ការពុលសារធាតុមេតាណុល (Intoxication au Methanol)
![]() |
Add caption |
មេតាណុលជាសារធាតុមួយដែលកើតឡើងដោយសំយោគគីមី ឬដោយបំណិតឈើ។ ជាទូទៅវាត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មផ្សេងៗ។
ក្នុងប្រទេសកម្ពុជា ការពុលដោយសារធាតុនេះ ច្រើនកើតឡើងពីការបរិភោគស្រាដែលបិតពុំបានត្រឹមត្រូវ (ជាពិសេសការបិតស្រាលាយជាមួយសំបកឈើដែលយើងបានជួបកន្លងមក)។
សារធាតុមេតាណុលត្រូវបានបំលែងជាអាស៊ីត ហ្វកមិក (Acide formique) តាមរយ:ថ្លើម ដែលជាសារធាតុសំខាន់ក្នុងការបង្កអោយពុល។ វាជាប្រភេទនៃការពុលធ្ងន់ធ្ងរដែលអាចបណ្តាលអោយមានពិការភាពផ្នែកប្រព័ន្ធប្រសាទ ឬ អាចឈានដល់ងងឹតភ្នែក និងស្លាប់។
ក) រោគសញ្ញានៃការពុល
១) ដំណាក់កាលដំបូង (ចាប់ពី ៣០នាទី ដល់ ២ម៉ោង)៖
អ្នកជំងឺមានអាការ:ដូចជាការស្រវឹងធម្មតាៈ
- ធីងធោង
- ឈឺក្បាល
- អស់កំលាំង
- វង្វេង
- ងងុយ
១) ដំណាក់កាលដំបូង (ចាប់ពី ៣០នាទី ដល់ ២ម៉ោង)៖
អ្នកជំងឺមានអាការ:ដូចជាការស្រវឹងធម្មតាៈ
- ធីងធោង
- ឈឺក្បាល
- អស់កំលាំង
- វង្វេង
- ងងុយ
២) ដំណាក់កាលបន្ទាប់ (ចាប់ពី ២ម៉ោង ដល់ ៧២ម៉ោង)៖
អ្នកជំងឺលេចចេញនូវរោគសញ្ញាផ្សេងៗដូចជាៈ
- ក្អួត ចង្អោរ ឈឺពោះ
- ស្រវាំងភ្នែក ការថយចុះនូវគំហើញ និងងងឹតភ្នែក
- បេះដូងដើរញាប់ (បេះដូងដើរយឺត និង ចុះសំពាធឈាមក្នុងករណីធ្ងន់ធ្ងរ)
- ប្រកាច់ និង សន្លប់
- ដង្ហើមញាប់ និង បាត់ដង្ហើម
- ព្រមទាំងផលវិបាកដទៃទៀតដូចជា:
● ជាតិអាស៊ីតក្នុងឈាមកើនឡើង
● បែកគ្រាប់ឈាម
● បែកជាលិកាសាច់ដុំ
● ខ្សោយតម្រងនោមស្រួចស្រាវ
● រលាកលំពែង
● ខ្សោយថ្លើម

ខ) ការព្យាបាល
រាល់ការពុលដោយសារមេតាណុល ត្រូវទទួលការព្យាបាលនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗ ហើយក្នុងករណីធ្ងន់ធ្ងរ ត្រូវទាមទារអោយមានការព្យាបាលដោយការលាងឈាមផងដែរ។
រាល់ការពុលដោយសារមេតាណុល ត្រូវទទួលការព្យាបាលនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗ ហើយក្នុងករណីធ្ងន់ធ្ងរ ត្រូវទាមទារអោយមានការព្យាបាលដោយការលាងឈាមផងដែរ។
0 comments:
Post a Comment