ជំងឺកុមារ

ជំងឺ​រលាក​សន្លាក​់​ដោយ​ការ​បង្ក​រោគ ឬ​ជំងឺ​រលាក​ឆ្អឹង​ និង​ខួរ​ឆ្អឹង


ការ​បង្ក​រោគ​ស្រួច​ស្រាល​លើ​ឆ្អឹង​ ឬ​សន្លាក់​ ជាទូទៅ​គឺ​បណ្តាល​មក​ពី​ការ​រាលដាល​នៃ​បាក់​តេរី​តាម​ឈាម ។ ប៉ុន្តែ​ ក៏​មាន​ការ​បង្ក​រោគ​លើ​ឆ្អឹង​ សន្លាក់​មួយ​ចំនួន​ ដែល​បណ្តាល​មក​ពី​ការ​ប៉ះ​ពាល់​បន្ត​ពី​ចំណុច​បង្ក​រោគ ឬ​របួស​ដែល​ប៉ះ​ដល់​ឆ្អឹង​ ។ ក្នុង​ករណី​កម្រ វាប៉ះ​ពាល់​ដល់​ឆ្អឹង ឬ​សន្លាក់​យ៉ាង​ច្រើន ។ 

រោគ​វិនិច្ឆ័យ 
ក្នុង​ករណី​ស្រួច​ស្រាល់​នៃ​ការ​បង្ក​រោគ​លើ​ឆ្អឹង ឬ​សន្លាក់​ កុមារ​មាន​សភាព​ឈឺ​ធ្ងន់​មាន​គ្រុន​ក្តៅ ហើយ​ជាទូទៅ​គឺ​មិន​ចង់​កម្រើក​អវៈយវៈ​ ឬ​សន្លាក់​ដែល​រង​ការ​ប៉ះ​ពាល់ ឬ​មិន​ចង់​ទ្រ​ទម្ងន់​លើ​ជើង​ដែល​រងការ​ប៉ះ​ពាល់​នោះ​ទេ ។ ជា​ធម្មតា ចំពោះ​ជំងឺ​រលាក​ឆ្អឹង​ស្រួ​ច​ស្រាល់​ វាតែង​តែ​មាន​ការ​ហើម​ និង​ឈឺ​នៅ​ឆ្អឹង ។ ជំងឺ​រលាក​សន្លាក់​ដោយ​ការ​បង្ក​រោគ បង្ហាញ​ឡើង​ដោយ​មាន​ការ​ហើម រឹង​ និង​ក្តៅ​ នៅ​សន្លាក់ ហើយ​កុមារ​មិន​សូវ​កម្រើក​អវៈយវៈ ដែល​រងការ​ប៉ះ​ពាល់​ទេ ។ 

ជួន​កាល​ ការ​បង្ករោគ​ទាំង​នេះ បង្ហាញ​ឡើង​ជា​ជំងឺ​រ៉ាំរ៉ៃ សភាព​កុមារ​ដូចជា​មិន​សូវ​ឈឺ​ធ្ងន់់ មិន​សូវ​មាន​សញ្ញ​ាសម្គាល់​ត្រង់​កន្លែង​ប៉ះ​ពាល់ និង​គ្មាន​គ្រុន​ក្តៅ ។ គួរ​ពិចារ​ណាពីជំងឺ​រលាក​ឆ្អឹង​ដោយ​មេរោគ​របេង នៅ​ពេល​ដែល​ជំងឺ​កុមារ​មាន​លក្ខណៈ​រ៉ាំ​រ៉ៃ មាន​សម្បោរ ហូរចេញ​ពី Sinus ឬ​កុមារ​មាន​សញ្ញា​ដទៃទៀត​នៃជំងឺ​របេង ។ 

