ការជៀសវាងផលវិបាកនៃជំងឺទឹកនោមផ្អែម
![]() |
ទឹកនោមផ្អែមដែលមិនបានព្យាបាល ឬគ្រប់គ្រងមិនបានល្អអាចបណ្តាលឲ្យមានផលប៉ះពាល់ពីយ៉ាងជាសំខាន់ គឺផលប៉ះពាល់ភ្លាមៗ (ដូចជាចុះជាតិស្ករ ការសន្លប់បាត់ស្មារតី ឫស្មារតីរវើរវាយ) និងផលវិបាករ៉ាំរៃរយៈពេលវែង។ កត្តាសំខាន់គឺត្រូវកាត់បន្ថយភាពប្រឈមនៃបញ្ហាដែលបណ្តាលពីទឹកនោមផ្អែម និងរកឲ្យឃើញទាន់ពេល បើជាករណីកើតមានឡើង ដើម្បីយើងសម្រេចធ្វើការព្យាបាលដោយជោគជ័យបាន។
ក) ផលវិបាករយៈពេលវែង
ភាគច្រើននៃផលវិបាករយៈពេលវែងគឺ បណ្តាលមកពី ការមិនបានព្យាបាល ដោយកម្រិតជាតិស្ករនៅខ្ពស់ សម្ពាធឈាមខ្ពស់ វិបត្តិលើសជាតិខ្លាញ់ក្នុងសរសៃឈាម។
- ជំងឺលើបាតភ្នែក
- ជំងឺលើតម្រងនោម
- ជំងឺលើសរសៃវិញ្ញាណ
- ដំបៅលើធ្មេញ និងអញ្ចាញធ្មេញ
- បញ្ហាលើជើង និងប្រអប់ជើង។
ភាគច្រើននៃផលវិបាករយៈពេលវែងគឺ បណ្តាលមកពី ការមិនបានព្យាបាល ដោយកម្រិតជាតិស្ករនៅខ្ពស់ សម្ពាធឈាមខ្ពស់ វិបត្តិលើសជាតិខ្លាញ់ក្នុងសរសៃឈាម។
ដូច្នេះហើយគោលដៅរបស់អ្នកគឺ ត្រូវរក្សាកម្រិតជាតិស្ករឲ្យនៅប្រហាក់ប្រហែលនឹងធម្មតា។ ការឡើងជាតិស្កររយៈពេលយូរអាចបណ្តាលឲ្យអ្នកខូចខាតប្រ័ពន្ធសរសៃឈាម និងសរសៃប្រសាទ ដែលអាចបណ្តាលឲ្យមាន៖
- បញ្ហាបេះដូង និងសរសៃឈាម- ជំងឺលើបាតភ្នែក
- ជំងឺលើតម្រងនោម
- ជំងឺលើសរសៃវិញ្ញាណ
- ដំបៅលើធ្មេញ និងអញ្ចាញធ្មេញ
- បញ្ហាលើជើង និងប្រអប់ជើង។
ខ) ចូរការពារបេះដូង និងសរសៃឈាមរបស់អ្នកដោយ៖
- រក្សាកម្រិតជាតិស្ករឲ្យនៅក្បែរឬកៀកធម្មតា តាមដែលអាចធ្វើបាន (សូមពិគ្រោះជាមួយគ្រូពេទ្យ)
- កាត់បន្ថយការបរិភោគអាហារដែល សម្បូរជាតិខ្លាញ់ និងកូលេស្តេរ៉ុល
- កាត់បន្ថយការប្រើអំបិល និងអាហារដែលប្រៃ
- គ្រប់គ្រងនូវសម្ពាធឈាម និងកម្រិតខ្លាញ់ក្នុងសរសៃឈាម តាមការកំណត់របស់គ្រូពេទ្យជំនាញ
- ឈប់ពិសារបារី
- ធ្វើលំហាត់ប្រាណ បញ្ចេញញើស អោយបានទៀងទាត់ជាប្រចាំ គ្រប់រូបភាពដែលអាចធ្វើទៅបាន។
