ជំងឺទូទៅ

ជំងឺ​តា​ឡាស​សេមី (Thalassemia)


តាឡាសសេមី គឺ​ជា​ជំងឺ​មួយ​ក្រុម​ដែល​ធ្វើ​ឲ្យ​ខ្លួន​មនុស្ស​យើង​មិន​អាច​ផលិត​ឈាម​ដែល​មាន​គុណភាព​ខ្ពស់​ ឲ្យ​មាន​បរិមាណ​គ្រប់​គ្រាន់​ ។ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​កើត​ម​ក​មាន​ជំងឺ​នេះ​តាំង​ពី​កំណើត​ ។ ជំងឺ​នេះ​ចម្លង​ពី​ឪពុក​ម្តាយ​ទៅ​កូន​តាម​រយៈ​ហ្សែន​តំណពូជ ។ វា​មិន​ឆ្លង​តាម​ឈាម ខ្យល់​ ទឹក​ ឬ​តាម​រយៈ​ការ​ប៉ះ​ពាល់​ ឬ​ការ​រួម​ភេទជាមួយ​អ្នក​ដែល​មាន​ជំងឺ​នេះ​ទេ ។ វា​ក៏​មិន​បណ្តាល​មក​ពី​ការ​ខ្វះ​ចំណី​អាហារ​ ឬ​ការ​ខ្វះ​អនាម័យ​ដែរ ។ 

តាម​ធម្មតា​ អ្នក​ដែល​មាន​ជំងឺតាឡាសសេមី មាន​សភាព​ធម្មតា​ និង​អាច​មាន​ជីវិត​រស់​នៅ​ដូច​ធម្មតា ។ ប៉ុន្តែ​ទោះ​ជាយ៉ាង​នេះ​ក៏​ដោយ នៅ​ពេល​គេ​ធ្វើ​ការ​វិភាគ​ឈាម គេ​ឃើញ​កម្រិត​គោលិកា​ឈាម​ក្រហម​ទាប​ជាង​ធម្មតា (9-11g/dl) ។ 

ដើម្បី​ឲ្យ​ដឹង​ថា​នរណា​ម្នាក់​មាន​ជំងឺតាឡាសសេ​មី អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ពិសេស​ គឺ​ការ​ពិនិត្យ​មើល​គោលិកា​ឈាម​ក្រហម ។ 

ការ​ព្យាបាល​

ជា​ទូទៅ​ជំងឺតាឡាសសេមី មិន​ត្រូវ​ការ​ព្យាបាលទេ ។ ថ្នាំ​ពេទ្យ​ដូចជា​ថ្នាំ​ជាតិ​ដែក​ ឬ​ការ​ចាក់​បញ្ចូល​ឈាម​ មិន​អា​ចជួយ​បាន​ដែរ និង​មាន​គ្រោះ​ថ្នាក់​ផង ។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​កុមារ​ដែល​មាន​ជំងឺ​នេះ​មាន​សភាព​ធ្ងន់​ធ្ងរ​ កុមារ​នឹង​មិន​ធំធាត់​ លូត​កំពស់​បាន​ល្អ និង​ធ្វើ​ឲ្យ​មាន​បញ្ហាសុខភាព​ផ្សេង​ៗទៀត ។ ជំងឺ​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ និង​ព្យាបាល​ដោយ​វេជ្ជ​បណ្ឌិត​ជំនាញ​ ។ 

ដក​ស្រង់​ចេញ​ពី​សៀវភៅ​ទីណា​គ្មាន​វេជ្ជបណ្ឌិត សំរាប់​ការ​ថែទាំ​សុខភាព​ជន​បទ 

0 comments:

Post a Comment

Powered by Blogger.