ជំងឺកុមារ

ការ​ពុល​ដោយ​ឱសថ​ Paracetamol


ចំពោះ​ការ​ពុល​ដោយ​ឱសថ​ Paracetamol ៖

  • ប្រសិន​បើ​ស្ថិត​ក្នុង​ពេល​ ៤ម៉ោង បន្ទាប់​ពី​ការ​លេប​នៅ​ឡើយ គួរ​ផ្តល់​ធ្យូងសកម្ម​បើ​មាន ឬជំរុញ​ឲ្យ​ក្អួត លើកលែង​តែ​ត្រូវ​ការ​ប្រើ​ឱសថ​បន្សាប​ជាតិ​ពុល​តាម​មាត់​ ឬ​តាម​សសៃ (អាន​ផ្នែក​ខាង​ក្រោម) ។
  • សម្រេច​ចិត្ត​ថា តើ​ត្រូវ​ការ​ប្រើ​ឱសថ​បន្សាប​ជាតិ​ពុល​ឬទេ ដើម្បី​បង្ការ​ការ​ខូច​ថ្លើម ៖ ការ​លេប​ចំនួន​ ១៥០ម.ក្រ/គ.ក ឬ​ច្រើន​ជាង​នេះ កម្រិត​ពុល​ ៤ម៉ោង របស់​ Paracetamol បើ​អាច​ធ្វើ​បាន ។ ភាគ​ច្រើន​គឺ​កុមារ​ធំ​ដែល​ត្រូវ​ការប្រើ​ថ្នាំបន្សាប​ជាតិ​ពុល​ច្រើន​ជាង បន្ទាប់​ពី​លេបឱសថ Paracetamol ដោយ​ខ្លួនឯង ឬ​នៅ​ពេល​ដែលឪពុក​ម្តាយឲ្យ​ថ្នាំ​លើស​ដោយអចេតនា ។ 
  • ប្រសិន​បើ​ក្រោម​ ៨ម៉ោង​ បន្ទាប់​ពី​លេប​ចូល គួរ​ផ្តល់ឱសថ Methionine តាម​មាត់ ឬ​ Acetylcysteine តាម​សសៃ​ឈាម ។ អាច​ប្រើ​ឱសថ Methionine ប្រសិន​បើ​កុមារ​មិន​សន្លប់ និង​មិនក្អួត (<៦ឆ្នាំ ១ក្រ រៀងរាល់​៤ម៉ោង ចំនួន​៤ដង >៦ឆ្នាំ ២.៥ក្រ រៀង​រាល់​៤ម៉ោង ចំនួន​៤ដង) ។
  • ឬ​កុមារ​មិន​អាច​លេប​ថ្នាំ​តាម​មាត់​ ចូរ​ផ្តល់​ឱសថ​ Acetylcysteine តាម​សសៃ​ឈាម ។ សូម​ចំណាំ​ថា បរិមាណ​សេរ៉ូម​ដែល​ប្រើ​ក្នុង​របបស្តង់​ដារ គឺ​ច្រើន​ពេក​សម្រាប់​កុមារ​តូចៗ ។ 
  • ចំពោះ​កុមារ​ទម្ងន់​ <២០គ.ក ចូរ​ផ្តល់​កម្រិត​ថ្នាំ​ដំបូង​ចំនួន ១៥០ម.ក្រ/គ.ក ក្នុង​ជាតិ​ស្ករ​ ៥% ចំនួន ៣ម.ល/គ.ក រយៈ​បេល​១៥នាទី បន្ទាប់​មក​ផ្តល់ ៥០ម.ក្រ/គ.ក ក្នុង​ជាតិ​ស្ករ ៥% ចំនួន ៧ម.ល/គ.ក រយៈ​ពេល​៤ម៉ោង ចុងក​្រោយ​ផ្តល់ ១០០ម.ក្រ/គ.ក ក្នុងជាតិ​ស្ករ ៥% ចំនួន ១៤ម.ល/គ.ក រយៈ​ពេល​៦ម៉ោង ។ បរិមាណ​ជាតិ​ស្ករ​អាច​បង្កើន​ចំពោះ​កុមារ​ធំៗ ។ បន្ត​ការ​ចាក់​បញ្ចូល​ឱសថ​ Acetylcysteine ច្រើន​ជាង​ ២០ម៉ោង ប្រសិន​បើ​កុមារ​ត្រូវ​បាន​បញ្ជូន​មក​យឺតយ៉ាវ​ ឬ​មាន​ភស្តុ​តាង​នៃ​ការ​ពុល​ថ្លើម ។ ប្រសិន​បើ​អាច​វាស់​អង់ហ្សីម​ថ្លើម​ ហើយ​ឃើញ​ថាវាកើន​ឡើង​គួរ​បន្ត​ការ​ចាក់​បញ្ចូល​តាម​សសៃ​រហូត​កម្រិត​អង់ហ្សីម​ធ្លាក់​ចុះ ។ 
ដកស្រង់​ចេញពី​សៀវភៅ​ហោ​ប៉ៅ​ស្តី​ពី​ ការ​ថែ​ទាំ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​សម្រាប់​កុមារ

0 comments:

Post a Comment

Powered by Blogger.