មាត់ធ្មេញ

ការថែទាំធ្មេញ នឹងអញ្ចាញធ្មេញ

ការថែទាំដោយយកចិត្តទុកដាក់ចំពោះធ្មេញ និងអញ្ជាញធ្មេញពិតជាមានសារសំខាន់ណាស់ពីព្រោះ
- ការមានធ្មេញដែលមានសុខភាពល្អ និងរឹងមាំ គឺជាតម្រូវការដើម្បីទំពារ និងបំបែកអាហារឲ្យបានល្អ
- ធ្មេញដែលមានប្រហោង ហើយឈឺចាប់ (ប្រហោងក្នុងធ្មេញដែលបណ្តាលមកពីធ្មេញពុក) និងដំបៅអញ្ចាញធ្មេញ អាចបង្ការបានដោយការថែទាំធ្មេញដ៏ល្អ។
- ធ្មេញពុកដោយសារខ្វះការសម្អាត អាចបណ្តាលឲ្យមានការបង្ករោគធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ផ្នែកដ៏ទៃទៀតនៃរៀងកាយ
Image may contain: text
Add caption
ក) របៀបនៃការថែរក្សាធ្មេញ និងអញ្ចាញធ្មេញឲ្យមានសុខភាពល្អ

១. ជៀសវាងបរិភោគជាតិស្ករ ការបរិភោគជាតិផ្អែមច្រើនពេក (ស្ករគ្រាប់ អំពៅ នំធ្វើពីម្សៅ តែ ឬ ការហ្វេដាក់ស្ករ ភេសជ្ជៈផ្អែមដូចជាកូកាកូឡា) ធ្វើឲ្យធ្មេញឆាប់ពុក។  កុំទម្លាប់ឲ្យកូនរបស់អ្នកបរិភោគស្ករគ្រាប់ ឬភេសជ្ជៈផ្អែមប្រសិនបើអ្នកចង់ឲ្យពួកគេមានធ្មេញល្អ ។

២. ដុសធ្មេញឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ ហើយត្រូវដុសធ្មេញភ្លាមៗ បន្ទាប់ពីបានបរិភោគអាហារផ្អែម។ ចាប់ផ្តើមដុសធ្មេញឲ្យកូនរបស់អ្នកនៅពេលពួកគេចាប់ផ្តើមដុះធ្មេញ ។ ក្រោយមកត្រូវបង្រៀនពួកគេឲ្យដុសធ្មេញដោយខ្លួនឯង ហើយត្រូវពិនិត្យមើលថាតើពួកគេដុសបានត្រឹមត្រូវ ឬទេ ។

៣. នៅតំបន់ណាដែលគ្មានជាតិហ្វ្លយអ័រ (Fluoride) ធម្មជាតិគ្រប់គ្រាន់ នៅក្នុងទឹក និងអាហារ ការដាក់ជាតិហ្វ្លយអ័រទៅក្នុងទឹកផឹក ឬដាក់លើធ្មេញផ្ទាល់តែម្តង អាចជួយបង្ការការពុកធ្មេញ។
កម្មវិធីសុខភាពខ្លះ បានដាក់ជាតិហ្វ្លយអ័ររបស់កុមារ ១ឬ២ដងក្នុងមួយឆ្នាំ។ម៉្យាងទៀតអាហារសមុទ្រស្ទើរតែទាំងអស់ មានបរិមាណជាតិហ្វ្លយអ័រយ៉ាងច្រើន។
ប្រយ័ត្ន៖ ហ្វ្លយអ័រអាចបំពុលយើងបាន ប្រសិនបើលេបវាច្រើនពេក។ ប្រើវាដោយប្រុងប្រយ័ត្ន ហើយត្រូវទុកដាក់វាឲ្យផុតពីដៃកុមារ។ មុននឹងបន្ថែមហ្វ្លយអ័រទៅក្នុងទឹកផឹក ត្រូវធ្វើការវិភាគទឹកនោះដើម្បីឲ្យដឹងជាមុនសិន ថាតើវាត្រូវការបរិមាណហ្វ្លយអ័រប៉ុន្មាន។

៤. មិនត្រូវបំបៅកូនធំៗ ដោយប្រើដបបៅទេ: ការជញ្ជក់ដបបៅយូរ ធ្វើឲ្យធ្មេញរបស់កុមាជាប់ជាតិស្ករ ហើយបណ្តាលឲ្យឆាប់ពុក (ជាការសំខាន់បំផុតគឺមិនត្រូវបំបៅកូនដោយប្រើដបបៅទេ)។
Image may contain: drink

ខ) មិនចាំបាច់ត្រូវតែមានច្រាស ឬថ្នាំដុសធ្មេញទេ៖
ប្រសិនបើអ្នកដុសធ្មេញបានល្អ មានត្រឹមតែទឹក ក៏គ្រប់គ្រាន់ដែរ។ ការដុសលាងធ្មេញ និងអញ្ចាញដោយសម្ភារៈទន់ៗ បន្តែគ្រើមៗបន្តិច គឺជាការសំអាតធ្មេញដ៏ល្អមួយ។ មនុស្សមួយចំនួន សម្អាតធ្មេញរបស់ពួកគេដោយប្រើកំទេចធ្យូង ឬ អំបិល។ ឬអ្នកអាចធ្វើម្សៅដុសធ្មេញ ដោយលាយអំបិលជាមួយប៊ីកាបូណាតសូដា ក្នុងបរិមាណស្មើរគ្នា។ អំបិល និងប៊ីកាបូណាតអាចជំនួសថ្នាំដុសធ្មេញបានយ៉ាងល្អប្រសើរក្នុងការសម្អាតធ្មេញ។ ប្រសិនបើអ្នកគ្មានប៊ីកាបូណាតសូដាទេ អ្នកអាចប្រើអំបិលតែម្តងក៏បាន។

គ) ប្រសិនបើធ្មេញប្រហោងរួចហើយ (ប្រហោងមកពីការពុកផុយ)៖
Image may contain: 1 person, closeup, text and food
Add caption
ដើម្បីបង្ការការឈឺធ្មេញ ឬការកើតជាអាប់សែ ត្រូវជៀសវាងការបរិភោគអាហារផ្អែម ហើយត្រូវដុសធ្មេញឲ្យបានស្អាតជានិច្ច បន្ទាប់ពីការបរិភោគអាហារ និងជួបពិគ្រោះជាមួយទន្តពេទ្យជំនាញ។
ដើម្បីថែរក្សាធ្មេញ និង អញ្ចាញរបស់លោកអ្នកឲ្យកាន់តែមានសុខភាពល្អ សូមលោកអ្នកមេត្តាមកពិនិត្យមើលធ្មេញ ឬ យកបុត្រធីតារបស់លោកអ្នកមកពិនិត្យ និងពិគ្រោះជាមួយទន្តពេទ្យជំនាញ ឲ្យបានយ៉ាងហោចណាស់ ៦ខែម្តងជាប្រចាំ៕

0 comments:

Post a Comment

Powered by Blogger.