ជាញឹកញាប់ គេមិនត្រូវការចាក់ថ្នាំទេ ។ ជំងឺភាគច្រើនដែលត្រូវការការព្យាបាលតាមវិធីវេជ្ជសាស្ត្រ ក៏អាចព្យាបាលបាន ឬប្រសើរជាង ដោយការប្រើថ្នាំតាមមាត់ ។ ជារឿងរាល់ឆ្នាំមានមនុស្សជាច្រើនលាននាក់ ជាពិសេសកុមារបានក្លាយជាមានជំងឺពិការ ឬស្លាប់ដោយសារតែការចាក់ថ្នាំដែលមិនចាំបាច់ ។ ការប្រយុទ្ធនឹងការប្រើថ្នាំមិនត្រឹមត្រូវ និងការប្រើថ្នាំលើសកម្រិត គឺមានសារសំខាន់ចំពោះសុខភាពដូចគ្នានឹងការចាក់វ៉ាក់សាំង ការប្រើទឹកស្អាត ឬការប្រើបង្គន់ឲ្យបានត្រឹមត្រូវដែរ ។
ការចាក់ថ្នាំ មានគ្រោះថ្នាក់ជាងការប្រើថ្នាំតាមមាត់ ។
ការចាក់ថ្នាំគួរតែប្រើនៅពេលដែលចាំបាច់បំផុតប៉ុណ្ណោះ ។ លើកលែងករណីសង្គ្រោះបន្ទាន់ ថ្នាំគួរត្រូវបានចាក់ដោយបុគ្គលិកសុខាភិបាល ឬអ្នកដែលបានទទួលការបណ្តុះបណ្តាលអំពីការប្រើថ្នាំនោះ តែប៉ុណ្ណោះ ។
ពេលដែលគួរចាក់ថ្នាំគឺ ៖
- ថ្នាំដែលត្រូវប្រើនោះ គ្មានទម្រង់ជាថ្នាំដែលអាចប្រើតាមមាត់
- អ្នកជំងឺក្អួតជាញឹកញាប់ មិនអាចលេបបាន ឬសន្លប់
- ក្នុងពេលបន្ទាន់ និងក្នុងករណីពិសេសមួយចំនួន
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សម្រាប់ការថែទាំសុខភាពជនបទ

0 comments:
Post a Comment