ផលវិបាកនៃជំងឺលើសសម្ពាធឈាម (Complications de l'hypertension artérielle)
![]() |
Add caption |
ជំងឺលើសសម្ពាធឈាមជាបញ្ហាចំបងមួយសំរាប់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ដែលជាទូទៅវាជាមូលហេតុចម្បងដែលតម្រូវអោយអ្នកជំងឺមកជួបគ្រូពេទ្យ។ ជំងឺលើសសម្ពាធឈាមអាចបង្កនូវផលវិបាកជាច្រើន ដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាល បេះដូង សរសៃឈាម និងតម្រងនោម។
ក) តើអ្វីទៅជាជំងឺលើសសម្ពាធឈាម?
ជម្ងឺលើសសម្ពាធឈាមត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យ ហើយត្រូវបានបែងចែកសម្ពាធឈាមទៅតាមចំណាត់ថ្នាក់ ដូចតទៅ:
សម្ពាធឈាមនៅពេល Systole (mmHg)
- សម្ពាធឈាមធម្មតា តូចជាង ១២០
- ជិតលើសសម្ពាធឈាម ចាប់ពី ១២០-១៣៩
- លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ១៤០-១៥៩
- លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១៦០

សម្ពាធឈាមនៅពេល Diastole (mmHg)
- សម្ពាធឈាមធម្មតា តូចជាង៨០
- ជិតលើសសម្ពាធឈាម ចាប់ពី ៨០-៨៩
- លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ៩០-៩៩
- លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១០០
- សម្ពាធឈាមធម្មតា តូចជាង៨០
- ជិតលើសសម្ពាធឈាម ចាប់ពី ៨០-៨៩
- លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ៩០-៩៩
- លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១០០
ខ) មូលហេតុដែលបង្កអោយមានជំងឺលើសសម្ពាធឈាម៖
ក្នុងចំណោមអ្នកជំងឺលើសសម្ពាធឈាម ប្រហែលជា៩០ភាគរយ យើងពុំអាចរកឃើញពីមូលហេតុបង្កនៅឡើយទេ (Hypertension artérielle essentielle ou primitive) តែមានប្រហែលជា១០ភាគរយប៉ុណ្ណោះ ដែលមានមូលហេតុបង្កច្បាស់លាស់ ដែលនៅក្នុងនោះរួមមាន៖
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS, Corticoïdes
- ជំងឺ Cushing (Maladie de Cushing)
- ជំងឺដុំក្រពេញលើតម្រងនោម (Phéochromocytose)
- ជំងឺដុំគីសច្រើននៅតម្រងនោម (Polykystose rénale)
- ជំងឺលើសសម្ពាធឈាមដោយសារសរសៃឈាមតម្រងនោម (Hypertension artérielle rénovasculaire)
- ជំងឺត្បៀតសរសៃឈាមអាអក (Coartation aortique)
- ជំងឺសរសៃឈាមអាអក (Maladie aortique)

គ) រោគសញ្ញានៃជំងឺលើសសម្ពាធឈាម
ជាទូទៅជំងឺលើសសម្ពាធឈាមមិនមានរោគសញ្ញាអ្វីអោយច្បាស់លាស់ទេ តែភាគច្រើននៃរោគសញ្ញា ស្តែងចេញជាផលវិបាកនៃជំងឺនោះ។

ឃ) ផលវិបាកនៃជំងឺលើសសម្ពាធឈាម
១) ការប៉ះពាល់ទៅលើបេះដូង៖
ជំងឺលើសសម្ពាធឈាម គឺជាកត្តាដែលបង្កអោយមានកំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូង (athérome) ដែលអាចបណ្ដាលអោយមានជំងឺស្ទះសរសៃឈាមបេះដូង (cardiopathie ischémique)។ ជំងឺនេះក៏ជាកត្តាធ្វើអោយសាច់ដុំបេះដូងឡើងក្រាស់ (Hypertrophie ventriculaire gauche) ដែលជាកត្តាមួយ ធ្វើអោយសាច់ដុំបេះដូងត្រូវការអុកស៊ីសែនលើសពីធម្មតា ដែលបណ្ដាលអោយមានជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។
រោគសញ្ញាដែលស្ដែងចេញមានដូចជា៖
- ឈឺទ្រូងចាក់មក ក រឺដើមដៃឆ្វេង (Angine de poitrine)
- ហត់នៅពេលធ្វើការងារប្រចាំថ្ងៃ រឺក៏ហត់នៅពេលសម្រាក

២) ការប៉ះពាល់ទៅលើសរសៃឈាម៖
ជំងឺលើសសម្ពាធឈាមបង្កអោយមាន
- កំណកខ្លាញ់នៅក្នុងសរសៃឈាម (arthérome)
- ការរីកប៉ោងធំនៃសរសៃឈាម (Anévrysmes)
- ការបែកនូវសរសៃឈាមធំ (dissections aortiques)
- ការស្ទះសរសៃឈាមនៅជើង (artériopathie oblitérante des membres inférieurs) ដែលស្ដែងចេញអោយថមថយនៅចំងាយដើររបស់អ្នកជំងឺ (claudication intermittente)

៣) ការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ៖
ជំងឺលើសសម្ពាធឈាម អាចបង្កអោយមានជាជំងឺស្ទះសរសៃឈាមខួរក្បាល រឺបែកសរសៃឈាមនៅខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែលរោគសញ្ញា ស្ដែងចេញដោយអ្នកជំងឺទន់ដៃទន់ជើង រឺមួយចំហៀងខ្លួន និយាយមិនច្បាស់ ឈឺក្បាល និងបាត់បង់ស្មារតី។

៤) ការប៉ះពាល់ទៅលើតម្រងនោម៖
ជំងឺលើសសម្ពាធឈាមអាចបង្កអោយមានជំងឺខ្សោយតម្រងនោម ដែលធ្វើអោយមានជាតិសាច់ចេញតាមទឹកនោម (ទឹកនោមប្រៃ) ដោយសារតែផលប៉ះពាល់ទៅលើសរសៃឈាមតម្រងនោម ហើយធ្វើអោយលើសសម្ពាធឈាមកាន់តែធ្ងន់ធ្ងរ ដែលរោគសញ្ញាស្ដែងចេញមានដូចជា ហើមជើងទាំងសងខាង ហើមមុខ ពិសេសត្របកភ្នែក។

៥) ការប៉ះពាល់ទៅលើភ្នែក៖
វាអាចធ្វើអោយគំហើញរបស់ភ្នែកមានការធ្លាក់ចុះ រឺធ្ងន់ធ្ងររហូតដល់មើលពុំឃើញ។

ជាទូទៅផលវិបាកនៃជំងឺលើសសម្ពាធឈាមអាចត្រូវបានធើ្វការបង្ការ ដោយអ្នកជំងឺត្រូវ៖
- ពិសារថ្នាំតាមវេជ្ជបញ្ជា
- មកតាមដាន តាមការណាត់ជួបជាមួយគ្រូពេទ្យអោយបានជាប់លាប់
- អនុវត្តតាមដំបូន្មានរបស់គ្រូពេទ្យ តាមរយៈការពិសារតមប្រៃខ្លាញ់ និងធ្វើលំហាត់ប្រាណអោយបានទៀងទាត់។

0 comments:
Post a Comment