ជំងឺទូទៅ

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបង្ការបាន

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់(Stroke) គឺជាមូលហេតុចំបងទីមួយនៃ ពិការភាព នៅទូរទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។
No automatic alt text available.
Add caption
ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាព ពិការច្រើន ទោះបី បច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។
កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តន៍បានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)។

ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖
- ត្រូវពិសារអាហារដែលមានជាតិអំបិលតិចបំផុត
- ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ
- ត្រូវបញ្ចូលគ្រាប់ធញ្ញាជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។
វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stoke នេះ ដោយការទទួលទានអាហារសុខភាព(Healthy diet) អាចកាត់បន្ថយហារនិភ័យនេះបានដោយតាមរយៈ ការការពារជំងឺមួយចំនួនដូចជា:
- ជំងឺលើសឈាម
- ជំងឺទឹកនោមផ្អែម
- លើសជាតិខ្លាញ់
- ជំងឺធាត់
- និងជំងឺសរសៃឈាមបេះដូងជាដើមល…

ខ) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?
ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

គ) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖
- ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប
• បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត
• នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត
• BMI: សូមអោយតិចជាង ២៣គីឡូក្នុងមួយម៉ែតការ៉េ (< 23 Kg/m2)
- ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ

0 comments:

Post a Comment

Powered by Blogger.