ជំងឺរលាកក្រពះ និងដំបៅក្រពះ ដើមពោះវៀនតូច គឺជាដំបៅបែបរលាក ឬដំបៅស៊ីខូងលើភ្នាសក្រពះ ដើមពោះវៀនតូច ។
មូលហេតុនៃជំងឺ និងកត្តាងាយបង្កើតជំងឺ
- កត្តាតំណពូជ
- ឱសថទប់ទល់ការរលាកគ្មានជាតិ Steroids (Mesdicament anti-inflamatoires non steroidiens)
- Salicyles និងដេរីវេរបស់វា
- ថ្នាំជក់
- Corticoides
- ភាពតឹងតែងក្នុងផ្លូវចិត្ត (Stress)
- ស្រា
- Helicobacter-Pylori (ថ្វីបើតួនាទីនៃបាក់តេរីនេះ ក្នុងការបង្កើតជំងឺរលាកក្រពះ និងដំបៅក្រពះ ដើមពោះវៀនតូច មិនទាន់ស្រាវជ្រាវបានច្បាស់លាស់នៅឡើយ នៅក្នុងបណ្តាប្រទសនៃតំបន់ត្រូពិច) ។
សញ្ញាគ្លីនិក
- ឈឺចុករមួល ឬផ្សាក្រហាយនៅចុងដង្ហើម ដែលជួនកាលចុកឈឺរឹតតែខ្លាំងឡើង ឬជួនកាលធូរស្រាលទៅវិញ ដោយការបរិភោគ ចំណីអាហារ
- ភើជូរ ចង្អោរ
- ជួនកាល វាមានលក្ខណៈបែបក្រហាយ ឬជាវិបត្តិរំលាយអាហារ
- ពោះទន់ធម្មតា (លើកលែងតែករណីធ្លាយក្រពះ ពោះរឹង)
រោគវិនិច្ឆ័យ
នៅតាមមន្ទីរពេទ្យ Gastroscopie ឬ Transit gastro-duodenal
ជានិច្ចកាលត្រូវញែកអោយដាច់ពីជំងឺ ប៉ារ៉ាស៊ីត ក្នុងពោះវៀន (ពិនិត្តវិភាគមីក្រូទស្សន៍នៃលាមក)
ការព្យាបាល
ក. តាមបែបវេជ្ជសាស្ត្រ
១. របបអាហារ ៖ ចៀសវាងម្ហូបអាហារ ហិរ ស្រា ភេសជ្ជៈមាន Gaz ។ ត្រូវបរិភោគអាហារ អោយទៀងពេល ។
២. ផ្តល់ដំបូន្មានដល់អ្នកជំងឺ ៖ មិនត្រូវជក់បារី មិនត្រូវលេបថ្នាំពពួក Corticoides ឬឱសថទប់ទល់ការរលាកគ្មានជាតិ Steroide (ការប្រើប្រាស់ត្រូវប្រុងប្រយ័ត្នក្នុងករណីចាំបាច់)
៣. ឱសថទប់ទល់ជាតិអាស៊ីត ៖ Hydroxide d'aluminium លេបតាមមាត់ ត្រូវលេប ៥០០ម.ក្រ មួយម៉ោង ក្រោយរាល់ពេលបាយ និងនៅក្នុងរយៈពេលកំពុងឈឺចុក និងនៅពេលដេកផងដែរ ។ កាលណាការឈឺចុកបានបាត់ហើយ ត្រូវបញ្ឈប់ ការព្យាបាលឱសថនេះ ។
៤. ប្រសិនបើការឈឺចុកនៅតែមានបន្ទាប់ពីការព្យាបាលជាច្រើនសប្តាហ៍ ជាមួយនឹងថ្នាំ Hydroxide d'aluminium រួមផ្សំនឹកការតមនូវគ្រឿងហិរ ស្រា ថ្នាំជក់ ឱសថទប់ទល់ការរលាកគ្មានជាតិស្តេរ៉ូអ៊ីត Aspirine ថ្នាំពពួក Corticoides ហើយបើរោគវិនិច្ឆ័យនៃដំបៅស៊ីខូង ក្រពះស្ទើតែច្បាស់ប្រាកដហើយនោះ ត្រូវសម្រេចធ្វើការព្យាបាលដោយថ្នាំ Cimetidine ។
Cemetidine គឺជាគូបដិបក្ខនៃពពួក Recepteur H2 ដែលអាចព្យាបាលជាសះស្បើយដំបៅស៊ីខូងក្រពះ និងដើមពោះវៀនតូចបាន ដោយបន្ថយការបញ្ចេញនៃអាស៊ីតក្រពះ ។
