ជំងឺទូទៅ

ជំងឺរលាកផ្លូវបង្ហូរទឹកនោម!

       ការរលាកនៅផ្នែកណាមួយនៃប្រព័ន្ធបង្ហូរទឹកនោម (ក្នុងតម្រងនោម, បំពង់បង្ហូរទឹកនោម, ប្លោកនោម រឺបង្ហួរនោម) ច្រើនបង្កឡើងដោយមេរោគដែលមានប្រភពពីស្បែកនៅបរិវេណប្រដាប់បន្តពូជខាងក្រៅ និងផ្លូវលាមក។
       មេរោគធ្វើដំណើរឡើងបញ្ច្រាសពីចរន្តទឹកនោម គឺចូលតាមបង្ហួរនោម និងឡើងមកលើតាមផ្លូវបង្ហូរទឹកនោម ហើយជាទូទៅមនុស្សស្រីមានហានិភ័យទៅនិងជំងឺនេះ ជាងមនុស្សប្រុសដោយសារភាពខ្លីនៃបង្ហួរនោមរបស់គាត់។
No automatic alt text available.
No automatic alt text available.
Image may contain: text
No automatic alt text available.
១) រោគសញ្ញា៖
ការរលាកផ្លូវបង្ហូរទឹកនោមអាចស្តែងចេញជារោគសញ្ញាដូចខាងក្រោមៈ
  • ការឈឺចាប់ផ្សា ក្រហាយនៅតាមបង្ហួរនោមពេលកំពុងនោម
  • ការឈឺស្ទុំៗ នៅផ្នែកខាងក្រោម និងចំកណ្តាលនៃពោះ
  • នោមញឹកខុសធម្មតា
  • ទឹកនោមមានខ្ទុះ រឺមានពណ៌ល្អក់
Image may contain: one or more people and closeup

ក្រៅពីនេះមានរោគសញ្ញារួមផ្សំផ្សេងទៀតដែលអាចបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺៈ
  • ក្តៅខ្លួន (លើសពី 38°C)
  • ឈឺចុកចាប់ខ្លាំងនៅផ្នែកចង្កេះមួយចំហៀង
  • នោមមានឈាម
  • ស្ទះនោម រឺអត់មានទឹកនោម
ការរលាកធ្ងន់ធ្ងរនេះ អាចមានប្រភពមកពីការរលាកក្រពេញប្រូស្តាតចំពោះបុរស រឺរលាកតម្រងនោមស្រួចស្រាល (postatite ou pyélonéphrite aiguë) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

២) ការព្យាបាល៖
ជំងឺរលាកផ្លូវទឹកនោម តម្រូវអោយអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យតាមដានកំណត់មេរោគ ដែលជាប្រភពនៃជំងឺ រឺស្វែងរកមូលហេតុដែលបណ្តាលអោយមានការរលាកម្តងហើយម្តងទៀត។
- ជាទូទៅក្នុងករណីរលាកធម្មតា ជំងឺនេះអាចព្យាបាលបានតាមរយៈការលេបថ្នាំផ្សះនៅផ្ទះដែលចេញដោយវេជ្ជបញ្ជាត្រឹមត្រូវ (Traitement ambulatoire) និងតម្រូវអោយមានការតាមដានពីការវិវត្តន៍នៃជំងឺជាមួយគ្រូពេទ្យដែលព្យាបាល។
Cotrimoxazole: Bactrim Forte 960mg 1គ្រាប់ x2ដង/ថ្ងៃ ក្នុង៥-៧ថ្ងៃ
Péfloxacine: Péflacine 400mg 1គ្រាប់x 2ដង/ថ្ងៃ ក្នុង៥-៧ថ្ងៃ
Ciprofloxacine 500mg 1គ្រាប់x 2ដង/ថ្ងៃ  ក្នុង៥-៧ថ្ងៃ
- ក្នុងករណីធ្ងន់ធ្ងរនៃជំងឺនេះ ការព្យាបាលនិងតាមដានត្រូវធ្វើឡើងនៅមន្ទីរពេទ្យ។

៣) វិធីការពារ៖
ដើម្បីការពារកុំអោយកើតជំងឺរលាកផ្លូវបង្ហូរទឹកនោមសូមអនុវត្តដូចខាងក្រោមៈ
- ការធ្វើអនាម័យក្រោយបន្ទោរបង់រួច(លាងសំអាតពីមុខទៅក្រោយ)
- ការបត់ជើងតូចម្តងក្រោយរួមដំណេក
- អនាម័យនៃប្រដាប់បន្តពូជក្រៅ (ខោក្នុង, សំឡីអនាម័យចំពោះស្ត្រី)
- ជៀសវាងការធន់ទ្រាំយូរនឹងការទៅនោម
- ព្យាយាមពិសារទឹកពី ២លីត្រ ទៅ ២លីត្រកន្លះ ក្នុងមួយថ្ងៃ ដើម្បីរក្សាចំណុះទឹកនោមពី ១លីត្រកន្លះ ទៅ២លីត្រ ក្នុងមួយថ្ងៃ។
បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាគ្រូពេទ្យជំនាញ ជៀសវាងការបណ្តែតបណ្តោយជំងឺនេះ និងទុកឲ្យហួសពេល ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
ពិសារទឹកច្រើន និងរស់នៅប្រកបដោយអនាម័យខ្ពស់ ជៀសវាងបាននូវជម្ងឺឆ្លងទាំងពួង ដើម្បីសុខភាពល្អទាំងអស់គ្នា!

0 comments:

Post a Comment

Powered by Blogger.