ក) អ្វីទៅជាការឆ្លុះក្រពះដោយ អង់ដូស្កូប (Gastroscopy) ?
![]() |
| Add caption |
ជាបឋម អង់ដូស្កូប គឺជាឧបករណ៍ មានរាងដូចជាទុយោតូចមួយ អាចបត់បែនបាន មានប្រវែង ប្រហែល 1m និងមាន ភា្ជប់ជាមួយ នូវកាមេរ៉ានៅខាងចុង សំរាប់ឆ្លុះ បង្ហាញផ្ទាល់ពីសាច់ក្រពះរបស់អ្នកជំងឺ។ ដំណើរការនៃការឆ្លុះក្រពះ ដោយអង់ដូស្កូបប្រពឹត្តទៅដោយការយកអង់ដូស្កូបស៊កចូលក្នុងមាត់អ្នកជំងឺ បន្តចូលក្នុងបំពង់អាហារ ក្រពះ និងផ្នែកដំបូងនៃដើមពោះវៀនតូច។ ការធ្វើនេះអនុញ្ញាតឲគ្រូពេទ្យពិនិត្យបានយ៉ាងច្បាស់លាស់ពី ប្រដាប់ រំលាយអាហារផ្នែកខាងលើព្រមទាំង អាចធ្វើការច្បិចសាច់ក្រពះ ដើម្បី យកទៅវិភាគរកមើលកោសិកា មហារីក និងជាពិសេសរកមេរោគ Helicobacter pylori ដែលជាមូលហេតុចំបងមួយក្នុងការបង្កឲមាន ជម្ងឺ រលាកក្រពះរាំរៃ រហូតដល់ដំបៅក្រពះ និងមហារីក ក្រពះ ។
ខ) មូលហេតុអ្វីបានជាអ្នកជំងឺត្រូវ ឆ្លុះក្រពះ?
ការឆ្លុះក្រពះដោយអង់ដូស្កូប បានជួយឲគ្រូពេទ្យវាយតំលៃនិងធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ចំពោះ រោគសញ្ញារបស់អ្នកជំងឺដែល ទាក់ទងនឹងការពិបាករំលាយអាហារ មានដូចជា ការឈឺចាប់ ចុកឆ្អល់ តឹងណែន ក្នុងពោះជាពិសេសនៅ ត្រង់ចុងដង្ហើម ការផឺជូរ ការចង្អោរ ក្អួត ការពិបាកលាបអាហារ...ល។ បន្ថែមពីនេះទៅទៀត វាមានមុខងារ យ៉ាងសំខាន់ក្នុងការ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលយ៉ាងមានប្រសិទ្ធិភាពដោយជៀសវាងការវះកាត់ ចំពោះ អ្នកជំងឺដែលមានការធ្លាក់ឈាមចេញពីប្រដាប់រំលាយអាហារផ្នែកខាងលើ ។
មួយវិញទៀត ប្រជាពលរដ្ឋដែល មានអាយុ លើសពី ៤៥ឆ្នាំ ហើយ មានរោគសញ្ញាអាសន្នដូចជាពិបាក រំលាយអាហារ ធា្លក់ឈាម តាមមាត់ រឺតាមបាត ការខ្វះគ្រាប់ឈាមក្រហម រឺអេម៉ូក្លូប៊ីន ការពិបាកលេបអាហារ ការស្រកគីឡូខុសប្រក្រតី រឺប្រវត្ត ក្រុមគ្រួសារមានជំងឺមហារីកក្រពះ ត្រូវរួសរាន់មកពិគ្រោះជាមួយ គ្រូពេទ្យជំនាញ និងឆ្លុះក្រពះ ដើម្បីធ្វើរោគវិនិច្ឆ័យ ជាពិសេស ស្វែងរក ជំងឺមហារីកក្រពះនៅ ដំណាក់កាលដំបូង ដែលជា ដំណាក់កាលអំនោយផលក្នុងការព្យាបាលយ៉ាងមានប្រសិទ្ធិភាព ។
គ) តើយើងត្រូវត្រៀមលក្ខណៈ ដូចម្តេចខ្លះមុនធ្វើការឆ្លុះក្រពះ ?
អ្នកជំងឺត្រូវអត់អាហារ និងទឹកយ៉ាង តិច៦ម៉ោងមុនឆ្លុះពីព្រោះក្រពះ ដែលទទេគ្មានចំណីអាហារ គឺជាកត្តាយ៉ាងសំខាន់សំរាប់ គំហើញ ។ គ្រូពេទ្យអាចងាយស្រួល ក្នុងការស្វែងរកបញ្ហាផ្សេងៗរបស់សាច់ក្រពះ ហើយក៏ជាកត្តាសំខាន់ ចំពោះសុវត្ថិភាពអ្នកជម្ងឺ បើអ្នកជម្ងឺត្រូវការប្រើនូវថ្នាំសណ្តំ។
ចំពោះអ្នកជំងឺដែលឆ្លុះក្រពះដោយដាក់ថ្នាំសណ្តំ គាត់ត្រូវប្រឹក្សាជាមួយ គ្រូពេទ្យផ្នែកសណ្តំមុនធ្វើការឆ្លុះ ដើម្បីផ្តល់ពត៌មានទាក់ទងនឹងជំងឺប្រចាំកាយដែលគាត់មានដូចជា ទឹកនោមផ្អែម លើសឈាម បញ្ហាបេះដូងរឺសួត។ល។ ការប្រើប្រាស់ថ្នាំប្រចាំថ្ងៃ ការធ្លាប់មានប្រត្តិកម្មជាមួយថ្នាំ ។ ការធ្វើនេះអនុញ្ញាតឲគ្រូពេទ្យផ្នែកថ្នាំសណ្តំធ្វើការវាយតំលៃ ដើម្បីជា សុវត្ថិភាពដល់អ្នកជំងឺ។
ឃ) តើការឆ្លុះក្រពះដោយអង់ដូស្កូប មានផលប៉ះពាល់និងផលវិបាកយ៉ាងដូចម្តេចខ្លះ ?
