ជំងឺទូទៅ

ការ​ធ្វើ​ដំណើរ​របស់​អ្នក​ជំងឺ​ទឹក​នោមផ្អែម​


មុន​ការ​ធ្វើ​ដំណើរ​ដ៏​វែង​មួយ ការ​ពិនិត្យ​វេជ្ជសាស្ត្រ​ជា​សំខាន់​សម្រាប់​បញ្ជាក់​ច្បាស់​ថាទឹក​នោម​ផ្អែម​មាន​ការ​គ្រប់​គ្រង​បាន​ល្អ ។ 

កញ្ចប់​ពេល​ធ្វើ​ដំណើរ 
ទោះ​បី​អ្នក​ធ្វើ​ដំណើរ​ដោយ​ឡាន​ យន្ត​ហោះ​ ទូក​ កង់​ ឬដោយ​ដើរ អ្នក​ជំងឺ​ត្រូវ​ការ​រក្សា​កាបូប​សម្ភារៈ​តាម​ខ្លួន​ជា​ប្រចាំ នៅ​ក្នុង​កាបូប​នេះ​ត្រូវ​មាន ៖ 
  • គ្រប់​ចំនួន​អាំងស៊ុយ​លីន ស៊ីរ៉ាំង សម្ភារៈ​សម្រាប់​តេស្ត​ឈាម និង​ទឹក​នោម (រួម​ទាំង​ថ្មពិល​សម្រាប់​ប្រដាប់​ជួស​ឈាម)
  • ថ្នាំ​គ្រាប់​ផ្សេងៗ (យក​បន្ថែម​ឲ្យ​លើស​ចំនួន​ជា​ការ​ល្អ)
  • ថ្នាំផ្សេង​ៗទៀត​ ឬ​សម្ភារៈ​ពេទ្យ​ផ្សេងៗដូចជា គ្លុយ​កាហ្គុង​ ថ្នាំ​សម្រាប់​រាគ ថ្នាំ​ផ្សះ​សម្រាប់​លាប ថ្នាំ​សម្រាប់​ក្អួត
  • អត្តសញ្ញាណ​ប័ណ្ណ​ និង​កូន​កំណត់​ត្រា​ទឹក​នោមផ្អែម
  • វេច​ខ្ចប់​ឲ្យ​បានល្អ​នូវ​អាហារ​សម្រាប់​ត្រៀម​ដូចជា នំប៊ីស្គីត ហ្វ្រូម៉ា នំប៊័រ​សណ្តែក​ដី ទឹក​ផ្លែឈើ ផ្លែ​ឈើ និង​ប្រភេទ​ស្ករមួយ​ចំនួន (ស្ករគ្រាប់ រឺ​ដុំ​ស្ករ) សម្រាប់​ពេល​ចុះ​កម្រិត​ជាតិ​ស្ករ ។
អាំង​ស៊ុយលីន​ពេល​ធ្វើ​ដំណើរ
  • អាំង​ស៊ុយលីន​ពេល​ទុក​នៅ​កន្លែង​ក្តៅ ឬ​ត្រជាក់​ខ្លាំង​អាច​បាត់​គុណភាព​របស់​វា ។ ចូ​រ​កុំ​ទុក​អាំង​ស៊ុយលីន​នៅ​ក្នុង​គ្លុប​ឡាន ឬកន្លែងហប់​ឈឹង ។ 
  • អាំងស៊ុយលីន​ដែល​ប្រើ​នៅ​ស្រុក​ខ្មែរ​មាន​បរិមាណ 100UI 

ការ​ឆ្លង​កាត់​តំបន់​ម៉ោង​គោល
បើ​អ្នក​ជំងឺ​ដែល​ប្រើ​អាំងស៊ុយលីន​បាញ់​បញ្ចូល និង​ត្រូវ​ឆ្លង​កាត់​ទៅ​តំបន់​ផ្សេង​ដែល​មាន​ម៉ោង​គោល​ខុសគ្នា ចូរ​គិត​ថា 
  • ការ​ធ្វើ​ដំណើរ​ទៅ​ផ្នែ​ក​ខាង​កើត​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង តម្រូវ​ការ​អាំង​ស៊ុយលីន​តិចជាង
  • ការធ្វើ​ដំណើរ​ទៅ​ផ្នែក​ខាង​លិច​ដែល​មាន​រយៈ​ពេល​វែង​ជាង តម្រូវ​ការ​អាំង​ស៊ុយ​លីន​ច្រើន​ជាង 
  • ដើម្បី​រក្សា​សំណៅ​នៃ​ថ្នាំ​ចាក់ និង​របប​អាហារ​នៅ​ក្នុង​កំឡុង​ពេល​ប្រែ​ប្រួល​ម៉ោង​គោល​ សូម​ឲ្យ​អ្នក​ជំងឺ​រក្សា នាឡិកា​របស់​ខ្លួន​នូវ​ម៉ោង​ដដែល​ដូច​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​រហូត​ដល់​ព្រឹក​ក្រោយ​ពី​ទៅ​ដល់​ផ្ទះ ។ 

ដក​ស្រង់​ចេញពី​អត្ថបទអំពី​ជំងឺ​ទឹកនោមផ្អែម 

0 comments:

Post a Comment

Powered by Blogger.