ជំងឺទូទៅ

ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​រយៈ​ពេល​វែង

ទឹក​នោម​ផ្អែម​ជា​ឃាត​ករ​ស្ងាត់​ស្ងៀម​ ដោយ​វាប៉ះ​ពាល់​ទៅ​លើ​ស្ទើរ​គ្រប់​សរី​រាង្គ​ខ្លួន​យើង​ ហើយ​ជា​ញឹក​ញាប់​នាំ​ទៅ​ដល់​ផលវិបាក​ច្រើន​ បើ​គេ​មិន​តាម​ដាន​វា​ដោយ​ហ្មត់​ចត់​ទេ ។ 

ការ​ខូច​តម្រង​នោម 


រោគ​សញ្ញា ៖ 
  • ឡើង​ឈាម ហើយម មាន​ទឹក​នោម​ប្រៃ និង​ខ្សោយ​តម្រង​នោម
រោគ​វិនិច្ឆ័យ ៖ 
  • តេស្ត​មី​ក្រូ​អាល​់​ប៊ុយ​មីន​ក្នុង​ទឹក​នោម 
  • តេស្ត​គំរូ​ទឹក​នោម
ការ​ព្យាបាល​
  • គ្រប់​គ្រង​ជាតិ​ស្ករ​ហ្មត់​ចត់​ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​
  • របប​អាហារ​បន្ថយ​ជាតិ​សាច់​
  • មាន​មី​ក្រូ​អាល​់​ប៊ុយ​មីន​ច្រើន​ក្នុង​ទឹក​នោម ត្រូវ​ប្រើពួក ACE ទោះ​បី​គ្មាន​ឡើង​ឈាមក៏​ដោយ​ វា​អាច​បន្ថយ​ការ​ឡើង​ឈាម​មក​ពី​ក្នុង​គ្លូ​មេរីល
  • ការ​ឡើង​ឈាម​ត្រូវ​តែ​ព្យាបាល​ដោយ​បង្ខំ និង​គោល​ដៅ​គឺ ក្រោម 130/85 mmHg ។
ការ​តាម​ដាន ៖ 
  • ធ្វើ​តេស្ត​ទឹក​នោម​រក​អាល់​ប៊ុយ​មីនប្រចាំ​ឆ្នាំ

ជំងឺ​លើ​ភ្នែក 


រោគ​សញ្ញា​ ៖
  • ថយ​ចុះ​នូវ​គំហើញ​ កែ​វភ្នែក​ប្រែ​ប្រួល ឈឺ​ក្នុ​ងភ្នែក
រោគ​វិនិច្ឆ័យ ៖ 
  • ពិនិត្យ​គំហើញដោយ (Snellen Chart) ដាច់​ពី​គ្នា​ម្ខាង​ម្តង
  • ពង្រីក​ពុយ​ពិល
  • ពិនិត្យ​បាត់​ភ្នែ​ក​ដោយ​អុប​តាល់ម៉ូ​ស្កូប
  • មាន​រីក​សសៃ​តូចៗ មាន​បែក​គ្រាប់​ឈាម​នៅ​រេទិន មាន​ហើម​ជ្រាប​ក្នុង​ភ្នែក
ការ​ព្យាបាល​ ៖
  • ធ្វើ​ការ​តាម​ដាន​ដោយ​បង្ខំ​នូ​វជាតិ​ស្ករ និង​សម្ពាធ​ឈាម​លើ​អ្នក​ជំងឺភាគ​ច្រើន
  • ការ​វះ​កាត់​ដោយ​ឡាស៊ែរ​សម្រាប់​អ្នក​មាន​ហើយ​ម៉ាគុឡា ឬ​រាល​ដាល​លើ​រេទីន
  • ការ​វះ​កាត់​ដោយ​ចោះ​ពេល​មាន​ហូរ​ឈាម​ក្នុង​កញ្ចក់​ភ្នែក ឬ​មាន​កើត​សសៃ​ឈាម​ថ្មីៗ​ច្រើន
ការ​តាមដាន ៖
  • ធ្វើ​ការ​ពិនិត្យ​ប្រចាំ​ឆ្នាំ នៃ​អ្នក​ជំង​ទឹក​នោម​ផ្អែម​ដោយ​អ្នកឯកទេស​ភ្នែក ។ 


បញ្ហា​លើ​ជើង


រោគ​សញ្ញា ៖ 
  • ឈឺ​ឆៀប​ៗ អារម្មណ៍​ដូច​ចាក់​នឹង​ម្ជុល​ ក្រហាយ ស្ពឹក​ ឬ​ឈឺ​ខ្លាំង
រោគ​វិនិច្ឆ័យ ៖ 
  • ពិនិត្យ​ជើង​ដោយ​ប្រុង​ប្រយ័ត្ន (តួ​ជើ​ងទាំង​មូល ក្រចក)
  • ពិនិត្យ​ជីព​ចរ​ជើង
  • រក​មើល​ការ​ប៉ះ​ពាល់​សសៃ​វិញ្ញាណ ឧ.លំញ័រ និង​ការ​ដឹង​ដោយ​ប៉ះ
ការព្យាបាល ៖ 
  • ការ​ព្យាបាល​ល្អ​បំផុត គឺ​ថែ​រក្សា​ជើង​យ៉ាង​ទៀងទាត់
  • ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ហ្មត់​ចត់​ជា​ចាំ​បាច់
  • របៀប​ព្យាបាល​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​វាយតម្លៃ​លើ​ការ​ខូច​ខាត​លើ​សសៃ​វិញ្ញាណ​ សសៃ​ឈាម និង​ការ​ថត (X ray)
  • ការ​ព្យាបាល​តាម​លំដាប់​ចាប់​ពី​សម្រាក​ស្ងៀម​ ថ្នាំ ផ្សះ​តាម​ការបណ្តុះ​មេរោគ និង​ភាព​ឆ្លើយ​តប​របស់​មេរោគ អម​ដោយ​ផ្លាត​ ស្បែក​ជើង​ពិសេស រហូត​ដល់​កាត់​ជើង​ចោល 
ការតាម​ដាន ៖
  • អ្នក​ឯក​ទេស​ជើង​ត្រូវ​ពិនិត្យ​ដើម្បី​ត្រួ​ត​មើល​ជាង​ទៀង​ទាត់

0 comments:

Post a Comment

Powered by Blogger.