ជំងឺទូទៅ

ជំងឺ​ទឹក​នោមផ្អែម​ និង​ដំបៅ​ក្លាយ


  • ទឹក​នោម​ផ្អែម​ជា​ញឹក​ញយ​តែង​តែ​មាន​ដំបៅ​ក្លាយ​ ដូច​គេ​ឃើញ​នៅ​ក្នុង​ការ​អនុវត្ត​ន៍​គ្លី​និក ប៉ុន្តែ​មិន​មាន​ មូ​លហេតុ​ភស្តុ​តាំង​ច្បាស់​លាស់​ទេ ។ ភាព​ប៉ះ​ពាល់នៃ​មុខងារ​របស់​កោសិកា​២​ប្រភេទ គឺ​អ្នកសម្រួល​ប្រព័ន្ធ​ការ​ពារ​ខ្លួន និង​អ្នក​មាន​ទម្រង់​ច្រើន​ណ្វៃយ៉ូ ត្រូវ​បាន​គេ​ពិសោធន៍​ឃើញ​ប៉ុន្តែ​តួ​នាទី​ច្បាស់​លាស់ នៅ​ក្នុង​មនុស្ស​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ ។ 
  • ការ​ថយ​ចុះ​នូវ​ការ​ស្រោច​ស្រព​មក​ពី​ភាព​មិន​ធម្មតានៃ​ចរន្ត​សសៃ​ឈាម​តូច​ៗ និ​ងការ​ប៉ះ​ពាល់​សសៃ​វិញ្ញាណ​អាច​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​នូវ​ជោគ​វាសនា អ្នក​ជំងឺ​ពេល​មាន​ដំបៅ​ក្លាយ​កើត​ឡើង ។ 
  • ប្រព័ន្ធ​ការ​ពារ​ខ្លួន​ទាំង​មូល​ទ្រុឌ​ទ្រោម​ក្នុង​ការ​ប្រឆាំ​ងទល់​នឹង​មេរោគ​ឈ្លាន​ពាន ភាព​ខ្វះ​ចន្លោះ​នៃ​មុខងារ​ការ​ពារ​កើត​មាន​ច្រើន​នៅ​នឹង​កន្លែង ដែល​រួម​ជាមួយ​ដំបៅ​ក្លាយ​មួយ​ចំនួន​ ក្នុង​ជំងឺ​ទឹក​នោម​ផ្អែម ។ 

ការ​ប៉ះពាល់​ស្បែក
  • ដោយ​ប្រព័ន្ធ​ការ​ពារ​ខ្លួ​ន​ចុះ និ​ងការ​ឡើង​ជាតិ​ស្ករ មេរោគ​មួយ​ចំនួន​ទោះ​មាន​ភាព​ពិស​ពុល​ទាប ក៏​អាច​បណ្តាល​ឲ្យ​មាន​ដំបៅ​ក្លាយ​យ៉ាង​ងាយ​ទៅ​លើ​ស្បែក​ដែល​ខូច​ខាត ។ 
  • ស្តា​ហ្វី​ឡូ​កូក​អូរេ​អ៊ុស  ជា​មេរោគ​ដំបៅ​ក្លាយសម្រាប់​បូស​ទ្រនិច បូស​ធំ និង​អាប់​សែ ដែល​សុទ្ធ​តែ​ជា​ដំបៅក្លាយ​ ដែល​គេ​តែង​សង្កេត​ឃើញ​លើ​ស្បែក​ធម្មតា ។ 
រោគ​វិនិច្ឆ័យ 
  • ធ្វើ​ការ​បញ្ជាក់​ដោយ​ច្រិប​យក​ទៅ​មើល​ (Biopsy) ពី​កន្លែង​មាន​ជំងឺ
ការ​ព្យាបាល 
  • ប្រើ​ថ្នាំ​ពេទ្យ​ដែល​ត្រូវ​មេរោគ​ច្រើន​ប្រភេទ​ ថ្នាំ​ប្រឆាំង​ពួក​ផ្សិត

ជំងឺ​របេង
  • របេង​កើត​មាន​យ៉ាង​ធម្មតា​ជាមួយ​នឹង​អ្នក​ជំងឺ​ទឹក​នោមផ្អែម​នៅ​ប្រទេស​ឥណ្ឌា
រោគ​វិនិច្ឆ័យ 
  • ថត​សួត​ពី​មុខ
  • ពិនិត្យ​កំហាក និង​ទឹក​នោម
  • ពិនិត្យ​ឈាម
រោគ​សញ្ញា​
  • ស្រក​ទម្ងន់ 
  • មាន​គ្រុន​ក្តៅ​ និង​ញាក 
  • ភាព​ខ្សោយ​(អស់​កម្លាំង)
  • នោម​ញឹក​ញាប់​ច្រើន​ហួស
ការព្យាបាល​
  • ថ្នាំ​របេង INH, Rifampicin, Ethambutol និង Pyrazinamide
  • Rifampicin និង INH មាន​អន្តរ​កម្មជាមួយ​ថ្នាំ​គ្រាប់​បញ្ចុះ​ជាតិ​ស្ករ ដូច្នេះ​ត្រូវ​ជ្រើស​អាំង​ស៊ុយលីន ក្នុងការ​ចាប់​ផ្តើម​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម ។ 

0 comments:

Post a Comment

Powered by Blogger.