ការ​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ពិសោធន៍ 
ការ​ថត​ដោយ​កាំ​រស្មី X មិន​មាន​ប្រយោជន៍​ក្នុង​ការ​វិនិច្ឆ័យទេ នៅ​ពេល​ជំងឺ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង ។ ប្រសិន​បើ​សង្ស័យ​យ៉ាង​ខ្លាំង​លើ​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​បង្ក​រោគ​ ចូរ​ចាក់​ម្ជុល​ទោ​ក្នុង​សន្លាក់​ដែល​រង​ការ​ប៉ះ​ពាល់​រួច​បូម​វា ។ វត្ថុរាវ​ប្រហែល​ជា​មាន​សភាព​ស្រអាប់ ។ បើ​មាន​ខ្ទុះ​ក្នុង​សន្លាក់​ គួរ​ប្រើ​ម្ជុល​ធំ(បន្ទាប់​ពី​ដាក់​ថ្នាំ​ស្ពឹក​ដោយ Lignocaine ១%) ដើម្បី​បូម​យក​គំរូ​វត្ថុ​វិភាគ និង​បូម​ខ្ទុះ​ចេញឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច ។ ពិនិត្យ​វត្ថុ​រាវ​នោះ​រក​មើល​កោសិកា​ឈាម រួចធ្វើ​ការ​បណ្តុះ​បើ​អាច ។

បាក់​តេរី​ Staphylococcus Aureus គឺ​ជា​មូល​ហេតុ​ញឹក​ញាប់​លើ​កុមារ​អាយុ >៣ឆ្នាំ ។ ចំ​ពោះ​កុមារ​អាយុ​តិចជាង​នេះ មូល​ហេតុ​ញឹក​ញាប់​បំផុត​នោះ គឺ​បាក់​តេរី H.influenzae ប្រភេទ b, Streptococcus Pneumonia ឬ S.Pyogenes ក្រុម A ។ បាក់​តេរី​ Salmonella គឺ​ជា​មូល​ហេតុ​ញឹក​ញាប់​លើ​កុមារ​តូចៗ ដែល​មាន​ជំងឺ​ Sickle-Cell ហើយ​រស់​នៅ​ក្នុង​តំបន់​គ្រុន​ចាញ់ ។ 

