១) អ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត (Depression)?
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងអាចមានអារម្មណ៍រីករាយ និងសោកសៅជាធម្មតា។ ការមានអារម្មណ៍សោកសៅមួយរយៈខ្លី ហើយបាត់ទៅវិញក្នុងរវាងពីរបីម៉ោងទៅពីរបីថ្ងៃ មិនមែនជាជំងឺធ្លាក់ទឹកចិត្តនោះទេ។ ក៏ប៉ុន្តែ ពេលខ្លះអារម្មណ៍សោកសៅអាចមានកម្រិតខ្លាំង និងយូរលើសពី ២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ ស្ថានភាពបែបនេះ គេហៅថាជំងឺធ្លាក់ទឹកចិត្ត។
![]() |
Add caption |
២) តើជំងឺធ្លាក់ទឹកចិត្តជាជំងឺកម្រ ឬយ៉ាងណា?
ជាមធ្យម មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦នាក់មានជំងឺធ្លាក់ទឹកចិត្តនៅពេលណាមួយនៃជីវិតរបស់គេ (ជិត ២០%)។ តាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានមនុស្សយ៉ាងតិចណាស់ ៣៥០លាននាក់ ដែលបានកើតជំងឺនេះ។ ដោយឡែក សម្រាប់នៅប្រទេសកម្ពុជាយើងវិញ ការស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១២ នៅកម្ពុជា បានរកឃើញជំងឺធ្លាក់ទឹកចិត្តក្នុងអត្រា ១៩,៧% សម្រាប់ស្ត្រី និង ១០,២% សម្រាប់បុរស។ ដូច្នេះយើងអាចនិយាយបានថា ជំងឺធ្លាក់ទឹកចិត្តជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ថ្វីបើអ្នកជំងឺមួយចំនួនមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវក៏ដោយ។
៣) តើជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន៖
- មានអារម្មណ៍សោកសៅ
- លែងចង់ធ្វើអ្វី
- អស់កម្លាំងជាប់ជាប្រចាំ
អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន៖
- មានអារម្មណ៍សោកសៅ
- លែងចង់ធ្វើអ្វី
- អស់កម្លាំងជាប់ជាប្រចាំ
ក្រៅពីនេះ អ្នកជំងឺធ្លាក់ទឹកចិត្តក៏អាចមានអាការៈមួយចំនួនទៀតដូចជា៖
- លែងមានជំនឿជាក់លើខ្លួនឯង
- មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
- រសេសរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
- ពិបាកផ្ចង់អារម្មណ៍
- ភ្លេចភ្លាំងច្រើន
- ពិបាកគេងលក់
- គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
- មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន
- លែងមានជំនឿជាក់លើខ្លួនឯង
- មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
- រសេសរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
- ពិបាកផ្ចង់អារម្មណ៍
- ភ្លេចភ្លាំងច្រើន
- ពិបាកគេងលក់
- គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
- មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន
៤) ផលវិបាកនៃជំងឺធ្លាក់ទឹកចិត្ត
អ្នកជំងឺធ្លាក់ទឹកចិត្តជាច្រើនមិនបានទទួលការព្យាបាលត្រឹមត្រូវ ហើយពួកគាត់ត្រូវទ្រាំរស់នៅយ៉ាងវេទនាជាមួយជំងឺដែលអ្នកដទៃមើលមិនឃើញ។ សមត្ថភាពការងារ ការសិក្សា ក៏ដូចជាការប្រាស្រ័យទាក់ទងរបស់ពួកគាត់ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលជាទូទៅនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
ផលវិបាកធ្ងន់ធ្ងរបំផុតនៃជំងឺធ្លាក់ទឹកចិត្ត គឺការអស់សង្ឃឹម ដែលអាចឈានដល់ការសម្លាប់ខ្លួន។ គេបានរកឃើញថា មូលហេតុធំជាងគេនៃការសម្លាប់ខ្លួន គឺការកើតមានជំងឺធ្លាក់ទឹកចិត្ត ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ។
៥) ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត
- ការព្យាបាលផ្លាស់ប្ដូរការគិត និងអាកប្បកិរិយា
- ការរៀនពីរបៀបដោះស្រាយជាមួយភាពតានតឹងចិត្តជាដើម
មានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺធ្លាក់ទឹកចិត្ត។ ការធ្លាក់ទឹកចិត្តជារឿយៗ ផ្សារភ្ជាប់នឹងហេតុការណ៍តានតឹងចិត្ត និងមានការផ្លាស់ប្ដូរសារជាតិគីមីក្នុងសារពាង្គកាយ។ ដូច្នេះហើយ ការព្យាបាលភាគច្រើនត្រូវរួមផ្សំការព្យាបាលបែបវេជ្ជសាស្ត្រ និងបែបចិត្តសាស្ត្រ។ ការព្យាបាលបែបវេជ្ជសាស្ត្រសំដៅលើការប្រើថ្នាំប្រឆាំងការធ្លាក់ទឹកចិត្ត រីឯការព្យាបាលបែបចិត្តសាស្ត្រ មានដូចជា៖
- ការរៀនពីវិធីសម្រាកកាយចិត្ត- ការព្យាបាលផ្លាស់ប្ដូរការគិត និងអាកប្បកិរិយា
- ការរៀនពីរបៀបដោះស្រាយជាមួយភាពតានតឹងចិត្តជាដើម
៦) សារផ្ដាំផ្ញើ
សូមចងចាំថា ការមានជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬខ្ជិលច្រអូសនោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ ថ្វីបើវាអាចជាឃាតករលាក់មុខ ដែលអាចឆក់យកជីវិតយើងបានក្ដី តែជំងឺធ្លាក់ទឹកចិត្ត អាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព។
0 comments:
Post a Comment