- រក្សាកម្រិតជាតិស្ករឲ្យនៅក្បែរឬកៀកធម្មតា តាមដែលអាចធ្វើបាន (សូមពិគ្រោះជាមួយគ្រូពេទ្យ)
![]() |
Add caption |
- កាត់បន្ថយការប្រើអំបិល និងអាហារដែលប្រៃ
- គ្រប់គ្រងនូវសម្ពាធឈាម និងកម្រិតខ្លាញ់ក្នុងសរសៃឈាម តាមការកំណត់របស់គ្រូពេទ្យជំនាញ
- ឈប់ពិសារបារី
- ធ្វើលំហាត់ប្រាណ បញ្ចេញញើស អោយបានទៀងទាត់ជាប្រចាំ គ្រប់រូបភាពដែលអាចធ្វើទៅបាន។
គ) ចូរការពារប្រព័ន្ធសរសៃប្រសាទ ធ្មេញ និងតម្រងនោម៖
ការគ្រប់គ្រងតម្រិតជាតិស្ករ អាចជួយកាត់បន្ថយភាពប្រឈមនឹងជំងឺលើតម្រងនោម ខូចខាតសរសៃវិញ្ញាណប្រសាទ និងខូចខាតធ្មេញ និងអញ្ចាញធ្មេញ។
- សញ្ញានៃការខូចខាតសរសៃវិញ្ញាណរួមមានវិលមុខពេលក្រោកឈរភ្លាមៗ ស្ពឹក ឬចាក់ឆៀបៗប្រអប់ដៃ ឬប្រអប់ជើង។
- ចំពោះបញ្ហាតម្រងនោម វាមិនមានរោគសញ្ញាអ្វីពិសេស ឲ្យអ្នកដឹងថាប៉ះពាល់តម្រងនោមនោះទេ រហូតដល់បញ្ហាតម្រងនោមនេះធ្ងន់ធ្ងរជ្រុលពេលវេលាទៅហើយ។
- កម្រិតជាតិស្ករ និងកង្វះអនាម័យមាត់ធ្មេញ អាចបណ្តាលឲ្យមានដង្កូវស៊ីធ្មេញ និងអញ្ចាញធ្មេញ។ ចូរដុសធ្មេញ និងអណ្តាត ក្រោយរាល់ពេលអាហារ និងត្រូវពិនិត្យធ្មេញយ៉ាងហោចណាស់រាល់ ៦ខែម្តង ហើយត្រូវច្បាស់ថា អ្នកប្រាប់ពេទ្យថាអ្នកមានជំងឺទឹកនោមផ្អែម។
ឃ) ចូរការពារស្បែក និងប្រអប់ជើងអ្នក៖
អ្នកមានជំងឺទឹកនោមផ្អែមច្រើនតែមានបញ្ហាប្រអប់ជើង។ ប្រអប់ជើងមានបញ្ហាមិនបានពិនិត្យ និងព្យាបាល (ដែលបណ្តាលមកពីដំណើរឈាមរត់មិនល្អ ការប៉ះពាល់សរសៃវិញ្ញាណ ឬមានដំបៅក្លាយ) អាចនឹងបណ្តាលឲ្យអ្នកបាត់បង់ម្រាមជើង ប្រអប់ជើង និងជើងតែម្តង។
អ្នកអាចកាត់បន្ថយភាពប្រឈមនៃបញ្ហាលើប្រអប់ជើង ដោយគ្រប់គ្រងតម្រិតជាតិស្ករនិងការពារប្រអប់ជើងអ្នក បើអ្នកមានសញ្ញាព្រមានណា ឬអាសន្នមួយនៃបញ្ហាប្រអប់ជើងដូចខាងក្រោម៖
- ឈឺចាប់ ស្ពឹក ឬហើមលើ ប្រអប់ជើង និងជើងទាំងមូល- ដំបៅដែលមិនព្រមជា
- ស្បែកប្រែពណ៌ទៅជាក្រហម ឬជាំ
- មុតដាច់ ស្នាមជាំ ឬមានរបួស ប្រអប់ជើងណាមួយ
0 comments:
Post a Comment