Staphylococcus Aureus

ការព្យាបាល 
ជម្រើស​អង់ទីប៊ីយូទិក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​បាក់​តេរី​ដែល​បង្ក ដោយ​ផ្លាស់​ប្តូរការ​ព្យាបាល​ទៅតាម​លទ្ធផល​នៃ​តេស្ត៍​ Gram Staining និង​ការ​បណ្តុះ ។ បើ​អាច​ធ្វើ​ការ​បណ្តុះ​បាន ចូរ​ព្យាបាលទៅតាម​ប្រភេទ​នៃ​បាក់​តេរី​បង្ក និង​លទ្ធផល​នៃ​តេស្ត៍​មើលប្រសិទ្ធភាព​របស់​អង់​ទីប៊ី​យោ​ទិក ។ បើ​មិន​អាច​ធ្វើ​ការ​បណ្តុះ​ទេ ៖
- ព្យាបាល​ដោយ​ឱសថ Cloxacillin ឬ Flucloxacillin តាម​សាច់​ដុំ ឬ​សសៃ​ (៥០ម.ក្រ/គ.ក រៀង​រាល់​៦ម៉ោង) សម្រាប់​កុមារ​អាយុ >៣ឆ្នាំ ។ បើ​គ្មាន​ទេ គួរ​ប្រើ​ឱសថ Chloramphenicol ។
- អាច​ផ្តល់់ឱសថ Clindamycin ឬ​ឱសថ Cephalosporins ជំនាន់ទី២ ឬទី៣ ។ 
- នៅ​ពេល​សីតុណ្ហភាព​របស់​កុមារ​ត្រឡប់​មកធម្មតា​វិញភ្លាម គួរ​ប្រើ​ឱសថ​តាម​មាត់​វិញ ដោយ​ប្រើ​ឱសថ​ដដែល ក្នុង​បរិមាណ​ដូចគ្នា ហើយ​បន្ត​រយៈ​ពេល​សរុប ៣សប្តាហ៍ សម្រាប់​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​បង្ក​រោគ និង​៥សប្តាហ៍​សម្រាប់​ជំងឺ​រលាក​ឆ្អឹង ។ 
- ក្នុង​ករណី​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​បង្ក​រោគ​ គួរ​បូម​យក​ខ្ទុះ​នៅ​សន្លាក់​ចេញ​ ។ បើ​ការ​ហើម​កើត​ឡើង​វិញ​ច្រើន​លើក​ច្រើន​សារ​បន្ទាប់​ពី​ការ​បូម​ខ្ទុះ​ ឬ​បើ​ការ​បង្ក​រោគ​ឆ្លើយ​តប​មិនល្អទៅ​នឹង​ការ​ព្យាបាល​ដោយ​អង់ទី​ប៊ីយោទិក រយៈ​ពេល​ ៣សប្តាហ៍​ នោះ​គ្រូ​ពេទ្យ​វះ​កាត់ គួរ​វះ​បង្ហូរ​ខ្ទុះ​ចេញ និង​កាត់​ឆ្អឹង​ដែល​ងាប់​ចោល ។ ក្នង​ករណី​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​បង្ក​រោគ អាច​តម្រូវ​ឲ្យ​ធ្វើ​ការ​វះ​បើក​បង្ហូរ​ខ្ទុះ​ ។ ក្នុង​ស្ថានភាពនេះ​ ការ​ព្យាបាល​ដោយ​អង​់​ទី​ប៊ី​យោទិក គួរ​ត្រូវ​បាន​បន្ត​រហូតដល់ ៦សប្តាហ៍ ។ 
- ជំងឺ​រលាក​ឆ្អឹង​ដោយ​របេង (Tuberculous Osteomyelitis) អាចគូស​បញ្ជាក់ដោយ​ប្រវត្តិ​នៃ​ការ​ចាប់​ផ្តើម​ហើម​យឺតៗ និង​រ៉ាំរ៉ៃ ដែល​មិន​ឆ្លើយ​តប​ល្អ​និឹង​ការ​ព្យាបាល​ខាង​លើទេ ។ ព្យាបាល​ទៅ​តាម​គោល​ការណ៍​ណែ​នាំ​របស់​កម្មវិធី​គ្រប់​គ្រង​ជំងឺ​របេង ។ ការ​ព្យាបាល​ដោយ​វះកាត់​ គឺ​កម្រ​នឹង​ត្រូវ​ការ​ណាស់ ព្រោះ​អាប់​សែ​នឹង​បាន​ធូរ​ស្រាល​ដោយ​ការ​ព្យាបាល​ប្រឆាំង​ជំងឺ​របេង ។ 

ការ​ថែទាំគាំទ្រ
ព្យាយាម​កុំ​កម្រើក​អវៈយវៈ ឬ​សន្លាក់​ដែល​រង​ការ​ប៉ះពាល់ ។ បើ​វាកើត​លើ​ជើង មិន​គួរ​ឲ្យ​កុមារ​ប្រឹង​ទ្រ​ទម្ងន់​លើ​ជើង​នោះទេ រហូត​ទាល់​តែអាច​ធ្វើ​ចលនា​ដោយ​មិន​ឈឺ​ចាប់ ។ ព្យាបាល​ការ​ឈឺ​ចាប់​ ឬ​គ្រុន​ក្តៅ​ខ្លាំង (​បើ​វា​ធ្វើឲ្យ​កុមារ​ពិបាក​ក្នុង​ខ្លួន) ដោយ​ឱសថ​ Paracetamol ។

ដក​ស្រង់​ពី​សៀវភៅ​ហោ​ប៉ៅ​ស្តីពី ការ​ថែ​ទាំព្យាបាលក្នុង​មន្ទីរ​ពេទ្យ​សម្រាប់កុមារ​

0 comments:

Post a Comment

Powered by Blogger.