ជំងឺទូទៅ

ជំងឺឆ្កួតជ្រូក ឬ ជំងឺស្កន់ - Epilepsy

ជំងឺឆ្កួតជ្រូក (អេពីឡឹបស៊ី - Epilepsy) ជាបញ្ហាចំបងមួយក្នុងចំណោមបញ្ហាធំៗនៃសុខភាពសាធារណៈ។ តាមរយៈអង្គការសុខភាពពិភពលោក មានអ្នកជំងឺឆ្កួតជ្រូកប្រមាណ ៦០លាននាក់នាពេលបច្ចុប្បន្ននេះ។ នៅប្រទេសកម្ពុជាអត្រាប្រេវ៉ាឡង់នៃជំងឺនេះគឺមានប្រហែល ០,៥៨%។ នៅក្នុងសង្គមខ្មែរយើងក៏ដូចជាប្រទេសដ៏ទៃទៀតលើពិភពលោកដែរ ភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់និងកង្វះការយល់ដឹងអំពីជំងឺនេះ។ អ្នកជំងឺភាគច្រើនត្រូវទទួលរងនូវការរើសអើងពីមិត្តភ័ក្តនិងមជ្ឈដ្ឋានជុំវិញ។ ពួកគាត់ពេលខ្លះត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឫត្រូវបញ្ឈប់ពីការងារ។
No automatic alt text available.
ក) រោគសញ្ញា៖
រោគសញ្ញានៃជំងឺនេះអាចប្រែប្រួលទៅតាមទីតាំង និងទំហំដែលប៉ះពាល់ទៅលើខួរក្បាលដូចជាៈ
  • បាត់បង់ស្មារតីភ្លាមៗ
  • រឹងខ្លួន និងមានចលនាកន្រ្តាក់ពេញដងខ្លួននិងអវៈយវៈ
  • មានខាំអណ្តាត ឬរបួសដោយការដួល
  • មានលេចនោម
  • អាចវង្វេងវង្វាន់ ឈឺក្បាល ឈឺសាច់ដុំ ក្រោយប្រកាច់
  • ជួនកាលអាចមានអាការៈស្ពឹកៗ នៅផ្នែកណាមួយនៃរាងកាយ
  • ជួនកាលអាចមានការពិបាកនិយាយ រឺមានអារម្មណ៍ប្លែកៗខុសពីធម្មតា
No automatic alt text available.
ខ) មូលហេតុ៖
អ្នកជំងឺឆ្កួតជ្រូកដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំៗមានដូចជាៈ
  • ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
  • ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល
  • ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
  • មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនីញ៉ានៅក្នុងខួរក្បាល
  • ការវិវត្តន៍ខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ
  • ពុលដោយសារពិសាសុរាច្រើនពេក រឺក៏ពពួកថ្នាំញៀនផ្សេងៗទៀត
  • ពុំមានមូលហេតុច្បាស់លាស់
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើៈ
- រោគសញ្ញាគ្លីនិក
- ការវាស់រលកចរន្តកោសិកាខួរក្បាលដោយម៉ាស៊ីន EEG ដោយវជ្ជបណ្ឌិតជំនាញ
- ការថតឆ្លុះខួរក្បាលដោយម៉ាស៊ីន MRI ឬ Scanner
ឃ) ការព្យាបាល និងការបង្ការ៖
- ដូចបានរៀបរាប់ពីខាងលើ ជំងឺឆ្កួតជ្រូកមានទម្រង់ខុសៗគ្នា ដូច្នេះការព្យាបាលក៏ប្រែប្រួលទៅតាមនោះដែរ។ គ្រូពេទ្យអាចសម្រេចចិត្តជ្រើសរើសថ្នាំណាមួយ ដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
- ដើម្បីបង្ការការប្រកាច់ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពីការសេពគ្រឿងស្រវឹង
- ត្រូវជៀសវាងការងារ រឺស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើង ។ល។

1 comments:

  1. ចុះដៃជាប់គ្នាដោយសាររលាកភ្លើងតើវះទេ

    ReplyDelete

Powered by Blogger.