ជំងឺឆ្លង

ជំងឺ​ឃ្លង់ (Leprosy)


ឃ្លង់​ គឺជា​ជំងឺមួយ​ឆ្លង​ប្រចាំ​តំបន់​ កើត​នៅ​លើ​មនុស្ស​បណ្តាល​មក​ពី​បាស៊ីយ៍​ ហង់សិន​ ចូល​ចិត្ត​នៅ​នឹង​ស្បែ​ក​ភ្នាស​សើម និង​សសៃ​ប្រសាទ ។ ការ​ចម្លង​រោគ​ គឺ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ជា​ពិសេស​នៅ​ក្នុង​គ្រួសារ ។ 

រោគ​សញ្ញា​គ្លីនិក
ការ​ពិនិត្យ​គ្រប់​សព្វ​ដល់​អ្នក​ជំងឺ
  • ពិនិត្យ​សង្កេត​មើល​ស្បែក​គ្រប់​កន្លែង​ទាំង​អស់ (អ្នក​ជំងឺ​ដោះ​ខោអាវ​ចេញ)
  • វាយ​តម្លៃ​ទិដ្ឋភាព​ដំបៅ​ទាំង​នោះ (ឡៃបព្រីដ ឡែប្រូម ... ) និង​ភាព​រូស​នៃ​ស្បែក​នៅ​ត្រង់​កន្លែង​កើត​ដំបៅ 
  • ពិនិត្យ​សង្កេត​មើល​ផ្លូវ​សសៃ​ប្រសាទ​ផ្សេងៗ (ដំណើរ​រីក​ហួស​ប្រមាណ)
  • ពិនិត្យ​សង្កេត​មើល​សសៃ​ប្រសាទ​ខាង​ក្រៅៗ (ភាពរួស​នៃ​ស្បែក​ ចលនា​សាច់​ដុំ សភាព​ស្បែក​ស្លោកៗ ...?)
  • ពិនិត្យ​ភ្នាស​សើម (រលាក​ច្រមុះ​រ៉ាំរ៉ៃ) ។
នៅ​តំបន់​អង់​ដេមី គេត្រូវ​ពិនិត្យ​សង្កេត​ អ្នក​ណា​បាត​បង់​សម្បូរ​ស្បែក ដោយ​ចាក់​នឹង​វត្ថុ​អ្វី​មួយ ដើម្បី​ចង់​ដឹង​ភាព​រួស​ស្បែក​ហើយ​ជាពិសេស​ដាក់​វត្ថុ​ ក្តៅ​ ឬ​ត្រជាក់​លើ​ស្បែក​ តើ​ដឹង​ ឬ​មិនដឹង ។ 

សម្រង់​ដើម្បី​ពិនិត្យ​បាក់​តេរី 
ដាក់​ពណ៌​ហ្សៀល 
  • កាត់​យក​ស្បែក​ចេញ​២កន្លែង ៖ (ចៀរ​អោយ​ជាប់​ឈាម ចាប់​ច្បិច​ស្បែក​ដោយ​ប្រើ​ដង្កៀប​ កូសែរ រួច​កាត់​យក​ស្បែក​មួយ​ចំណែក​តូច​ ដោយ​ប្រើ​កាំ​បិត​ប៊ីស្តូរី) មួ​យ​នៅ​ស្លឹក​ត្រចៀក ហើយ​មួយ​ទៀត​នៅ​គែម​ដំបៅ​ស្បែក 
  • សម្រង់​មួយ​កន្លែង​នៅ​ក្នុង​ច្រមុះ​ដោយ​តម្បារ​សំឡី 

គោល​ការណ៍​ និង​មូលដ្ឋាន​នៃ​ការ​ព្យាបាល​
ការ​កើត​ឡើង​ជា​ទៀង​ទាត​ ប្រេវ៉ាឡង់ នៃ​ពូជ​បាស៊ីយ៍​ហង់​សិន ធន់​ទ្រាំ​នឹង​ថ្នាំ ដាប់​សូន​នោះ​ គំរាម​កំហែង​អោយ​គេ​បរាជ័យ ក្នុង​ការ​អនុវត្ត​បាន​ជឿន​លឿន អំពី​ការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​ឃ្លង់ រហូត​មក​ដល់​ពេល​នេះ ។ ដោយ​សារ​គេ​មាន​សមត្ថភាព​ ដើរ​បញ្ច្រាស​ពីនិន្នា​កា​រនេះ​ គេត្រូវ​អនុម័ត​យក​ការ​ព្យាបាល​ដោយ​ឱសថ​ច្រើន​មុខ​អោយ​បាន​តាំង​ពី​ដំបូង​ដៃ​តែ​ម្តង ។ 

