រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនរលាកសន្លាក់គឺជាការសំខាន់ព្រោះការបង្ការដោយឱសថ Penicillin អាចបង្ការការកើតមានជំងឺនេះនៅក្រោយទៀត និងចៀសវាងការខូចខាតកាន់តែធ្ងន់ទៅលើប្រឹងបេះដូង។ ជំងឺគ្រុនរលាកសន្លាក់ស្រួចស្រាល់ ត្រូវបានធ្វើរោគវិនិច្ឆ័យបែបគ្លីនិកទៅតាមលក្ខខណ្ឌរបស់អង្គការសុខភាពពិភពលោកដែលផ្អែកលើលក្ខខណ្ឌ Jones (Jones criteria)។
រោគវិនិច្ឆ័យគឺផ្អែកលើ
- រោគសញ្ញាធំ២ ឬរោគសញ្ញាធំ១រួមរោគសញ្ញាតូច២
- រួមនិងភស្តុតាងនៃការបង្ករោគពីមុនមកដោយបាក់តេរី Streptococcus ក្រុមA។
រោគសញ្ញាធំ៖
- រលាកបេះដូង (carditis)
- ការរលាកសន្លាក់ច្រើន (polyarthritis)
- ការកន្ត្រាក់ដោយឯងឯង
- Erythema marginatum
- Nodules ក្រោមស្បែក (Subcutaneous nodules)
រោគសញ្ញាតូច៖
- គ្លីនិក៖ គ្រុនក្ដៅ
- ការឈឺចាប់ក្នុងសន្លាក់ច្រើន (Polyarthralgia)
- ការកើនឡើងប្រតិករក្នុងដំណាក់កាលស្រួចស្រាល់នៃ VS (Erythrocyte sedimentation rate) (ESR), CRP(C-reactive protein)
- Electrocardiogram: រយៈពេលចន្លោះ P-R យូរ
ភស្តុតាងនៃការបង្ករោគពីមុនដោយបាក់តេរី Streptococcus ក្នុងអំឡុង៤៥ថ្ងៃមុន៖
- Antistreptolysin-O (ASLO) ឬអង់ទីគ័រប្រឆាំងនឹងStreptococcus ដទៃទៀតកើនឡើង ឬ
- តេស្ដ៍នៃការបណ្ដុះបាក់តេរីក្នុងបំពង់ករ មានលទ្ធផលវិជ្ជមាន ឬ
- តេស្ត៍អង់ទីហ្សែនសំរាប់បាក់តេរី Streptococcus ក្រុមAមានលទ្ធផលវិជ្ជមាន
អោយសំរាកពេទ្យ
- ផ្ដល់ឱសថ Aspirin ចំនួន ២០mg/kg រៀងរាល់៦ម៉ោង រហូតការឈឺចាប់ក្នុងសន្លាក់ប្រសើរ (១-២សប្ដាហ៍) បន្ទាប់មកបន្ថយកំរិតថ្នាំមកត្រឹម ១៥mg/kg រយៈពេល៣-៦សប្ដាហ៍ទៀត។
បើមានជំងឺខ្សោយបេះដូង៖
- សំរាកលើគ្រែ និងតមរបបអាហារដែលមានជាតិសូដ្យូម
- ផ្ដល់អុកសីុសែន
- ឱសថ Furosemide ចំនួន ១mg/kg រៀងរាល់៦ម៉ោង
- ឱសថ Prednisolone តាមមាត់ចំនួន ១mg/kg រៀងរាល់ថ្ងៃ រយៈពេល១សប្ដាហ៍ សំរាប់ជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ
- បញ្ចូលឈាម បើHb<៨mg/dl
- ឱសថអង់ទីប៊ីយោទិកដើម្បីកម្ចាត់ការបង្ករោគដោយបាក់តេរី Streptococcus ក្នុងបំពង់ក
ការថែទាំគាំទ្រ
កុមារទាំងអស់នឹងត្រូវបង្ការដោយឱសថអង់ទីប៊ីយោទិក។
- ផ្ដល់ឱសថ Benzathine benzylpenicillin តាមសាច់ដុំចំនួន៦០០ ០០០UI រៀងរាល់៣-៤សប្ដាហ៍ ឬឱសថ Penicillin V តាមមាត់ចំនួន ២៥០mg មួយថ្ងៃ២ដង។
- ធានាថាកុមារបានទទួលថ្នាំបង្ការតាមកាវិភាគ។
- ពិនិត្យឡើងវិញរៀងរាល់៣-៦ខែ។
0 comments:
Post a Comment