និយមន័យ
ជំងឺស្អូចមានសញ្ញាដូចគ្នាទៅនឹងជំងឺកញ្ជ្រិល គ្រុនក្ដៅហើយនិងមានកន្ទួល(គ្មានពងទឹក) maculopapular rash(non vesicular) ហើយសញ្ញាក្អក ហៀរសំបោរ ឬភ្អែកក្រហម conjunctivitis (red eye) និងអាចរួមបញ្ចូលជាមួយជំងឺស្អូចផងដែរ (Rubella/German Measles)។
ការបង្កររោគគឺដោយសារមេរោគ (Staphylococcus) Scarlet fever (staph group A) មានស្នាមកន្ទួលក្រហម Erythema Infectious (human parvovirus), មានកន្ទួលពណ៍ផ្កាកូលាបនៅលើកញ្ចឹងក Roseola infantile (human herpesvirus), Meningococcemia, Mononucleosis, Dengue, Kawasaki, etc......
ភ្នាក់ងារបង្ករោគ
-វីរុសជំងឺស្អូចនិង togavirus គឺជាពពួក rubivirus, វាជាប្រភេទ
-ស្រោមមួយដែលមានវីរុសបី enveloped single-stranded RNA virus with a single serotype ហើយដែលមិនអាចឆ្លងកាត់ទៅរំខាន togaviruses ដ៏ទៃទៀតបាន។
-វាមានទំនាក់ទំនងជាមួយ group A arboviruses ដូចជា Eastern ហើយនិង Western Equine Encephalitis។ ចំពោះមនុស្សយើង គឺជាអ្នកទទួលនៅវីរុសទាំងនោះ។
របៀបឆ្លង រយៈពេលបង្ករោគ ការចំលង
-វីរុសជំងឺស្អូចឆ្លងតាមរយៈផ្លូវដង្ហើម ហើយវីរុសនេះរស់នៅក្នុងភ្នាសរំអិលនៅខាងក្រោយរន្ធច្រមុះ និងក្រពេញកូនកណ្ដុរ។
-រយៈពេលសំងំរបស់វាគឺ ពី១២ទៅ២៣ថ្ងៃ ជាមធ្យម ១៨ថ្ងៃ។
-Viraemia កើតឡើងពី៥ទៅ៧ថ្ងៃបន្ទាប់ពីប៉ះជាមួយវីរុសដែលចំលងទៅសិរីរាង្គដ៏ទៃទៀត នេះគឺជាមូលហេត្ុនៃការចំលង។
-ចំពោះស្ត្រីមានគភ៍ នឹងធ្វើអោយគភ៍នោះជួបគ្រោះថ្នាក់ តាមរយៈការធ្វើអោយខូចកោសិកា និងដូចជាការចាប់យករបស់ mitotic ការចំលងរោគអាចឆ្លងរយៈពេលមុន១អាទិត្យ ហើយ២អាទិត្យក្រោយមកកន្ទួលក៏ចាប់ផ្ដើម កន្ទួលនោះស្ថិតនៅយ៉ាងយូបំផុតរយៈពេលពី១ថ្ងៃទៅ៥ថ្ងៃ។
រោគសញ្ញា
-រោគសញ្ញាជារឿយៗមិនសូវធ្ងន់ធ្ងរទេ ហើយនៅក្នុងចំណោម៥០%នៃករណីគឺប្រហែលជាមានសញ្ញាបន្ទាប់បន្សំ ឬក៏មិនច្បាស់។
-ចំពោះកុមារកន្ទួលគឺលេចចេញមុនរោគសញ្ញាផេ្សងទៀត។
-ចំពោះកុមារមានវ័យជំទង់ ហើយនិងមនុស្សវ័យកណ្ដាល រោគសញ្ញាចាប់ផ្ដើមចេញពី១ថ្ងៃទៅដល់៥ថ្ងៃ ហើយក្នុងនោះក៏មានអាការៈគ្រុនតិចៗ មានអារម្មណ៍មិនសូវស្រួលខ្លួន ហើមកូនកណ្ដុរ និងរលាកផ្លូវដង្ហើមផ្នែកខាងលើមុនពេលចេញកន្ទួល។
