![]() |
Add caption |
កូនភ្លោះ គឺជាការបង្កកំនើតកូន២ក្នុងស្បូន ក្នុងពេលតែមួយ។
ការមានផ្ទៃពោះកូនភ្លោះ ត្រូវបានគេចាត់ចូលក្នុងក្រុមគភ៌មានវិបត្តិ ដោយសារតែការពរពោះមានផលវិបាក ច្រើន ចំពោះម្តាយនិងទារកក្នុងផ្ទៃ។ អត្រានៃការស្លាប់ទារកជុំវិញសម្រាល គឺខ្ពស់ជាង៦ដងនៃផ្ទៃពោះកូន តែមួយ ហើយភាគច្រើន ស្រ្តីអាចមានជំងឺលើសឈាម សម្រាលកូនមិនគ្រប់ខែ ឬកូនមិនគ្រប់គីឡូ។ ម្យ៉ាងទៀត ការសម្រាលកូនភ្លោះមានហានិភ័យខ្ពស់ចំពោះម្តាយដោយការធ្លាក់ឈាមធ្ងន់ធ្ងរ និងកូន (ទងសុកលូនចេញក្រៅ)។ ដូច្នេះទើបទាមទារការយកចិត្តទុកដាក់ខ្ពស់ពី ក្រុមគ្រូពេទ្យ និង ស្រ្តីព្រមទាំងក្រុមគ្រួសារផ្ទាល់ ក្នុងការថែទាំ និងតាមដានផ្ទៃពោះអោយបានដិតដល់។
បច្ចុប្បន្ននេះគេសង្កេតឃើញអត្រានៃស្រ្តីមានកូនភ្លោះមានការកើនឡើងជាលំដាប់ ដោយសារតែបច្ចេកទេស នៃការបង្កកំនើតបែបវិទ្យាសាស្រ្ត និងការកើនឡើងនៃអាយុម្តាយ។ តាមការសិក្សានៅប្រទេសបារាំងនៅឆ្នាំ ២០១០ អត្រានៃកូនភ្លោះពីរ មាន ៣,៥% និង ភ្លោះបី ០,០៧%។
គោលបំណងនៃអត្ថបទនេះគឺចង់បង្ហាញត្រួសៗដល់ស្ត្រីអំពីការពរពោះកូនភ្លោះ ផលវិបាក និងការថែទាំពេលមានគភ៌។
១) ចំណាត់ថ្នាក់
ផ្ទៃពោះភ្លោះមាន២ប្រភេទ គឺ
ផ្ទៃពោះភ្លោះមាន២ប្រភេទ គឺ
- ភ្លោះពិត (២៥%) ៖ កើតចេញពីការបង្កកំនើតដោយអូវ៉ូស៊ីតតែមួយ បន្ទាប់មកបានធ្វើការបំបែកខ្លួនជាពីរ។ កូនទាំងពីរមានហ្សែនដូចគ្នា និងភេទដូចគ្នា។
- ភ្លោះមិនពិត (៧៥%) ៖ កើតចេញពីការបង្កកំនើតដោយអូវ៉ូស៊ីត២ផ្សេងគ្នា។ កូនទាំងពីរមានហ្សែនខុសគ្នា ហើយភេទអាចខុសគ្នា។
២) ការបែងចែកតាមចំនួនសុក និងស្រោមទឹកភ្លោះ ៖
- សុក២ ស្រោមទឹកភ្លោះ២ (Gemellaire dichorial et diamniotique)
- សុក១ ស្រោមទឹកភ្លោះ២ (Gemellaire monochorial et diamniotique)
- សុក១ ស្រោមទឹកភ្លោះ១ (Gemellaire monochorial et monoamniotique)
- សុក២ ស្រោមទឹកភ្លោះ២ (Gemellaire dichorial et diamniotique)
- សុក១ ស្រោមទឹកភ្លោះ២ (Gemellaire monochorial et diamniotique)
- សុក១ ស្រោមទឹកភ្លោះ១ (Gemellaire monochorial et monoamniotique)
៣) មូលហេតុ ៖
● កត្តាជាតិសាសន៍ (អាស៊ី ៣% អឺរ៉ុប ៨% អាហ្រ្វិក ១៦% និង នីហ្សេរីយ៉ា៤០%)
