ការប្រឈមនឹងគ្រោះថ្នាក់នៃការចាក់ថ្នាំ គឺ ការបង្ករោគដែលបណ្តាលមកពីមេរោគដែលចូលតាមម្ជុល និងមានប្រតិកម្មទំនាស់ដែលបណ្តាលមកពីថ្នាំដែលចាក់នោះ ។
- ដើម្បីកាត់បន្ថយឱកាសនៃការបង្ករោគនៅពេលចាក់ ត្រូវប្រាកដថាគ្រប់សម្ភារៈដែលប្រើ សុទ្ធតែស្អាតទាំងស្រុង ។ វាជាការសំខាន់ណាស់ ដែលត្រូវស្ងោរម្ជុល និងស៊ីរ៉ាំងមុនពេលចាក់ថ្នាំ ។ ក្រោយពេលស្ងោររួច មិនត្រូវយកម្រាមដៃ ឬរបស់អ្វីផ្សេងៗទៅប៉ះនឹងម្ជុលនោះជាដាច់ខាត ។ មិនត្រូវប្រើម្ជុល និងស៊ីរ៉ាំងដដែល ចាក់ឲ្យអ្នកជំងឺលើសពីម្នាក់ដោយគ្មានការស្ងោររម្ងាប់មេរោគជាមុនទេ ។ អនុវត្តន៍ដោយប្រុងប្រយ័ត្ននូវសេចក្តីណែនាំអំពីការចាកថ្នាំ ។ ត្រូវប្រាកដថាបានលាងសម្អាតដៃត្រឹមត្រូវ មុននឹងរៀបចំចាក់ថ្នាំ ឬពេលចាក់ថ្នាំ ។
- វាជាការសំខាន់ណាស់ដែលត្រូវដឹងថាថ្នាំអាចបណ្តាលឲ្យមានប្រតិកម្មអ្វីខ្លះ ហើយត្រូវធ្វើការប្រុងប្រយ័ត្នយ៉ាងដូចម្តេច មុននឹងធ្វើការចាក់ថ្នាំ ។
បើមានរោគសញ្ញាណាមួយនៃរោគសញ្ញាប្រតិកម្មទំនាស់ កុំប្រើថ្នាំដដែល ឬថ្នាំស្រដៀងនោះទៀតដាច់ខាត ៖
- កន្ទួលក្រហម (ស្នាមហើមនៅលើស្បែក) ឬមានកន្ទួលរមាស់
- ហើមនៅកន្លែងណាមួយ
- ពិបាកដកដង្ហើម
- រោគសញ្ញាស្ហុក
- វិលមុខដោយមានចង្អោរ (ចង់ក្អួត)
- ពិបាកក្នុងការមើល
- ហឹងក្នុងត្រចៀក ឬថ្លង់
- ឈឺចាប់ខ្លាំងនៅឆ្អឹងខ្នង
- បត់ជើងតូចពិបាក
ការប្រុងប្រយ័ត្ន ៖ ប្រសិនបើអាច គួរប្រើថ្នាំលេប ជំនួសថ្នាំចាក់ជានិច្ច ជាពិសេសចំពោះកុមារ ។
ដើម្បីជៀសវាងបញ្ហាដូចនេះ ៖ ចាក់ថ្នាំតែនៅពេលដែលចាំបាច់បំផុតប៉ុណ្ណោះ ។
- ស្ងោរសឺរ៉ាំង និងម្ជុលមុនពេលចាក់ ហើយត្រូវប្រយ័ត្នក្នុងការរក្សាវាឲ្យស្អាតទាំងស្រុង ។ បច្ចុប្បន្នគឺប្រើប្រាស់សឺរ៉ាំងនិងម្ជុលប្រើប្រាស់១ដង ហើយបោះចោល ។
- ប្រើតែថ្នាំដែលបានណែនាំសម្រាប់ជំងឺនោះ ហើយត្រូវប្រាកដថាថ្នាំនោះនៅល្អ និងមិនទាន់ខូចគុណភាព ។
- ចាក់ឲ្យត្រូវកន្លែង ។ មិនត្រូវចាក់កុមារតូចៗតាមកំប៉េះគូថទេ ។ ផ្ទុយទៅវិញត្រូវចាក់នៅផ្នែកចំហៀងនៃភ្លៅ (សូមសង្កេតមើលថា កុមារនេះត្រូវបានចាក់នៅផ្នែកខាងក្រោមនេះកំប៉េះគូថ ដែលត្រង់នេះអាចធ្វើឲ្យខូចសសៃប្រសាទបាន) ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សំរាប់ការថែទាំសុខភាពជនបទ
0 comments:
Post a Comment