ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ពោរពេញដោយជាតិពិស និងអាចសម្លាប់អាយុជីវិតបានយ៉ាងងាយ ។ ឈ្មោះវិទ្យាសាស្ត្រនៃពស់ពិសនេះគឺ ខាឡូសេឡាស្មា រ៉ូដូស្កូម៉ា (Calloselasma Rhodostoma) ។
នៅពេលដែលមាននរណាម្នាក់ត្រូវពស់ចឹក ត្រូវព្យាយាមស្វែងយល់ថា តើពស់នោះជាពស់ពិស ឬជាពស់គ្មានពិស ? ស្នាមខាំរបស់វាមានសភាពខុសពីគ្នា ៖
គេច្រើនតែជឿថា ពស់មួយចំនួនដែលមិនបង្កគ្រោះថ្នាក់ក៏មានពិសដែរ ។ ព្យាយាមស្វែងយល់ពីប្រភេទពស់ដែលមានពិសពិតប្រាកដ និងពស់ដែលគ្មានពិស នៅក្នុងតំបន់អ្នក ។ ផ្ទុយពីមតិជាច្រើនដែលយល់ថាពស់ថ្លាន់គ្មានពិស ។ សូមកុំសម្លាប់ពស់គ្មានពិស ពីព្រោះវាមិនផ្តល់គ្រោះថ្នាក់អ្វីឡើយ ។ ផ្ទុយទៅវិញ វាសម្លាប់កណ្តុរ និងសត្វចង្រៃផ្សេងៗ ដែលធ្វើឲ្យមានការខូចខាតជាច្រើន ។ ពស់ថ្លាន់ខ្លះថែមទាំងសម្លាប់ពស់មានពិសទៀតផង ។
វិធីព្យាបាលសម្រាប់ពស់ពិសចឹក
- នៅឲ្យស្ងៀម មិនត្រូវធ្វើចលនាទៅលើផ្នែកដែលពស់ចឹកនោះទេ ។ ការធ្វើចលនាកាន់តែច្រើន ពិសនឹងជ្រាបចូលក្នុងរាងកាយកាន់តែលឿន ។ ប្រសិនបើពស់ចឹកនៅជើង អ្នករងគ្រោះមិនត្រូវដើរឡើយ ។ បញ្ជូនគេទៅរកជំនួយពីគ្រូពេទ្យជាបន្ទាន់ ។
- ដោះគ្រឿងអលង្ការចេញ ពីព្រោះការហើមអាចរាលដាលយ៉ាងឆាប់រហ័ស ។
- រុំមុខរបួសដោយបង់យឺត ឬក្រណាត់ស្អាត ដើម្បីពន្យឺតការរាលដាលនៃជាតិពិស ។ រក្សាដៃនិងជើងឲ្យស្ងៀម ហើយរុំបង់ឲ្យតឹង ប៉ុន្តែកុំឲ្យតឹងរហូតដល់នាំឲ្យបាត់ជីពចរនៅកដៃ និងផ្នែកខាងលើនៃប្រអប់ជើង ។ បើអ្នកចាប់ជីពចរមិនបាន សូមបន្ធូរបង់រុំបន្តិច ។
- រុំប្រអប់ដៃ ឬប្រអប់ជើង រហូតដល់ដៃឬជើងទាំងមូល ត្រូវប្រាកដថា អ្នកនៅអាចចាប់ជីពចរបាន ។
- បន្ទាប់មក ដាក់បន្ទះឈើអបដើម្បីការពារកុំឲ្យអវៈយវៈមានចលនា ។
- សែងអ្នកត្រូវរបួស ទៅកាន់មណ្ឌលសុខភាបដែលនៅជិតបំផុត ដោយប្រើស្នែងបើមាន ។ ប្រសិនបើអាចយកពស់នោះ ទៅជាមួយផង ព្រោះពស់ផ្សេងៗគ្នា អាចត្រូវប្រើថ្នាំប្រឆាំងជាតិពិសខុសៗគ្នាដែរ ។ ប្រសិនបើត្រូវចាក់ថ្នាំប្រឆាំងជាតិពិសមែន ទុកបង់រុំនៅដដែលរហូតដល់បានចាក់ថ្នាំនេះរួចរាល់ និងបានអនុវត្តវិធានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ចំពោះស្ហុកអាល់ឡែកស៊ី ។ ឲ្យថ្នាំអង់ទីតុកស៊ីន តេតាំណូសផង ។ ប្រសិនបើគ្មានថ្នាំប្រឆាំងជាតិពិសទេ ត្រូវស្រាយបង់រុំចេញ ។
ត្រូវមានថ្នាំប្រឆាំងជាតិពិសរបស់ពស់ដែលមាននៅក្នុងតំបន់របស់អ្នក ជាស្រេចហើយត្រូវដឹងពីរបៀបប្រើប្រាស់វា មុនពេលមាននរណាម្នាក់ត្រូវបានពស់ចឹក ។
ពស់ពិសចឹក មានគ្រោះថ្នាក់ណាស់ ។ ត្រូវបញ្ជូនទៅរកគ្រូពេទ្យ ប៉ុន្តែត្រូវធ្វើតាមការពន្យល់ខាងលើភ្លាមៗ ។ ការព្យាបាលពស់ចឹកតាមក្បួនបុរាណ ជួយបានតិចតួចណាស់ បើវាអាចជួយ ។ ការព្យាបាលខ្លះអាចបណ្តាលឲ្យមានការបង្ករោគ ឬអាចធ្វើឲ្យឥទ្ធិពលរបស់ពិសកាន់តែធ្ងន់ធ្ងរឡើង ។
ការដែលមិនត្រូវធ្វើ ៖
- មិនត្រូវកាត់ស្បែក ឬសាច់នៅជុំវិញមុខរបួសចឹក
- មិនត្រូវចងយ៉ាងតឹងនៅជុំវិញមុខរបួស ឬដងខ្លួនរបស់អ្នករងគ្រោះ
- មិនត្រូវដាក់ទឹកកកនៅលើ ឬនៅជុំវិញមុខរបួស
- មិនត្រូវដាក់ចរន្តអគ្គិសនីឲ្យឆក់អ្នករងគ្រោះ
- មិនត្រូវព្យាយាមបឺតយកឈាម ឬពិសចេញពីមុខរបួស ។
- មិនត្រូវផឹកស្រាបន្ទាប់ពីត្រូវបានពស់ចឹក ។ វាធ្វើឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សំរាប់ការថែទាំសុខភាពជនបទ

0 comments:
Post a Comment