ជំងឺមហារីកមាត់ធ្មេញ (Oral Cancer)
![]() |
Add caption |
ជំងឺមហារីកមាត់ធ្មេញ គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។ ដុំកោសិកាមហារីកនេះកើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់ (Primary Lesion) ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin)។
ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ ហើយភាគច្រើនបំផុតប្រហែល 90% ជាប្រភេទ Squamous Cell carcinomas។ ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់ ជាដើម។
១) មូលហេតុ៖
- កោសិកាមហារីកកើតឡើងដោយសារបម្រែបម្រួលខុសប្រក្រតីនៃ DNA (Oncogenes are activated as a result of mutation of DNA)។
- កត្តាប្រឈមសំខាន់ដែលធ្វើឲ្យងាយកើតជំងឺមហារីកមាត់ធ្មេញមានដូចជា ការជក់បារី ការពិសារស្រា ការប្រើប្រាស់ស្លាម្លូយូរឆ្នាំ។
- កត្តារួមផ្សំផ្សេងទៀតដូចជា អនាម័យមាត់ធ្មេញមិនល្អ ការរំខាន ឬភាពគ្រើមនៃធ្មេញសប្បនិមិ្មតដែលធ្វើឲ្យមុតជាដំបៅរ៉ាំរៃ អ្នកជំងឺខ្វះអាហារូបត្ថម្ភ។
- កត្តាមេរោគ (Bacteria) ពពួកផ្សិត (Fungi) វីរុស (ឧទាហរណ៍ប្រភេទវីរុស HPV16)
២) បម្រែបម្រួលដំបូង (ជាដុំស្លូត) មុនពេលឈានទៅរកដុំកោសិកាមហារីក “Premalignant lesion”៖
ជាដំណាក់កាលដំបូងនៃការប្រែប្រួលកោសិកា(នៅជាប្រភេទស្លូត) ដែលអាចប្រឈម ទៅនឹងការវិត្តន៍ទៅជាកោសិកាមហារីក Premalignant lesion មានដូចជាៈ បន្ទះពណ៌ស (Leukoplakia), បន្ទះពណ៌ក្រហម (Erythroplakia) ឬ Mixed Red & white lesion, Oral lichen planus, Oral Submucour Fibrosis ជាដើម ។
នៅដំណាក់កាលនេះបម្រែបម្រួលកោសិកាមានតិចតួច ហើយអ្នកជំងឺមិនមានការឈឺចាប់ទេ។ ការប្រែប្រួលនេះអាចកត់សម្គាល់ និងដឹងដោយទន្តបណ្ឌិត ឬ គ្រួពេទ្យជំនាញជាពិសេសគឺការច្រឹបសាច់យកទៅវិភាគ (Biopsy) ដែលអាចឲ្យជាលទ្ធផលដូចជា៖
- Mild dysplasia- Moderate Dysplasia
- Carcinoma in situ (Severe Dysplasia) : Stage O
- Squamous cell Carcinoma: Stage I to IV OSCC
ការពិនិត្យតាមដាន និងការព្រឹក្សាក្នុងការព្យាបាលក្នុងដំណាក់កាល Mild dysplasia និង Moderate dysplasia ពិតជាមានសារៈសំខាន់មុនពេលកោសិកានេះក្លាយជាកោសិកាមហារីក នៅដំណាក់កាល Carcinoma in situ។
៣) រោគសញ្ញា៖
+ ដំបូងៈ បន្ទះពណ៌ស បន្ទះពណ៌ក្រហម ឬ បន្ទះសលាយក្រហម
+ ដំណាក់កាលបន្តបន្ទាប់ៈ
- ឡើងដុះជាដុំសាច់ហើយរីកលូតលាស់លឿន
- ជាដំបៅក្នុងមាត់ ដែលមិនជា ហើយមានសភាពឈឺចាប់
- ងាយក្នុងការហូរឈាម ហើយដុំសាច់អាចឡើងរឹង
- ចាប់ផ្តើមស្ពឹកតំបន់មួយចំនួនដូចជាលើអណ្តាត ឬបបូរមាត់
- ឈឺក្នុងត្រចៀក ក្បាល
- ហាមាត់មិនរួច ស្ទះផ្លូវដង្ហើម
- ពិបាកញ៉ាំ ស្រកទំងន់លឿន
- ឡើងកូនកណ្តុរតាមតំបន់ក (Cervical lymphadenopathy)

