ជាទូទៅជាប្រសើរបំផុត មិនត្រូវចាក់ថ្នាំខាងក្រោមនេះទេ ៖
- Vitamin ៖ ថ្នាំ Vitamin ចាក់កម្រមានប្រសិទ្ធិភាពជាងថ្នាំ Vitamin ដែលប្រើតាមមាត់ណាស់ ។ ថ្នាំចាក់មានតម្លៃថ្លៃជាង និងមានគ្រោះថ្នាក់ណាស់ ។ ប្រើថ្នាំ Vitamin គ្រាប់ ឬទឹកស៊ីរ៉ូ ប្រសើរជាងថ្នាំ Vitamin ចាក់ ។ ការប្រសើរជាងនេះទៀត គឺការបរិភោគចំណីអាហារដែលសម្បូរ Vitamin ។
- ជាតិចម្រាញ់ពីថ្លើម Vitamin B12 និងថ្នាំជាតិដែក (ដូចជា Interferon) ៖ ការចាក់ថ្នាំទាំងនេះ អាចបណ្តាលឲ្យកើតអាប់សែ ឬមានប្រតិកម្មយ៉ាងគ្រោះថ្នាក់ (ស្ហុក) ។ ថ្នាំគ្រាប់ជាតិដែកស៊ុលហ្វាត (Ferrous Sulfate) មានប្រសិទ្ធភាពយ៉ាងល្អសម្រាប់ស្ទើរតែគ្រប់ករណីទាំងអស់នៃភាពស្លេកស្លាំង ។
- កាល់ស្យូម (Calcium) ៖ ការចាក់កាល់ស្យូមតាមសសៃ មានគ្រោះថ្នាក់យ៉ាងខ្លាំង ប្រសិនបើមិនចាក់យឺតៗ ។ ការចាក់នៅកំប៉េះគូទអាចកើតអាប់សែយ៉ាងធំ ។ អ្នកដែលមិនបានទទួលការបណ្តុះបណ្តាល មិនគួរចាក់កាល់ស្យូមទេ ។
- ប៉េនីស៊ីលីន (Penicillin) ៖ ស្ទើរតែគ្រប់ជំងឺទាំងអស់ដែលត្រូវការចាក់ប៉េនីស៊ីលីន ក៏អាចព្យាបាលយ៉ាងមានប្រសិទ្ធភាពដោយថ្នាំគ្រាប់ប៉េនីស៊ីលីនផងដែរ ។ ថ្នាំប៉េនីស៊ីលីនមានគ្រោះថ្នាក់កាន់តែខ្លាំង នៅពេលដែលគេចាក់វា ។ ប្រើប៉េនីស៊ីលីនចាក់តែចំពោះការបង្ករោគធ្ងន់ធ្ងរ តែប៉ុណ្ណោះ ។
- ប៉េនីស៊ីលីន ជាមួយ ស្ត្រិបតូមីស៊ីន (Streptomycin) ៖ តាមក្បូនទូទៅ ជៀសវាងថ្នាំផ្សំទាំងពីរនេះ ។ មិនត្រូវប្រើចំពោះជំងឺគ្រុនផ្តាសាយ ឬហៀរសម្បោរជាដាច់ខាត ព្រោះវាគ្មានប្រសិទ្ធភាពទេ ។ វាអាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរជួនកាលបណ្តាលឲ្យថ្លង់ ឬស្លាប់ ។ ម្យ៉ាងទៀត ការប្រើវាមិនត្រឹមត្រូវ ធ្វើឲ្យមានការលំបាកក្នុងការព្យាបាលជំងឺរបេង ឬជំងឺធ្ងន់ៗដទៃទៀត ។
- ខ្ល័ររ៉ាមហ្វេនីកុល (Chloramphenicol) ឬតេត្រាស៊ីគ្លីន (Tetracyclin) ៖ ថ្នាំទាំង២នេះមានប្រសិទ្ធភាពដូច ឬប្រសើរជាង កាលណាគេប្រើវាតាមមាត់ ។ ការប្រើថ្នាំនេះជាគ្រាប់ ឬសេរ៉ូមប្រសើរជាងការចាក ។
- ការព្យួរសេរ៉ូម ៖ គេគួរព្យួរសេរ៉ូមតែនៅពេលដែលមានការខ្សោះជាតិទឹកធ្ងន់ធ្ងរ ហើយគួរចាកដោយអ្នកដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវតែប៉ុណ្ណោះ ។ នៅពេលចាក់មិនបានត្រឹមត្រូវ វាអាចបណ្តាលឲ្យមានការបង្ករោគ យ៉ាងគ្រោះថ្នាក់ ឬអាចស្លាប់បាន ។
- ថ្នាំចាក់តាមសសៃឈាម ៖ ការចាក់ថ្នាំតាមសសៃឈាម មានគ្រោះថ្នាក់យ៉ាងខ្លាំង ដែលតម្រូវឲ្យធ្វើដោយបុគ្គលិកសុខាភិបាលដែលបានទទួលការបណ្តុះបណ្តាលតែប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក៏ដោយ មិនត្រូវចាក់ដោយសាច់ដុំ (កំប៉េះគូទ) នូវថ្នាំដែលមានសរសេរថា សម្រាប់ការចាក់តាមសសៃឈាមប៉ុណ្ណោះ ។ ម្យ៉ាងទឿត មិនត្រូវចាក់ថ្នាំតាមសសៃឈាមនូវថ្នាំសរសេរថា សម្រាប់តែចាក់តាមសាច់ដុំប៉ុណ្ណោះ ។
0 comments:
Post a Comment