● អាយុម្តាយ
● ការប្រើថ្នាំ ឬបច្ចេកវិទ្យាអោយមានកូន
● ប្រវត្តិគ្រួសារមានកូនភ្លោះ
● ទំងន់ និងកំពស់ម្តាយ
- កូនភ្លោះពិត ៖ ភាគច្រើនពុំមានមូលហេតុទេ ហើយកត្តាដែលបង្កគឺទាក់ទងនឹងអាយុម្តាយ (មុន ១៨ឆ្នាំ ឬក្រោយ ៣៥ឆ្នាំ) ដែលវដ្តរដូវមានភាពរអាក់រអួល។
- កូនភ្លោះមិនពិត ៖ មានកត្តាប្រឈមជាច្រើនដូចជា● កត្តាជាតិសាសន៍ (អាស៊ី ៣% អឺរ៉ុប ៨% អាហ្រ្វិក ១៦% និង នីហ្សេរីយ៉ា៤០%)
● អាយុម្តាយ
● ការប្រើថ្នាំ ឬបច្ចេកវិទ្យាអោយមានកូន
● ប្រវត្តិគ្រួសារមានកូនភ្លោះ
● ទំងន់ និងកំពស់ម្តាយ
៤) ផលវិបាក ៖
- ការសម្រាលកូនមិនគ្រប់ខែ
- ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
- ម្តាយមានជំងឺលើសឈាម
- ម្តាយមានភាពស្លេកស្លាំង
- កូនមានសរីរាង្គមិនប្រក្រតី
- ការសម្រាលកូនមិនគ្រប់ខែ
- ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
- ម្តាយមានជំងឺលើសឈាម
- ម្តាយមានភាពស្លេកស្លាំង
- កូនមានសរីរាង្គមិនប្រក្រតី
ផលវិបាកធ្ងន់ធ្ងរសំរាប់កូនភ្លោះសុកតែមួយ គឺការចំលងចរន្តឈាមពីកូនមួយ ទៅកូនមួយទៀត ដែលអាចប៉ះពាល់ដល់អាយុជីវិតកូនក្នងផ្ទៃមួយ ឬទាំងពីរ។
៥) ការធ្វើរោគវិនិច្ឆ័យ ៖
- ពោះធំខ្លាំងមិនសមាមាត្រនឹងអាយុគភ៌
- ការស្ទាបប៉ះនូវប៉ូលពីរដូចគ្នា (ក្បាលពីរ ឬ គូទពីរ)
- ស្តាប់លឺបេះដូងកូនពីរ
- ពោះធំខ្លាំងមិនសមាមាត្រនឹងអាយុគភ៌
- ការស្ទាបប៉ះនូវប៉ូលពីរដូចគ្នា (ក្បាលពីរ ឬ គូទពីរ)
- ស្តាប់លឺបេះដូងកូនពីរ
៦) ការធ្វើអេកូ ៖
ជាទូទៅគេអាចដឹងលឿនបានដោយការធ្វើអេកូផ្ទៃពោះនៅត្រីមាសទីមួយ ដែលអាចបែងចែក ច្បាស់អំពីទីតាំង និងចំនួនសុក ដើម្បីមានភាពងាយស្រួលក្នុងការវិភាគ និងតាមដានរកភាពមិនប្រក្រតីនៃគភ៌។
![]() |
Add caption |
៧) ការតាមដាន និងការថែទាំផ្ទៃពោះ ៖
- ស្រ្តីត្រូវតាមដានផ្ទៃពោះជារៀងរាល់ខែតាមការណាត់ជួបរបស់គ្រូពេទ្យ និងរៀងរាល់ ២សប្តាហ៍ ពេលគភ៌ជិតគ្រប់ខែ
- ស្ត្រីត្រូវបរិភោគអាហារសំបូរកាឡូរីខ្ពស់
- ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយចាប់ពីគភ៌អាយុ ២៥សប្តាហ៍ឡើង
- ស្រ្តីត្រូវតាមដានផ្ទៃពោះជារៀងរាល់ខែតាមការណាត់ជួបរបស់គ្រូពេទ្យ និងរៀងរាល់ ២សប្តាហ៍ ពេលគភ៌ជិតគ្រប់ខែ
