រោគស្ត្រី

សារៈសំខាន់នៃការពិនិត្យអេកូសាស្រ្តទារកក្នុងផ្ទៃ

ការពិនិត្យអេកូទារកក្នុងផ្ទៃមានសារៈសំខាន់ណាស់ សឹងតែមិនអាចខ្វះបានសម្រាប់ការអនុវត្តន៍ជាក់ស្តែងនៅផ្នែកសម្ភព។ វាផ្តល់ភាពសុក្រឹត និងអត្ថប្រយោជន៍ជាច្រើនក្នុងករណីមានការចូលរួមពីលោក-លោកស្រី។
ខាងក្រោមនេះជាការណែនាំនូវចំណុចទាំងឡាយដែលលោក-លោកស្រីគួរចងចាំ នៅពេលពិនិត្យអេកូ៖
 ដើម្បី តាមដាន វាយ តំលៃសុខភាពម្តាយ និង កូន ដូចជាៈ

១) ការពិនិត្យនៅពេលគភ៌មានអាយុ ៤ - 8 សប្តាហ៏
 ពិនិត្យថាតើកូន ចូននៅក្នុងស្បូនហើយ រឺ នៅ នឹង ថាតើកូនមានបេះដូងហើយរឺនៅ

២) ការពិនិត្យដើម្បីរកអាយុគភ៌ និងកាលបរិច្ឆេទគ្រប់ខែ៖
លោកស្រីចាំបាច់ពិនិត្យនៅពេលគភ៌មានអាយុពី ១១ ទៅ១៤សប្តាហ៏ គឺជា
  • ការពិនិត្យដែលផ្តល់ភាពសុក្រិត ជាងគេ ហើយស្ត្រីត្រូវចងចាំនូវកាលបរិច្ឆេទគ្រប់ខែនោះរហូតដល់ពេលសម្រាលកូន។
  • ពិនិត្យ ភ្នាសក្រចឹងករកូន( Nuchal translucency) ដើមប្បីពិនិត្យរកការប្រឈមនិងជំងឺ Down syndrome ភាពមិនប្រក្រតីរបស់បេះដូង


៣) ការពិនិត្យកាយសម្បទារបស់ទារកក្នុងផ្ទៃ៖
លោក-លោកស្រីគួរធ្វើការពិនិត្យនៅសប្តាហ៍ទី២២ ដល់ ២៤ គឺជាពេលវេលាសមស្រប ដែលអាចអោយយើងពិនិត្យ បានងាយស្រួល ព្រោះសរីរាង្គទារកធំល្មម និងបរិដ្ឋានជុំវិញទារកមានសភាពស្រឡះល្អ។ ការពិនិត្យមុន ឬក្រោយ ពេលនេះមានលក្ខណៈពិបាក និងមិនសព្វជ្រុងជ្រោយ។
៨០%នៃជំងឺរបស់ទារកក្នុងផ្ទៃ ត្រូវបានពិនិត្យឃើញ ដោយសារការធ្វើអេកូសាស្រ្ត។

៤) ការពិនិត្យសម្រាប់វាយតំលៃការសម្រាល៖
ការពិនិត្យអេកូត្រូវធ្វើឡើងនៅចន្លោះពី ៣២ ទៅ ៣៤ សប្តាហ៍ លោក-លោកស្រីអាចដឹងអំពី
  • ទម្រង់ ទំហំ ទម្ងន់របស់ ទារក
  • ទីតាំងសុក
  • និងបរិមាណទឹកភ្លោះ
  • position ភាពប្រក្រតីនៃរាងកាយកូន 
  • ទំងន់កូន
ដែលមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងលទ្ធភាពនៃការសម្រាលកូន។

៥) ការណែនាំផ្សេងៗទៀត៖
- ការពិនិត្យអេកូផ្ទៃពោះមិនមានផលប៉ះពាល់ដល់សុខភាពរបស់ម្តាយ និងទារកឡើយ។
- ការពិនិត្យអេកូត្រូវធ្វើឡើងយ៉ាងតិច ៣ដង ក្នុងអំឡុងពេលពីមានផ្ទៃពោះ រហូតដល់គ្រប់ខែក្នុងករណីការវិវត្តន៍របស់ ផ្ទៃពោះធម្មតា។ គ្រប់ការពិនិត្យអេកូត្រូវមានការណែនាំជាមុនពីគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការពិនិត្យច្រើនដង ឥតប្រយោជន៍ខាតពេលវេលានិងថវិការ។ ករណីផ្ទុយពីនេះ ការពិនិត្យអេកូត្រូវធ្វើឡើងបន្ថែមតាមការចង់បានរបស់ គ្រូពេទ្យជំនាញ ទៅតាមករណីដែលបានជួបប្រទះ។
- គ្រប់ការពិនិត្យអេកូផ្ទៃពោះមិនចាំបាច់ពិសារទឹកជាមុន ដើម្បីអោយមានទឹកនោមក្នុងប្លោកនោមទេ។ លើកលែងតែក្នុងករណីការពិនិត្យអេកូផ្ទៃពោះក្នុងខែដំបូង, ការពិនិត្យទីតាំងសុក និងវាស់ប្រវែងរបស់មាត់ស្បូន។
- រាល់ពេលមកពិនិត្យអេកូលោក-លោកស្រី គប្បីភ្ជាប់មកជាមួយនូវ ឯកសារអេកូលើកមុនៗ។

0 comments:

Post a Comment

Powered by Blogger.