៤) ការធ្វើរោគវិនិច្ឆ័យ៖
- ការធ្វើរោគវិនិច្ឆ័យអាស្រ័យទៅលើទំហំប្រភេទនៃជំងឺ និងដំណាក់កាលនៃការវិវត្តន៍
- ការពិនិត្យក្នុងមាត់ៈ ដុំសាច់រីកលូតលាស់លឿន មានសភាពរឹង ងាយចេញឈាម
- ការច្រឹបសាច់យកទៅពិសោធន៍(Biopsy) គឺបញ្ជាក់យ៉ាងច្បាស់ពីប្រភេទជំងឺ
- ការសង្កេតផ្សេងទៀតដូចជា ថតឆ្លុះកាំរស្មីអ៊ិច អឹមអរអាយ ស្កេននែរ (Panoramic X-ray, Chest X-ray CT Scan, MRI)។

៥) ដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកមាត់ធ្មេញ៖
គឺធ្វើឡើងតាមប្រព័ន្ធ TNM ដែលមាន ដំណាក់កាលទី ០, ១, ២, ៣, ៤ (Stage O, I, II, III, IV)
• T= Tumeur (ដុំសាច់ៈ ទំហំ និងការរីករាលដាលរបស់ដុំសាច់)
• N= Régional lymph node Spread (ការឡើងកូនកណ្តុរ)
• M= Distant Mestastasis

៦)ការព្យាបាល៖
ការព្យាបាលគឺ អាស្រ័យទៅតាមដំណាក់ការវិវត្តន៍នៃជំងឺ មានដូចជាៈ
- ការវះកាត់យកដុំកោសិកាមហារីកចេញ ( Radical Surgery)
- ការព្យាបាលដោយកាំរស្មី (Radiotherapy)
- ការព្យាបាលដោយប្រើប្រាស់ថ្នាំគីមី (Chemotherapy)
- ឬការរួមបញ្ចូលគ្នានៃវិធីសាស្ត្រព្យាបាលខាងលើ

៧) អនុសាសន៍ក្នុងការការពារជំងឺមហារីកមាត់ធ្មេញ៖
- ធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អស្អាត
- បញ្ឈប់ការជក់បារី ផឹកស្រា និងពិសារស្លាម្លូ
- ការធ្វើរោគវិនិច្ឆ័យទាន់ពេលអាចកាត់បន្ថយនូវអត្រាស្លាប់ និងងាយស្រួលក្នុងការព្យាបាល។
- ធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អស្អាត
- បញ្ឈប់ការជក់បារី ផឹកស្រា និងពិសារស្លាម្លូ
- ក្នុងករណីមានដុំសាច់ ឬ ដំបៅ ឬភាពប្រែប្រួល មិនធម្មតាក្នុងមាត់ដែលបានកើតឡើងហើយមិនជា ឬបាត់ទៅវិញក្នុងរយៈពេល ២ទៅ ៣អាទិត្យ សូមមកព្រឹក្សាជាមួយទន្តបណ្ឌិត និងគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។
- ណាត់ជួបជាមួយទន្តបណ្ឌិតជារាងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញរបស់លោកអ្នក។- ការធ្វើរោគវិនិច្ឆ័យទាន់ពេលអាចកាត់បន្ថយនូវអត្រាស្លាប់ និងងាយស្រួលក្នុងការព្យាបាល។
0 comments:
Post a Comment