សីតុណ្ហភាព
ទែម៉ូម៉ែតមានខ្នាតរង្វាស់២យ៉ាងគឺ អង្សារសេ(C) និងអង្សាហ្វារិនហៃត៍ (F) ។ ខ្នាតរង្វាស់មួយណាក៏អាចប្រើសម្រាប់វាស់កម្តៅ ខ្លួនមនុស្សបានដែរ ។
ជីពចរ ឬចង្វាក់បេះដូង
ចំពោះមនុស្សនៅសម្រាកស្ងៀម
- មនុស្សចាស់ ៦០-៨០ ដងក្នុង១នាទីគឺធម្មតា
- កុមារ ៨០-១០០ ដងក្នុង១នាទីគឺធម្មតា
- ទារក ១០០-១៤០ ដងក្នុង១នាទីគឺធម្មតា
ចំពោះរាល់ការឡើងកម្តៅ១អង្សាសេ ចង្វាក់បេះដូងតែងតែកើនប្រហែល ២០ដង ក្នុង១នាទី ។
ការដកដង្ហើម
ចំពោះមនុស្សនៅសម្រាកស្ងៀម
- មនុស្សចាស់និង កុមារធំ ១២-២០ ដងក្នុង១នាទី គឺធម្មតា
- កុមារ ដល់ ៣០ ដងក្នុង១នាទី គឺធម្មតា
- ទារក ដល់ ៤០ ដងក្នុង១នាទី គឺធម្មតា
ការមានចង្វាក់ដង្ហើមលើសពី ៤០ក្នុងមួយនាទី តែងតែមានន័យថា មានជំងឺរលាកសួត ។
សម្ពាធឈាម (នេះសម្រាប់បុគ្គលិកសុខាភិបាល ដែលមានប្រដាប់វាស់សម្ពាធឈាម)
ចំពោះមនុស្សនៅសម្រាកស្ងៀម ១២០/៨០ គឺធម្មតា តែអាចមានការប្រែប្រួលយ៉ាងខ្លាំង
បើតួលេខខាងក្រោម (នៅពេលបាត់ឮសម្លេង) លើសពី១០០នេះ ជាសញ្ញាគ្រោះថ្នាក់មួយនៃការលើសឈាមហើយ ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សម្រាប់ការថែទាំសុខភាពជនបទ

0 comments:
Post a Comment