- ត្រូវតាមដានអេកូជារៀងរាល់ខែ និងញឹកញាប់ជាងនេះក្នុងករណីមានការលូតលាស់យឺត ឬ មានភាពខុសប្រក្រតី ជាពិសេសករណីកូនភ្លោះសុកតែមួយ
- ស្ត្រីត្រូវបានអនុញ្ញាតអោយសម្រាកពីការងារមុនកំណត់- ស្ត្រីត្រូវបរិភោគអាហារសំបូរកាឡូរីខ្ពស់
- ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយចាប់ពីគភ៌អាយុ ២៥សប្តាហ៍ឡើង
៨) ការសម្រាល ៖
- កូនទី១នៅទទឹងពោះ
- ស្បូនមានស្លាកស្នាម (ធ្លាប់វះកាត់យកកូន)
- ម្តាយលើសឈាមធ្ងន់ធ្ងរ
- កូនលូតលាស់យឺតខ្លាំង និងវិបត្តិសរសៃឈាមចិញ្ចឹមទារក
- កូនទី២ធំជាងកូនទី១ប្រហែល ៣០% នៃទំងន់សរុប
ជាទូទៅ ស្ត្រីត្រូវបានលើកទឹកចិត្តអោយសម្រាលតាមធម្មជាតិ លើកលែងលក្ខខណ្ឌមួយចំនួន ដូចខាងក្រោមដែលចាំបាច់ត្រូវធ្វើការវះកាត់៖
- សុកពាំងមាត់ស្បូន- កូនទី១នៅទទឹងពោះ
- ស្បូនមានស្លាកស្នាម (ធ្លាប់វះកាត់យកកូន)
- ម្តាយលើសឈាមធ្ងន់ធ្ងរ
- កូនលូតលាស់យឺតខ្លាំង និងវិបត្តិសរសៃឈាមចិញ្ចឹមទារក
- កូនទី២ធំជាងកូនទី១ប្រហែល ៣០% នៃទំងន់សរុប
៩) ផលវិបាកនៃការសម្រាល ៖
- វិបត្តិនៃការកន្ត្រាក់ស្បូន
- ការលូនទងសុកមកក្រៅមុនពេលកូនចេញ
- ការធ្លាក់ឈាមខ្លាំង
- ស្ហុក (choc a vacuo) កូនចុះដំណាលគ្នា (ដែលទាមទារការវះកាត់បន្ទាន់)
- វិបត្តិនៃការកន្ត្រាក់ស្បូន
- ការលូនទងសុកមកក្រៅមុនពេលកូនចេញ
- ការធ្លាក់ឈាមខ្លាំង
- ស្ហុក (choc a vacuo) កូនចុះដំណាលគ្នា (ដែលទាមទារការវះកាត់បន្ទាន់)
១០) អនុសាសន៍ ៖
ការតាមដានផ្ទៃពោះដិតដល់ អាចជួយអោយយើងជៀសផុតហានិភ័យមួយចំនួនធំ ជាពិសេសរកឃើញទាន់ពេលនូវផលវិបាកផ្សេងៗ ដែលអាចកើតមានឡើងដើម្បីសម្រេចវិធីសាស្ត្រព្យាបាលដ៏សមស្រប។
ការតាមដានផ្ទៃពោះដិតដល់ អាចជួយអោយយើងជៀសផុតហានិភ័យមួយចំនួនធំ ជាពិសេសរកឃើញទាន់ពេលនូវផលវិបាកផ្សេងៗ ដែលអាចកើតមានឡើងដើម្បីសម្រេចវិធីសាស្ត្រព្យាបាលដ៏សមស្រប។
«ការសម្រាលកូនភ្លោះអាចមានផលវិបាក និងគ្រោះថ្នាក់សំរាប់ម្តាយនិងកូន ដូច្នេះស្ត្រីត្រូវតាមដាន និងពិគ្រោះជាប់លាប់ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសផ្នែកសម្រាលតាមការណែនាំជាដំណាក់កាលៗ។»
0 comments:
Post a Comment