អ្វីទៅដែលហៅថាជំងឺភ្នែកស្ងួត ?
ជំងឺភ្នែកស្ងួត គឺកម្រិតបរិមាណទឹកភ្នែកមកចិញ្ចឹមកញ្ចក់ភ្នែកមិនគ្រប់គ្រាន់ ។ ជំងឺនេះជួបប្រទះលើមនុស្សគ្រប់ប្រភេទ និងគ្រប់វ័យ ប៉ុន្តែភាគច្រើនលើមនុស្សស្ត្រីក្រោយពីអស់រដូវ ។
- Basic Tear Secretion ទឹកភ្នែកផលិតចេញពីក្រពេញតូចៗ នៃភ្នាសភ្នែកនិងក្រពេញត្របកភ្នែក ។
- Reflex Tearing ទឹកភ្នែកផលិតចេញពីក្រពេញធំដែលមាននាទីផលិតទឹកភ្នែកចំពោះពេលដែលមានអារម្មណ៍ផ្សេងៗដូចជា ៖ ឈឺចាប់ រកាំភ្នែក រំភើប ឬតូចចិត្ត ។
កត្តាអ្វីខ្លះដែលជាមូលហេតុនៃជំងឺភ្នែកស្ងួត ?
- ស្ត្រីដែលអស់រដូវដោយបម្រែបម្រួលអ័រម៉ូនធ្វើអោយការផលិតទឹកភ្នែកថយចុះ
- អ្នកជំងឺ Sjogren's Syndrom ធ្វើអោយភ្នែកស្ងួត រួមទាំងឈឺក មាត់ស្ងួត
- ថ្នាំអង់ទីអិស្តាមីន ព្យាបាលប្រតិកម្ម ថ្នាំព្យាបាលសសៃប្រសាទ ថ្នាំបញ្ចុះទឹកនោម ថ្នាំព្យាបាលជំងឺលើសឈាម Beta Blocker ធ្វើអោយផលិតទឹកភ្នែកថយចុះ
- ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ ដោយប្រតិកម្មថ្នាំ ហៅថា Stevens-Johson Syndrome
- បម្រែបម្រួលបរិស្ថានឡើងកម្តៅខ្លាំង
- ប៉ះខ្យល់ខ្លាំង ជាពិសេសម៉ាស៊ីនត្រជាក់ មុខកង្ហារ
- ពាក់ Contact Lens
- រលាកត្របកភ្នែករ៉ាំរ៉ៃ
- ជំងឺពកបំពង់ក
- បន្ទាប់ពីធ្វើការវះកាត់ដោយកាំរស្មីឡេស័រចំពោះភ្នែកមីញ៉ូប
- មើលកុំព្យូទ័ររយៈពេលយូរ
- មើល TV អានសៀវភៅច្រើនយូរធ្វើអោយការព្រិចភ្នែកមិនបានគ្រប់គ្រាន់
រោគសញ្ញាជំងឺភ្នែកស្ងួតមានអ្វីខ្លះ ?
- ស្ងួតភ្នែកគ្មានកម្លាំង រមាស់ភ្នែក រកាំដូចកំទេចចូលភ្នែក
- ចាញ់ពន្លឺ រោយភ្នែកមិនស្រួលភ្នែកមានដូចជាស្រទាប់ភ្នាសភ្នែកពណ៌សអន្លាយ
- រកាំក្រហាយធ្វើអោយមាន(ទឹកភ្នែកហូរ) ពេលមានអាការៈ ធូរស្រាលបន្តិច ពេលនោះ Reflex Tearing ត្រូវបានបញ្ឈប់ភ្លាម ។
គ្រូពេទ្យពិនិត្យជាទូទៅ
- ភ្នែកក្រហម
- Tear Film Break Up Time ស្ងួតលឿនខុសពីធម្មតា
- ជ្រលក់ពណ៌ភ្នាសភ្នែកជាប់
- Schemer's Test គេយកក្រដាសជ្រលក់ក្នុងរង្វង់ភ្នែកទុក៥នាទី ហើយកម្រិតទឹកហូរជោគក្រដាស តិចជាង ១០មម
- រលាកត្របកភ្នែករ៉ាំរ៉ៃ
- ស្រទាប់កញ្ចក់ភ្នែកខូចខាត
វិធីព្យាបាលជំងឺភ្នែកស្ងួតមានអ្វីខ្លះ ?
- លាងត្របកភ្នែក លុបមុខអោយស្អាត ពាក់វ៉ែនតាការពារពន្លឺ និងការពារខ្យល់
- ព្រិចភ្នែកធម្មតា ២០ទៅ២២ដង ក្នុង១នាទី តាមធម្មតាពេលសម្លឹងមើលយូរកន្លះម៉ោង ត្រូវបិទភ្នែកសម្រាកពី២ទៅ៣នាទីដើម្បីកុំអោយភ្នែកស្ងួត
- ពាក់វ៉ែនតាការពារខ្យល់ខាងៗ
- ប្រើថ្នាំទឹកភ្នែកសិប្បនិម្មិតដើម្បីជួយសម្រួលជំនួសទឹកភ្នែក២ប្រភេទគឺ ទឹករាវ(ប្រើពេលថ្ងៃ) និងទឹកខាប់(ប្រើពេលយប់) ។
- ភ្នែកស្ងួតខ្លាំងប្រើ Punctual Plug បិទរន្ធទឹកភ្នែកដើម្បីទប់ទឹកភ្នែកនៅអោយបានយូរក្នុងរង្វង់ភ្នែកដើម្បីអោយភ្នែកឆាប់ស្ងួត ។
ដកស្រង់ពី ទស្សនាវដ្តីសុខភាពភ្នែក ចេញផ្សាយដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា ២០១១
0 comments:
Post a Comment