ជំងឺកុមារ

កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់​ធ្ងរ


កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​ឲ្យ​និយម​ន័យ​នៅ​ក្នុង​គោល​ការណ៍ណែនាំ​ទាំង​នេះ​ថា វត្ត​មាន​នៃ​ការ​ហើម​នៅ​ជើង​ទាំង​២ ឬ​ភាព​ស្គម​ស្គាំង​ធ្ងន់​ធ្ងរ​ (ទម្ងន់​ធៀប​នឹង​កម្ពស់​/ប្រវែង <-3SD ឬ​ប្រវែង​រង្វង់​ដើម​ដៃ < ១១៥ម.ម) ។ គ្មាន​ការ​បែង​ចែក​រវាង​លក្ខណៈ​គ្លីនិក នៃ​កង្វះ​អាហារូបត្ថម្ភ Kwashiorkor និង​ភាព​ស្គម​ស្គាំង​ធ្ងន់​ធ្ងរ​ទេ ព្រោះ​ការ​ព្យាបាល​របស់​វា​ទាំង២ មាន​ភាព​ស្រដៀង​គ្នា ។ កុមារ​ដែល​មាន​ទម្ងន់​ធៀប​នឹង​អាយុ <-3SD អាច​មាន​រាង​កាយ​តឿ ប៉ុន្តែ​មិន​ស្គម​ស្គាំង​ធ្ងន់​ធ្ងរ​ទេ ។ កុមារ​តឿ​ដែល​មិន​ស្គម​ស្គាំង​ធ្ងន់​ធ្ងរ មិន​ទាម​ទារ​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទេ លុះ​ត្រា​តែ​មាន​ជំងឺ​ធ្ងន់​ធ្ងរ ។

រោគ​វិនិច្ឆ័យ
លក្ខណៈ​រោគ​វិនិច្ឆ័យ​សំខាន់​ៗគឺ ៖
  • ទម្ងន់​ធៀប​នឹង​ប្រវែង​/កម្ពស់​ <-3SD (ស្គម​ស្គាំង)​ ឬ
  • ប្រវែង​រង្វង់​ដើម​ដៃ <១១៥ម.ម ឬ
  • ហើម​ជើង​ទាំង​២ (កង្វះ​អាហារូបត្ថម្ភ Kwashiorkor ដោយ​មាន​រឺ​គ្មាន​ភាព​ស្គម​ស្គាំង​ធ្ងន់​ធ្ងរ)
កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវធ្ងន់​ធ្ងរ គួរ​ត្រូវ​បាន​វាយ​តម្លៃ​តាមរយៈ​ការ​ពិនិត្យ​គ្លីនិកចប់​សព្វ​គ្រប់​ ដើម្បី​បញ្ជាក់​ថាតើ​ពួកគេ​មាន​សញ្ញា​គ្រោះ​ថ្នាក់​ទូទៅ ផល​វិបាក​វេជ្ជសាស្ត្រ និង​ឃ្លាន​អាហារ​ដែរឬទេ ។ 
កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់​ធ្ងរ រួម​ជាមួយ​ការ​បាត់​បង់​ចំណង់​អាហារ​ ឬ​មាន​ផលវិបាក​វេជ្ជសាស្ត្រ មាន​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ស្មុគ​ស្មាញ ហើយ​គួរ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។ កុមារ​ដែល​មាន​ចំណង់​បរិភោគ​អាហារ​ធម្មតា និង​គ្មាន​ផល​វិបាក​វេជ្ជសាស្ត្រ​ អាច​ត្រូវ​បាន​ព្យាបាល​ជា​អ្នក​ជំងឺ​ក្រៅ ។

ដក​ស្រង់​ពី​សៀវភៅហោប៉ៅ​ស្តីពី ការ​ថែទាំ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​សម្រាប់​កុមារ

0 comments:

Post a Comment

Powered by Blogger.