ជាទូទៅ ការឆ្លុះក្រពះដោយ អង់ដូស្កូបជាមួយគ្រូពេទ្យមាន បទពិសោធន៍និ ងបានទទួល ការបណ្តុះបណ្តាលផ្នែកអង់ដូស្កូបត្រឹមត្រូវ វាគឺជាដំណើរការមួយដែល មានសុវត្ថភាពជាទីបំផុត ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ វាមាន ផលវិបាកដែលជាករណីកំរដូចជា ដូចជាការដាច់រហែករហូតដល់ធ្លាយបំពង់អាហាររឺក្រពះ អ្នកជំងឺមាន ប្រតិកម្មនឹងថ្នាំសណ្តំ និង ផលវិបាក ផ្សេងៗ មួយចំនួនតូចដែលទាក់ទង ទៅនិង ជំងឺដែលគាត់មានស្រាប់ ដូចជាជំងឺបេះដូង រឺ សួត។ល។ ដូចនេះប្រសិនបើអ្នក មានបញ្ហា ក្រោយពេលឆ្លុះក្រពះដូចជាក្តៅខ្លូន ពិបាកដកដង្ហើម ពិបាកលេប មានការឈឺចុកចាប់ក្នុងទ្រូង ក្នុង ពោះខ្លាំង សូមប្រញាប់ពិគ្រាះ ជាមួយគ្រូពេទ្យជាបន្ទាន់ ។
ង) តើការឆ្លុះក្រពះនៅមន្ទីរពេទ្យនាពេលបច្ចុប្បន្នមាន សភាពនិងការវិវត្តន៍យ៉ាងដូចម្តេចខ្លះ?
មកដល់សព្វថ្ងៃនេះ ការឆ្លុះក្រពះ ដោយអង់ដូស្កូប នៅមន្ទីរពេទ្យយើង មានការវិវត្តន៍យ៉ាងខ្លាំងក្លា យើង បានបំពាក់នូវប្រពន្ធ័ឧបករណ៍ អង់ដូស្កុបទំនើប បច្ចេកវិទ្យា ចុង ក្រោយ និងមានស្តង់ដារអន្តរជាតិ ។ វាមានលក្ខណៈពិសេសជាច្រើនដូចជា ផ្តល់នូវរូបភាពច្បាស់កំរិត HD អាចផ្លាស់ប្តូរពណ៌រូបភាព (electronic chromoenscopy) ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរកមើលឃើញនូវ ដំបៅ មហារីកក្នុង ដំណាក់កាលដំបូង ដែលមានទំហំតូច ។
បន្ថែមពីនេះទៅទៀត វិធីសាស្រ្តព្យាបាលតាមអង់ដូស្កុប (intervention endoscopy) នៅមន្ទីរពេទ្យកាល់មែតមានដូចជា៖
-ការពង្រីកបំពង់អាហារដោយ បាឡុង (endoscopic ballon dilatation)
-ការពង្រីកបំពង់អាហារដោយប្រើ bougie (bougie dilatation)
-ការចាប់យកវត្ថុរឺសាច់ដែលស្ទះ ក្នុងប្រដាប់រំលាយអាហារផ្នែកខាងលើ (Removal of gastrointestinal foreign bodies)
-ការចងសរសៃឈាម varice (endoscopic band ligation)
-ការចាក់កាវជីវសាស្រ្ត (gastric variceal obliteration)
-ការឃាត់ឈាមដោយឧស្ម័ន argon (argon plasma coagulation)
-ការឃាត់ឈាមដោយដាក់ clip (endoclip)
-ការចាប់យកគ្រួសពីផ្លូវទឹក ប្រម៉ាត់ដោយអង់ដូស្កុប Endoscopic retrograde cholangiopancreatography (ERCP)
-ការកាត់សាច់ polyp (polypectomy)
-ការពង្រីកបំពង់អាហារដោយ បាឡុង (endoscopic ballon dilatation)
-ការពង្រីកបំពង់អាហារដោយប្រើ bougie (bougie dilatation)
-ការចាប់យកវត្ថុរឺសាច់ដែលស្ទះ ក្នុងប្រដាប់រំលាយអាហារផ្នែកខាងលើ (Removal of gastrointestinal foreign bodies)
-ការចងសរសៃឈាម varice (endoscopic band ligation)
-ការចាក់កាវជីវសាស្រ្ត (gastric variceal obliteration)
-ការឃាត់ឈាមដោយឧស្ម័ន argon (argon plasma coagulation)
-ការឃាត់ឈាមដោយដាក់ clip (endoclip)
-ការចាប់យកគ្រួសពីផ្លូវទឹក ប្រម៉ាត់ដោយអង់ដូស្កុប Endoscopic retrograde cholangiopancreatography (ERCP)
-ការកាត់សាច់ polyp (polypectomy)

0 comments:
Post a Comment