 % ទៅលើក្មេងដែលមិនខ្វះឈាម។

ការមានសម្បុរស្វាយខុសពីធម្មតាទៅលើទារកទើបនឹងកើត មានមូលហេតុ ២យ៉ាងសំខាន់៖
- ជំងឺបេះដូងពីកំណើត: មានឡើងសម្បុរស្វាយតែឯកឯង ឬរួមផ្សំរោគសញ្ញាបេះដូងផ្សេងៗ
- បញ្ហាសួត ឬជំងឺសួត: មានសម្បុរស្វាយ បូករួមរោគសញ្ញាដង្ហើម។
 សូមលើកយកករណី ជំងឺបេះដូងពីកំណើតចំនួន៨មកបង្ហាញជាសង្ខេប ដែលមូលហេតុធ្វើឲ្យទារកទើបនឹងកើត មានសម្បុរស្វាយខុសពីធម្មតា មានដូចជា៖

១) សរសៃឈាមបេះដូងបញ្ជ្រាស(Transposition of the great arteries = TGA) : សរសៃឈាម aorta ដុះចេញពីថតបេះដូងស្តាំ (ធម្មតាដុះចេញពីថតបេះដូងឆ្វេង) ហើយសរសៃឈាមសួតដុះចេញពីថតបេះដូងឆ្វេង(ធម្មតាដុះចេញពីថតបេះដូងស្ដាំ) ។ ជំងឺនេះអាចបណ្តាលឲ្យស្លាប់បាន ហើយត្រូវការវះកាត់ភ្លាមៗ ក្រោមអាយុ ២ សប្ដាហ៍។
Image may contain: text
Add caption
២) Tetralogy of Fallot : មាន៤ បញ្ហាបូកបញ្ចូលគ្នា ត្បៀតសរសៃឈាមសួត(Pulmonary stenosis) + aorta ងាកមកខាងស្ដាំខុសធម្មតា(Overriding aorta) + ប្រហោងបេះដូងថតក្រោម + បេះដូងខាងស្តាំរីក។ ជំងឺនេះតម្រូវឲ្យធ្វើការវះកាត់ ២ដង៖
-ការវះធ្វើ Blalock Slunt : ដើម្បីឲ្យមានឈាមទៅចិញ្ចឹមសរសៃឈាមសួតសិន
- ការធ្វើការវះកាត់បញ្ចប់(Corrective Surgery) : បិទប្រហោងបេះដូង បង្វែរaorta ឲ្យចេញពីបេះដូងថតក្រោមឆ្វេង និងវះកាត់ពង្រីកសរសៃឈាមសួត។
Image may contain: text
Add caption
3) Pulmonary Atresia: ជំងឺគ្មានប្រើសសួត ឬគ្មានរន្ធសរសៃឈាមសួត។ ការវះកាត់បេះដូងចំពោះជំងឺប្រភេទនេះមានការលំបាក។
Image may contain: text
Add caption
៤) Tricuspid Atresia: ជំងឺគ្មានប្រើសចន្លោះរវាងថតបេះដូងលើ និងក្រោមខាងស្ដាំ ដែលធ្វើឲ្យថតបេះដូងក្រោមស្ដាំរូមតូច មិនលូតលាស់ នាំឲ្យយើងចាត់ទុកថាថតបេះដូងខាងក្រោមមានតែមួយ។ កាវះកាត់បេះដូងតម្រូវឲ្យធ្វើជាការចាំបាច់ចំនួន ៣ទៅ៤លើក។
Image may contain: text
Add caption
៥) Truncus arteriosus (Common Trunk): ជំងឺបេះដូងដែលមានសរសៃឈាមតែមួយគត់ ចេញពីថតបេះដូងក្រោមទាំងពី។ ការវះកាត់តម្រូវឲ្យប្រើបំពង់ទីបសប្បនិមិត្ត ពីថតក្រោមស្ដាំទៅសរសៃឈាមសួត ហើយត្រូវធ្វើការផ្លាស់ប្ដូរបំពង់ទីបជាលើកទី២ នៅពេលក្មេងធំឡើង។
No automatic alt text available.
Add caption
៦) Ebstein anomaly : ប្រើសបេះដូងខាងស្តាំខុសធម្មតា។ជាជំងឺបេះដូងធ្ងន់ធ្ងរ និងស្មុគស្មាញ។
Image may contain: shoes and text
Add caption
៧) Total anomalous pulmonary venous return (TAPVR) : ជំងឺសរសៃឈាមវ៉ែនសួត ចាក់ចូលបេះដូងខុសធម្មតា។ ត្រូវការវះកាត់ដើម្បីឲ្យសរសៃឈាមវ៉ែនរត់ចូលទីតាំងធម្មតាវីញ។
No automatic alt text available.
Add caption
៨) Persistent pulmonary hypertension of newborn : ការលើសសម្ពាធឈាមនៅក្នុងសួត ទៅលើទារកទើបនិងកើត។
ការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកទៅលើការធ្វើអេកូបេះដូង បូករួមនិងការធ្វើរូបភាពវេជ្ជសាស្រ្តមួយចំនួនទៀត។

Image may contain: text
Add caption

0 comments:

Post a Comment

Powered by Blogger.