ជំងឺទូទៅ

ផលប៉ះពាល់ទៅលើក្រពះពោះវៀន ដោយការប្រើប្រាស់ថ្នាំសសៃរ (NSAIDs)

ក) អ្វីទៅជាថ្នាំសសៃរ (NSAIDs)?
ឱសថម៉្យាងដែលប្រជាជនទូទៅហៅថាថ្នាំសសៃរ (NSAIDs) គឺជាថ្នាំមួយប្រភេទដែលមានប្រសិទ្ធិភាពបំផុតក្នុងការបំបាត់ការឈឺចាប់ (ឈឺចង្កេះ ឈឺសន្លាក់ដៃជើង...) និងគ្រុនក្តៅផ្សេង។ គឺជាប្រភេទថ្នាំដែលងាយរកបាននៅគ្រប់ទីកន្លែង និងងាយយកមកប្រើប្រាស់ជាទីបំផុត។
No automatic alt text available.
Add caption
ខ) តើថ្នាំសសៃរ(NSAIDs) មានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
ប៉ុន្តែក្រៅពីប្រសិទ្ធិភាពក្នុងការព្យាបាល ឱសថនេះក៏មានការប៉ះពាល់ជាច្រើនទៅលើសរីរាង្គរបស់យើង ប្រសិនបើការប្រើប្រាស់មានលក្ខណៈមិនត្រឹមត្រូវ និងគ្មានការប្រុងប្រយ័ត្ន ឬមិនគោរពតាមវេជ្ជបញ្ជា។ វាអាចផ្តល់ផលប៉ះពាល់មួយចំនួនដូចជា ការប៉ះពាល់ទៅលើ ក្រពះ ពោះវៀន តម្រងនោម ប្រព័ន្ធចរន្តសរសៃឈាម ថ្លើម និងសិរីរៈផ្សេងៗ ជាច្រើនទៀត។

គ) តើរោគសញ្ញាអ្វីខ្លះនឹងកើតមាន ក្រោយពេលប្រើប្រាស់ថ្នាំសរសៃ (NSAIDs)?
បន្ទាប់ពីការប្រើប្រាស់ឱសថនេះ អ្នកជំងឺជាញឹកញាប់ស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា ឈឺចុកឆ្អល់ចុងដង្ហើម តឹងណែនក្នុងពោះ និងក្នុងករណីធ្ងន់ធ្ងរ អាចមានការធ្លាក់ឈាមតាមបាត និងក្អួតឈាម ដែលជារោគសញ្ញា បង្ហាញថាមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

ឃ) ធ្វើដូចម្តេចទើបអាចជៀសផុត ពីបញ្ហាទាំងនេះ?
ជាការពិតណាស់ ការប្រើប្រាស់ឱសថនេះអាចផ្តល់នូវផលវិបាកធ្ងន់ធ្ងរជាច្រើន ដូចនេះអ្នកជំងឺគួរតែពិគ្រោះជាមួយគ្រូពេទ្យឯកទេស មុននឹងប្រើប្រាស់នូវឱសថនេះ។

0 comments:

Post a Comment

Powered by Blogger.