គឺ​ជា​អ្នក​ជំងឺកើត​ឃ្លង់​ ក្នុង​ទម្រង់​បាស៊ីយ៍​ច្រើ​ន​ដែល​សុទ្ធ​តែ​ត្រូវ​ប្រឈម​មុខ​ជាង​គេទៅនឹង​ឱសថ​ដាក់​ទៅ​មិនដល់ ។ ការ​ព្យាបាល​ដោយ​ឱសថ​នៃ​ជំងឺ​ឃ្លង់​មាន​បាស៊ីយ៍​ច្រើន​មាន​ទិស​ដៅ​២យ៉ាង​គឺ ៖ 
  • កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​នៅ​ក្នុង​សមូហភាព​
  • ធ្វើ​អោយ​អ្នក​ជំងឺ​សះ​ស្បើយ 
ម្យ៉ាង​ទៀត​ការ​ព្យាបាល​ដោយឱសថនេះ សំដៅ​បង្ការ​ជាមុន​នូវ​ពូជបាស៊ីយ៍​ហង់សិន ដែល​ធន់​ទ្រាំ​នឹង​ឱសថ​ ហើយ​សំដៅ​បញ្ឈប់​ការរីកសាយ​របស់​វា​នៅ​ក្នុង​សមូហភាព​ ។ ក្រៅ​ពី​នោះ​ការ​ព្យាបាល​ដែល​បំរុង​ធ្វើ​ឡើង​នោះ អាច​ប្រឈម​មុខនឹង​ប្រតិកម្មធ្ងន់ធ្ងរ​ជាច្រើន ។ ជាការ​ចាំ​បាច​់​ត្រូវ​តាម​ដាន​អ្នក​ជំងឺ​កំពុង​ព្យាបាល​ ។ ដូច​្នេះ​ គេ​តម្រូវ​អោយ​មាន​ការ​រៀបចំ​កម្មវិធី​មួយ​ ច្បាស់​លាស់​ និង​ចងក្រង​ជា​ក្បួន​ច្បាប់​ត្រឹម​ត្រូវ​ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​អ្នកជំងឺ​ប្រើប្រាាស់​ឱសថផង ។ 

ការព្យាបាល​
ឃ្លង់​បាស៊ីយ៍​ច្រើន
​រីហ្វំពីស៊ីន លេប ៦០០ម.ក្រ មួយដង​ក្នុងមួយខែ ក្រោម​ការ​តាម​ដាន​ពិនិត្យ
ដាប់សូន លេប ១០០ម.ក្រ មួយថ្ងៃ​ ម្ចាស់​ការលេប​ខ្លួនឯង
ក្លូហ្វាហ្សីមីន លេប ៣០០ម.ក្រ មួយដង មួយខែ ក្រោម​ការ​តាម​ដាន​ពិនិត្យនិង​ ៥០ម.ក្រ ក្នុង​មួយថ្ងៃ ម្ចាស់​ការ​លេប​ខ្លួនឯង
រយៈ​ពេល​ព្យាបាល ២ឆ្នាំ និង​លើស​ពី​នេះទៅ​តាម​លទ្ធផល​ទទួលបាន​នៅ​ចុង​បញ្ចប់​ឆ្នាំទី​២ ។ 

ឃ្លង់​បាស៊ីយ៍​តិចតួច (មន្ទីរ​ពេទ្យ)
រីហ្វំពីស៊ីន ៦០០ម.ក្រ មួយដង​ក្នុង​មួយ​ខែ រយៈ​ពេល​៦ខែ
ដាប់​សូន ១០០ម.ក្រ ក្នុង​មួយថ្ងៃ​ រយៈ​ពេល​៦ខែ (១-២ ម.ក្រ/គ.ក នៃ​ទម្ងន់​ខ្លួន)
  • ដាច់​ខាត​ត្រូវ​តាម​ដាន​ពិនិត្យ​ថ្នាំ​រីហ្វំពីស៊ីន ដែល​អោយ​ទៅ
  • ថ្នាំ​ដាប់សូន អាច​លេប​ដោយ​គ្មាន​ការតាម​ដាន​ពិនិត្យ​បាន ។ ក្នុង​ករណី​អាក់​ខាន​មិន​បានព្យាបាល​ គេគួរ​ចាប់​លេប​ឡើង​វិញ រាប់​ពី​ពេល​ដែល​គេ​បាន ឈប់​លេប ហើយ​បន្ត​កា​រ​ព្យាបាល​ពី​ឈប់​នោះ​អោយ​គ្រប់​៦ខែ ។ 

ការ​ព្យាបាល​ប្រតិកម្ម​នៃ​រោគ​ឃ្លង់
  • ក្លូហ្វាហ្សីមីន លេប ១០០-៣០០ ម.ក្រ/ថ្ងៃ​
  • ក្នុង​ករណី​ប្រតិកម្ម​ខ្លាំង​មែនទែន​ គេ​អាច​ប្រើ​ផ្សំជាមួយ ៖ ប្រេដនីសូន (ឬប្រេដនីសូឡូន) លេប ៨០ម.ក្រ ថ្ងៃទី១ ៧៥ម.ក្រថ្ងៃទី២ ៧០ម.ក្រថ្ងៃទី៣ ៦៥ម.ក្រថ្ងៃទី៤ ៦០ម.ក្រថ្ងៃទី៥ ដោយ​បន្ថយ​ចុះ​ ៥ម.ក្រម្តង​រៀង​រាល់​ថ្ងៃ ។ 

ដក​ស្រង់​ពី​សៀវភៅ​មគ្គុទ្ទេសក៍​គ្លីនិក និង​ព្យាបាល​ជំងឺ

0 comments:

Post a Comment

Powered by Blogger.