ជំងឺកុមារ

ជំនួយ​បឋម គ្រុន​ក្តៅ


នៅ​ពេល​រាង​កាយ​របស់​មនុស្ស​ម្នាក់​មាន​សីតុណ្ហភាព​ខ្លាំង គេ​និយាយ​ថា​គាត់​មាន​គ្រុន​ក្តៅ ។ គ្រុន​ក្តៅ​មិន​មែនជា​ជំងឺ​ទេ ប៉ុន្តែ​វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្សេងៗជា​ច្រើន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គ្រុន​ក្តៅ​ខ្លាំង​អាច​បណ្តាល​អោយ​គ្រោះ​ថ្នាក់​បាន ពិសេស​ចំពោះ​កុមារ​តូចៗ ។ 

នៅ​ពេល​មនុស្ស​ម្នាក់​មាន​គ្រុន​ក្តៅ
  • កុំ​ដណ្តប់​អ្វី​ឲ្យ​គាត់ : ចំពោះ​កុមារ​តូចៗ គួរ​ដោះ​សម្លៀក​បំពាក់​ចេញ​ហើយ​ទុក​ខ្លួន​ឲ្យ​នៅទទេ រហូត​ដល់​គ្រុន​ក្តៅ​ថយ​ចុះ​វិញ ។ ខ្យល់​បរិសុទ្ធ ឬ​ខ្យល់​ត្រជាក់​ នឹង​មិន​ធ្វើឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​មាន​គ្រុន​ក្តៅទេ ។ ផ្ទុយ​ទៅ​វិញ ខ្យល់​ត្រជាក់​បរិសុទ្ធ​អាចជួយ​ឲ្យ​គ្រុន​ក្តៅ​ចុះ​ថយ ។

  • ការ​លេប​ថ្នាំ​អាស្ពី​រិន ក៏អាច​បន្ថយ​គ្រុន​ក្តៅ​ដែរ ។ ចំពោះ​កុមារ​តូចៗ វា​នឹង​មាន​សុវត្ថិ​ភាពជាង​ បើ​គេ​អាចឲ្យ​លេប​ថ្នាំ​អាសេតាមីណូហ្វែន (Acetaminophen) ប៉ុន្តែ​សូម​ប្រយ័ត្ន​ កុំ​អោយ​ប្រើច្រើន​ពេក ។
  • អ្នក​ណា​ដែល​មាន​គ្រុន​ក្តៅ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ទឹក​ផ្លែ​ឈើ ឬ​ទឹក​ផ្សេង​ៗទៀត ។ ចំពោះ​កុមារ​តូចៗ ជា​ពិសេស​ទារក​ គួរ​ឲ្យ​ផឹក​ទឹក​ដែល​ដាំ​ឆ្អិន​ ហើយ​ទុក​ឲ្យ​ត្រជាក់ ។ ត្រូវ​ប្រាកដ​ថា កុមារ​មាន​បត់​ជើង​តូច​យ៉ាង​ទៀង​ទាត់ ។ ប្រសិន​បើ​កុមារ​មិន​បត់​ជើង​តូច​បាន​ច្រើន​ទេ ឬ​ទឹក​នោម​មាន​ពណ៌​ចាស់ ផ្តល់​ទឹក​ឲ្យ​បាន​ច្រើន​ថែម​ទៀត ។ 
  • បើ​អាច​ធ្វើ​បាន ស្វែង​រក​និង​ព្យាបាល​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រុន​ក្តៅ​នេះ ។ 
ដក​ស្រង់ពីសៀវភៅ ទីណា​គ្មាន​វេជ្ជ​បណ្ឌិត សម្រាប់​ការ​ថែទាំ​សុខភាព​ជន​បទ 

0 comments:

Post a Comment

Powered by Blogger.