-កន្ទួលរបស់ជំងឺស្អូច ជាធម្មតាកើតនៅលើផ្ទៃមុខ បន្ទាប់មកចាប់ពីក្បាលរហូតដល់ចុងជើង រយៈពេលចុងក្រោយរបស់វា៣ថ្ងៃ។
-កន្ទួលក្រហមរបស់វា មិនសូវច្បាស់ដូចកន្ទួលជំងឺកញ្រ្ជិលទេ។
-ជំងឺស្អូចបណ្ដាលអោយមានចំនួន៧០%នៃស្ត្រីវ័យកណ្ដាល កើតមានរោគសន្លាក់ និងរលាកសន្លាក់។
-មានជំងឺរលាកខួរក្បាល ១/៥០០០ករណី
-មានការធ្លាក់ឈាម១/៣០០០ករណី។
-ស្រ្តីដែលមានគភ៍ហើយកើតជំងឺស្អូច ច្រើនតែកើតនៅពេលចាប់ផ្ដើមមានផ្ទៃពោះ។ នៅក្នុងកំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង រយៈពេលពី៨ទៅ១០សប្ដាហ៍ ជំងឺស្អូចអាចឆ្លងទៅកាន់ទារក ហើយក្នុងនោះមាន៩០% រលូត ឬក៏សំរាលមុនពេលកំណត់។ ជំងឹស្អូចជាញឹកញាប់ច្រើនធ្វើអោយទារកថ្លង់(Deafness) បន្ទាប់មកធ្វើអោយមានជំងឺភ្នែក (cataracts, glaucoma, etc.) ជំងឺបេះដូង(PDA, VSD, PS and Aortic coarctation) មានក្បាលតូច (Microcephaly) រោគសសៃប្រសាទ(Mental retardation) ឆ្អឹងមានទំរង់ខុសធម្មតា(Bone alterations) ថ្លើមនិងអណ្ដើកខូច(Liver and spleen damages) ។
ផលវិបាក
-ជំងឺរលាកសួត ជំងឺរាគរូស កង្វះអាហារូបត្ថម្ភ រលាករន្ធត្រចៀកកណ្ដាល កង្វះវីតាមីនអា រលាកអញ្ជាញធ្មេញ ការឆ្លងមេរោគសើស្បែក អាចជាហេតុផលចម្បងនាំអោយពិការភាព និងស្លាប់។
-ពិការភាព ខូចខាងផ្លូវចិត្ត នឹងធ្វើអោយមានការចំនាយពុំអាចវាស់បានសំរាប់គ្រួសារនិងសង្គមជាតិ។
ការតាមដានតាមរយៈមន្ទីរពិសោធន៍
ការធ្វើតេស្តវិភាគរកវីរសជំងឺស្អូច គឺធ្វើទៅតាមរយៈ IgM ELISA test
ការព្យាបាល ការការពារ និងវិធានការទប់ស្កាត់
-គ្នានថ្នាំព្យាបាលទេលើកលែងតែវ៉ាក់សាំង គោលបំណងជាបឋមគឺការចាក់វ៉ាក់សាំង
-ការចាក់វ៉ាក់សាំងទៅលើស្ត្រីនៅពេលមានផ្ទៃពោះ អាចបណ្ដាលអោយប៉ះពាល់ទៅដល់ទារកដែលនៅក្នុងគភ៍ ដូចជា ទារកថ្លង់ ខ្វាក់ភ្នែក និងធ្វើអោយមានបញ្ហាសរសៃប្រសាទ។
-ការចាក់វ៉ាក់សាំង គឺចាក់តែមួយដងគត់ សំរាប់ធ្វើអោយមានភាពសាំុ ហើយវ៉ាក់សាំងការពារជួនកាលមានលាយជាមួយវ៉ាកសាំងការពារជំងឺកញ្ជ្រិល និងវ៉ាក់សាំការពារក្រឡទែន។
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment