ជំងឺទូទៅ

ពាក្យបច្ចេកទេសមួយចំនួនទាក់ទងនឹងជំងឺបេះដូង

- Heart Attack: ការឈឺចុកចាប់ទ្រូងដោយសារស្ទះសសៃឈាមដែលរត់ទៅចិញ្ចឹមបេះដូង។ ក្នុងអត្ថបទខ្លះគេហៅថា Coronary Heart Disease (CHD) or Coronary Artery Disease។ ពេលសសៃឈាមស្ទះ សាច់ដុំបេះដូងខ្វះអុកស៊ីសែនស្លាក់ឈាម (Myocardial Ischemia )។ បើធ្ងន់ធ្ងរ ឬយូរទៅសាច់ដុំបេះដូងខូច ឬរលួយ (Myocardial infarction)។
Image may contain: night
  • Coronary heart disease/coronary artery disease:ជាស្ថានភាពជំងឺមួយដែលសសៃឈាមបេះដូងឈ្មោះ Coronary Artery ត្រូវត្បៀតឬស្ទះដោយសារដុំខ្លាញ់ (Atheroma) ដុំឈាមកក (Thrombosis) ឬសសៃឈាមនេះឡើងរឹង (Spasm) ជាហេតុនាំអោយចរន្តឈាមដែលនាំអុកស៊ីសែនទៅចិញ្ចឹមសាច់ដុំបេះដូងមិនគ្រប់គ្រាន់។
  • Myocardial infarction:
    ជាសាច់ដុំបេះដូងដែលខូច រលួយដោយសារខ្វះអុកស៊ីសែនយូរ។
  • Angina pectoris:
    ជាការឈឺចាប់ដើមទ្រូងដូចគេយកភ្នំសង្កត់ ដោយសារសសៃឈាមបេះដូងស្ទះ ឬត្បៀត។ គេច្រើនហៅការឈឺចាប់នេះម្យ៉ាងទៀតថា Heart Attack ដែលភាគច្រើន អ្នកផងតែងយល់ច្រឡំនឹងពាក្យគាំងបេះដូង ឬ Cardiac arrest ។ គាំងបេះដូង ឬ Cardiac arrest មានន័យស្មើរនឹងបេះដូងឈប់ដើរ ឬលោតទាំងស្រុង។
  • Stable Angina: ជាការចុកចាប់ដើមទ្រូងដោយសារសសៃឈាមបេះដូងត្បៀត។ ការឈឺចាប់នេះឈឺពេលមានចលនាដូចជាពេលដើរឡើងទីទួល ឬឡើងជណ្តើរជាដើម ហើយបាត់វិញពេលសំរាក។ ជាអកុសល ការឈឺចាប់នេះអាចប្រែប្រួល។ អ្នកខ្លះអាចច្រឡំនឹងពេលហល់អាហារ (Indigestion)។ អ្នកជំងឺខ្លះ ពិសេសអ្នកជំងឺទឹកនោមផ្អែម និងចាស់ៗ អាចគ្មានអាការៈឈឺចាប់ តែមានហត់ និងអស់កំលាំង។ អាការៈបែបនេះគេហៅថា Silent Ischemia ។ ពាក់កណ្តាលនៃអ្នកជំងឺប្រភេទនេះ ពេលវាស់ចង្វាក់បេះដូង EKG or ECG ឃើញគ្មានបញ្ហាអ្វីទាំងអស់។
Image may contain: text
Image may contain: text
- Acute coronary syndrome (ACS): 
ជាបណ្តុំរោគសញ្ញាដែលស្តែងឡើងដោយអ្នកជំងឺចុកចាប់ក្នុងទ្រូងពន់ពេកក្រៃ បើទោះជាអ្នកជំងឺសំរាកនៅមួយកន្លែង ឬមានចលនាតិចតួចបំផុតក៏ដោយ។ នេះជាសញ្ញាគ្រោះថ្នាក់បំផុតដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ ក្នុងស្ថានភាពនេះ សាច់ដុំបេះដូងអាចរលួយខូច និងអ្នកជំងឺអាចស្លាប់បាន។

- Cardiac Arrest: 
គាំងបេះដូង បេះដូងឈប់លោត ឬឈប់កន្ត្រាក់។ Heart Attack ជាមូលហេតុមួយក្នុងចំនោមមូលហេតុជាច្រើនដែលនាំអោយបេះដូងគាំង។

- Heart Failure or Cardiac Failure: 
ខ្សោយបេះដូង ជាករណីទាំងឡាយដែលឡាយដែលធ្វើអោយបេះដូងមិនអាចច្របាច់ឈាមចេញមិនបានអោយគ្រប់តាមតំរូវការរបស់រាង្គកាយ។ ឧទាហរណ៍សាច់ដុំបេះដូងរីកធំ និងវ៉ាល់បេះដូងបិទមិនជិតជាដើម។

No automatic alt text available.

Page វេជ្ជបណ្ឌិត តាំង តេក ហុង VOA

0 comments:

Post a Comment

Powered by Blogger.