ត្រូវឱ្យ Cimetidine លេបតាមមាត់ក្នុងកម្រិត ៨០០ម.ក្រ/ថ្ងៃ លេបតែមួយដង នៅពេលល្ងាច (មុនចូលគេង) និងក្នុងរយៈពេល ៤ទៅ៦ សប្តាហ៍ ។
ត្រូវប្រើ Cimetidine រួមផ្សំជាមួយអង់ទីប៊ីយូទិក ២មុខ ដូចបានកំណត់នៅខាងក្រោម ដើម្បីសម្អាតផ្តាស់ប្ញសគល់ពួក Helicobater Pylori ដែលជាមេរោគដើមហេតុច្រើនជួបប្រទះក្នុងជំងឺដំបៅស៊ីខូងក្រពះ ដើមពោះវៀនតូច ។
ឬមួយ Amoxicilline + Metronidazole
ឬមួយ Tetracycline + Metronidazole

- Amoxycilline លេបតាមមាត់ ២ក្រ/ថ្ងៃ ចែកចេញជា២ដង រយៈពេលយ៉ាងតិច ១៥ថ្ងៃ
- Metronidazole លេបតាមមាត់ ១-១.៥ក្រ/ថ្ងៃ ចែកចេញជា ២-៣ដង រយៈពេលយ៉ាងតិច ១៥ថ្ងៃ
- Tetracycline លេបតាមមាត់ ២ក្រ/ថ្ងៃ ចែកចេញជា ៣ដង រយៈពេលយ៉ាងតិច ១៥ថ្ងៃ ។
ខ. តាមបែបសល្យសាស្ត្រ (Vagotomie)
ប្រសិនបើដំបៅក្រពះ នៅតែមិនជាសះស្បើយ ទោះបីការព្យាបាលតាមបែបវេជ្ជសាស្ត្រ ត្រឹមត្រូវក៏ដោយ ឬអាស្រ័យទៅនឹងភាពរហ័សរើលាប់ឡើងវិញ នៃដំបៅ ។
ផលវិបាកនៃជំងឺ
ក. ការធ្លាយនៃដំបៅស៊ីខូងក្រពះ ដើមពោះវៀនតូច
ប្រសិនបើការឈឺចុក មានលក្ខណៈខ្លាំងក្លាភ្លាមៗ និងនៅតែបន្តនោះ ដំបៅស៊ីខូង (Ulcere) អាចត្រូវធ្លាយ
សញ្ញាគ្លីនិក
- សញ្ញារលាកស្រោមពោះ ការបង្ហាញនូវរូបភាពខ្យល់រាងចំណិតខែ ស្ថិតនៅខាងក្រោមភាពកោងនៃសន្ទះខ័ណ្ឌទ្រូង និងពោះខាងស្តាំ (ការថតដោយកាំរស្មី X)
- នៅដំណាក់កាលហួសរយៈពេល ប្រសិនបើអ្នកជំងឺចូលមកពិនិត្យមានការយឺតយ៉ាវ ស្ហូក
ការទទួលបន្ទូកព្យាបាល
១. ត្រូវបញ្ចូលសេរ៉ូម តាមសសៃវ៉ែន ដោយប្រញាប់ប្រញាល់
២. បញ្ជូនទៅផ្នែកវះកាត់
ខ. ការហូរឈាមនៃដំបៅស៊ីខូងក្រពះ ដើមពោះវៀនតូច
សញ្ញាគ្លីនិក
- ក្អួតឈាម និង ឬជុះឈាម
- ស្ហូក
ការទទួលបន្ទូកព្យាបាល
១. ត្រូវបញ្ចូលសេរ៉ូមតាមសសៃវ៉ែន
២. ត្រូវស៊កទុយោចូលក្រពះតាមច្រមុះ មានអង្កត់ផ្ចិតធំ និងធ្វើការលាងក្រពះជាមួយទឹកត្រជាក់ លុះត្រាតែទឹកដែលបូមចេញពីក្រពះវិញនោះគ្មានឈាម មកជាមួយឡើយ
៣. បញ្ជូនទៅឱ្យគ្រូពេទ្យវះកាត់ (៨០%នៃអ្នកជំងឺដែលមានការហូរឈាមតាមបំពង់អាហារ ក្រពះ ពោះវៀនធ្ងន់ធ្ងរ ត្រូវបាត់ទៅវិញដោយឯកឯង ចំណែកឯ ២០% ករណីទៀត តម្រូវឱ្យធ្វើការវះកាត់) ។
គ. រួមត្បៀតពីល័រ
សញ្ញាគ្លីនិក
- ចុកឆ្អល់នៅចុងដង្ហើម
- ក្អួត
- ស្នូរក្លុកក្លាក់នៃក្រពះ (Clapotage Gastrique)
ការទទួលបន្ទុកព្យាបាល
បញ្ជូនទៅផ្នែកវះកាត់
ឃ. មហារីកក្រពះ (កើតលើតែដំបៅក្រពះតែប៉ុណ្ណោះ)
ដកស្រង់ពីសៀវភៅ មគ្គុទ្ទេសក៍គ្លីនិក និងរូបមន្តព្យាបាលមន្ទីរពេទ្យបង្អែក

0 comments:
Post a Comment