ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលនេះបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់ ។
មូលហេតុ
- ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
- ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency Abortion)
- ស្ត្រីមានរលាកអាងត្រគាក (Pelvic Inflammatory)
រោគសញ្ញា
- ស្ត្រីមានរដូវតិចតួច ក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
- ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
- ស្ត្រីមានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
- ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
- ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន ។
ការព្យាបាល
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាព ដោយឧបករណ៍ឆ្លុះស្បូន (Hysterocoy Diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈម៉ាស៊ីនឆ្លុះស្បូននេះ នៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy Operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមកសភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយទៀត ។
ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានសេវាព្យាបាលតាមរយៈឧបករណ៍ទំនើបចុងក្រោយ (Hysteroscopy Diagnosis and Operative) ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបាននូវលទ្ធផលល្អប្រសើរ ។
ដកស្រង់ចេញពី Page Calmette Hospital
0 comments:
Post a Comment