គម្ភពបរិហាវិទ្យា

ផលប៉ះពាល់នៃដុំស្បូនដល់ស្ត្រីមានផ្ទៃពោះ និងគភ៌

ដុំស្បូន ជាដុំសាច់ដែលកើតចេញពីសាច់ដុំស្បូន។ ជាទូទៅដុំស្បូនជាដុំស្លូត តែវាអាចមានការរីកទំហំ ដែលធ្វើឲ្យមានការរំខានដល់សរីរាង្គដែលនៅក្បែរ ដូចជាប្លោកនោម ពោះវៀន និងតម្រងនោមជាដើម។ បើទីតាំងដុំស្បូន នៅក្នុងស្រទាប់រដូវ វាអាចឲ្យមានការរំខានដល់ការតោងជាប់របស់កូន ដែលជាកត្តាប្រឈមមុខនឹងភាពពិបាកមានកូន ឬការរលូតកូនញឹកញាប់។
No automatic alt text available.
Add caption
ក្នុងករណីស្ត្រីមានផ្ទៃពោះ ហើយដឹងថាខ្លួនមានដុំស្បូន ស្រ្តីគួរតែមានការតាមដានជាមួយគ្រូពេទ្យឯកទេស ដើម្បីឲ្យមានការសម្រាលប្រកបដោយសុវត្តិភាព។

ក) ការមានផ្ទៃពោះអាចជះឥទ្ធិពលទៅលើដុំស្បូនដូចជា៖
- ការឡើងទំហំនៃដុំស្បូន ដោយសារការកើនឡើងនៃចរន្តអរម៉ូនក្នុងពេលមានផ្ទៃពោះ
‍‍‍‍ - ការឈឺចុកចាប់លើដុំស្បូនក្នុងពេលពរពោះ។

ខ) ដុំស្បូនអាចផ្តល់ផលវិបាកដល់គភ៌ដូចជា៖
- ការរលូត រឺការសម្រាលកូនមុនខែ ចំពោះដុំស្បូនដែលទីតាំងនៅក្នុងស្រទាប់រដូវ។
- អាចរំខានដល់ការបង្វិលរបស់កូន ដែលធ្វើឲ្យកូនក្នុងផ្ទៃស្ថិតក្នុងទម្រង់មួយពិបាកសម្រាល។
- អាចជារនាំងខណ្ឌ រវាងមាត់ស្បូន និងកូន ដែលជាកត្តាសម្រាលតាមធម្មជាតិមិនបាន នឹងត្រូវប្រឈមមុខនឹងការសំរាលដោយការវះកាត់។
- ការធ្លាក់ឈាមក្រោយសម្រាល ដោយស្បូនកន្ត្រាក់មិនបានល្អ។

គ) ការព្យាបាល៖
ការព្យាបាលដោយការវះកាត់ដុំស្បូនក្នុងពេលពរពោះ រឺក្នុងពេលសម្រាលកូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចឲ្យមានការបាត់បង់ឈាមច្រើន ដោយសារស្បូនក្នុងពេលមានផ្ទៃពោះគឺសំបូរសរសៃឈាមច្រើនជាងពេលមិនមានផ្ទៃពោះ។
“សូមស្រ្តីជាមាតា មេត្តាយកចិត្តទុកដាក់តាមដានសុខភាព ដោយការមកពិគ្រោះ ពិនិត្យផ្ទៃពោះ ពិនិត្យអេកូសាស្ត្រអោយបានទៀងទាត់ តាមការកំណត់ដោយគ្រូពេទ្យជំនាញ។ ”

0 comments:

Post a Comment

Powered by Blogger.