ជំងឺខាន់លឿងលើទារក
![]() |
| Add caption |
គឺជាការកើតឡើងនូវពណ៌លឿងនៅលើស្បែក រឺភ្នែករបស់ទារក។ ជាធម្មតាលើសពីពាក់កណ្តាលនៃទារកទើបនឹងកើតអាចមានខាន់លឿង ដែលស្តែងឡើងនៅថ្ងៃទី២ រឺទី៣ រួចបាត់ទៅវិញនៅមួយសប្តាហ៍ក្រោយកំណើត។
![]() |
| Add caption |
១) មូលហេតុអ្វីបានជាទារកកើតខាន់លឿង?
ដោយសារតែថ្លើមទារកទើបនឹងកើតនៅមានភាពខ្ចី ដែលមិនអាចបំលែង ឬបញ្ចេញសារជាតិម្យ៉ាងហៅថា ប៊ីលីរុយប៊ីន ដែលជាផលិតផលមួយបាន ក្រោយពីគ្រាប់ឈាមក្រហមបែក រឺស្លាប់។
២) តើក្រុមគ្រួសារធ្វើដូចម្តេចដើម្បីដឹងថាទារកមានខាន់លឿង?
ត្រូវចេះសង្កេតមើលពណ៌សម្បុរទារក រឺផ្នែកពណ៌សនៃគ្រាប់ភ្នែកទារក (ករណីធ្ងន់ធ្ងរ) ដែលប្តូរទៅជាពណ៌លឿង។
៣) តើខាន់លឿងអាចបង្កគ្រោះថ្នាក់ដល់ទារកឬទេ?
ពិតជាអាច ប្រសិនបើកម្រិត ប៊ីលីរុយប៊ីន ក្នុងឈាមឡើងខ្ពស់ពេក។ គ្រោះថ្នាក់អាចធ្វើអោយទារកស្លាប់ ឬពិការភាព ប្រសិនបើមិនបានទទួលការពិនិត្យព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។
៤) ប្រសិនបើទារកមានខាន់លឿង តើក្រុមគ្រូពេទ្យនឹងធ្វើអ្វីខ្លះ?
ជាទូទៅគ្រូពេទ្យនឹងវាស់កម្រិតជាតិលឿង ប៊ីលីរុយប៊ីន ជាមុនសិន ដោយប្រើឧបករណ៍ដែលមិនធ្វើអោយទារកឈឺចាប់ហៅថា ប៊ីលីហ្វ្លាស (Biliflash) ឧបករណ៍សម្រាប់តាមដានជាតិលឿងនៅស្បែក (BTC: Bilirubin Trans Cutene)។ ក្រោយពីដឹងកម្រិតជាតិលឿងហើយ គ្រូពេទ្យនឹងផ្តល់ជាយោបល់បន្ថែមលើការព្យាបាលចំពោះទារក។
៥) តើខាន់លឿងត្រូវព្យាបាលយ៉ាងដូចម្តេច?
ប្រសិនបើគ្រូពេទ្យរកឃើញកម្រិតជាតិលឿងឡើងខ្ពស់ខ្លាំង គេអាចដាក់ទារកអោយសំរាកព្យាបាលដោយកាំរស្មីពន្លឺពណ៌ខៀវ។ កាំរស្មីពន្លឺនេះនឹងជួយទារកសម្រួលក្នុងការបញ្ចេញនូវជាតិប៊ីលីរុប៊ីន។
៦) តើទារកទទួលរងនូវការឈឺចាប់ ឬផលប៉ះពាល់ដោយការព្យាបាលពីកាំរស្មីពន្លឺ ឬទេ?
មិនមានទេ ការព្យាបាលដោយបញ្ចាំងកាំរស្មីពន្លឺជាការព្យាបាលមួយដែលមិនមានការប៉ះពាល់ និងការឈឺចាប់នោះទេ។
មិនមានទេ ការព្យាបាលដោយបញ្ចាំងកាំរស្មីពន្លឺជាការព្យាបាលមួយដែលមិនមានការប៉ះពាល់ និងការឈឺចាប់នោះទេ។


0 comments:
Post a Comment