ជំងឺកុមារ

ជំងឺពងបែកដៃ ជើង និងក្នុងមាត់ (Hand foot mouth disease)

និយមន័យ
- ជំងឺពងបែកដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងមួយកើតឡើងញឹកញា៉ប់ចំពោះទារក និងកុមារ។
- វាបង្ករអោយមានរោគសញ្ញា គ្រុនក្ដៅ មានដំបៅឈឺក្នុមាត់់ និង​មានពងកន្តួលលើបាតដៃ បាតជើង និងកំប៉េះគូដ។ វាកើតឡើងមាននៅក្នុងប្រទេសជាច្រើនពេញទូទាំងពិភពលោក។
អត្រាកើតជំងឺ
- ករណីនីមួយៗ​ និងការផ្ទុះនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់កើតឡើងទូទាំងពីភពលោក។
- ក្នុងប្រទេសដែលមានលក្ខណៈស្រដៀងប្រទេសកម្ពុជា ការផ្ទុះជំងឺកើតឡើងពេញមួយឆ្នាំ។
- ការផ្ទុះនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់កើតឡើងរៀងរាល់ពីរបីឆ្នាំម្ដង ក្នុងតំបន់ផ្សេងៗគ្នាលើពិភពលោក ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្ទុះជំងឺបានកើតឡើងភាគច្រើននៅទ្វីបអាសីុ។
- ប្រទេសទាំងឡាយដែលមានចំនួនជំងឺនេះកើនឡើងច្រើនក្នុងពេលថ្មីៗនេះក្នុងទ្វីបអាសីុរួមមានៈ ប្រទេសចិន ជប៉ុន ហុងកុង កូរ៉េខាងត្បូង ម៉ាឡេសីុ សឹង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។

ភ្នាក់ងារបង្ករោគ
- មេរោគវីរុសដែលស្ថិតនៅក្នុងក្រុម Enterovirus និង Coxsackivirus ជាអ្នកបង្កជំងឺពងបែកដៃ ជើង និងក្នុងមាត់
- ភាគច្រើនបង្កឡើងដោយ Coxsackivirus តែក៏អាចបង្ករដោយមេរោគ Enterovirus 71(EV71) ផងដែរ។

កំរិតនៃជំងឺ
- ភាគច្រើនជាជំងឹស្រាលហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ ដោយពុំបាច់មានការព្យាបាល ហើយកំរមានផលវិបាកណាស់។
- ជាកំរ ជំងឺអាចបង្ករអោយមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមានៈ

  • រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង)
  • និងរោគសញ្ញាផ្លូវដង្ហើម (ហត់)។
អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅមន្ទីពេទ្យដែលនៅជិតបំផុត។

កត្តាប្រឈមនៃការឆ្លង

  • កុមារដែលមាន អាយុក្រោម១០ឆ្នាំមានការប្រឈមខ្ពស់។
  • តែជាញឹកញាប់គឺនៅកុមារដែលមាន អាយុតិចជាង៥ឆ្នាំ។
  • កុមារតូចៗងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរ។
  • មនុស្យពេញវ័យក៏អាចឈឺផងដែរ តែកម្រ។

របៀបឆ្លង រយៈពេលបង្ករោគ ការចំលង

  • ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយការប៉ះពាល់ ផ្ទាល់ជាមួយនឹងវត្ថុវាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃដែលចេញពីពងបែក លាមកនៃអ្នកជំងឺ។
  • អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ 
  • ជំងឺពងបែកដៃ ជើង និងក្នុងមាត់មិនឆ្លងទៅ ឬពីសត្វឡើយ។
  • រយៈពេលរោគសញ្ញាកើតឡើងគិតចាប់ពីថ្ងៃឆ្លងជំងឺដល់ថ្ងៃចេញរោគសញ្ញាដំបូងជាទូទៅ ៣-៧ថ្ងៃ។
  • រោគសញ្ញាដំបូងនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់ភាគច្រើនគឺក្ដៅខ្លួន និងជាទូទៅមានរយៈពេលពី២៤ម៉ោងទៅ៤៨ម៉ោង។
  •  ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចឆ្លងលើសមួយដង ពីព្រោះ ជំងឺពងបែកដៃ ជើង និងក្នុងមាត់បង្កឡើងដោយមេរោគផ្សេងៗគ្នា។ ការឈឺជំងឺនេះម្ដងអាចបង្កអោយមាន ប្រព័ន្ធការពារខ្លួនទៅនឹងមេរោគតែមួយប្រភេទតែប៉ុណ្ណោះ។

រោគសញ្ញា
- ជាទូទៅចាប់ផ្ដើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងជាញឹកញាប់ឈឺបំពង់ក។
- មួយឬពីរថ្ងៃដំបូងបន្ទាប់ពីក្ដៅខ្លួន អ្នកជំងឺចាប់ផ្ដើមមាន ចំនុចពណ៌ក្រហមតូចៗ ឬចេញជាពង នៅលើបាតដៃ បាតជើង កំប៉េះគូទ និងដំបៅក្នុងមាត់។
អ្នកជំងឺមួយចំនួនដែលឆ្លងជំងឺស្រាល អាចមិនមានចេញជារោគសញ្ញាអ្វីទាំងអស់។
អ្នកជំងឺមួយចំនួនតូចដែលឆ្លងជំងឺធ្ងន់ ជាពិសេសបង្ករដោយមេរោគ EV71 អាចមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើម ដែលវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

-  ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវនាំកុមារទៅមន្ទីពេទ្យជាបន្ទាន់បើពួកគេមានសញ្ញាគ្រោះថ្នាក់ ដូចជា៖
  • ក្អួតច្រើនដង
  • សញ្ញាប្រសាទដូចជា សន្លឹម ប្រកាច់ 
  • កន្ត្រាក់រឹងដៃជើង ឬ ទន់ដៃទន់ជើង 
  • សញ្ញាផ្លូវដង្ហើមដូចជាពីបាកដកដង្ហើម ឬដកដង្ហើមញាប់ ជាដើម។
ការព្យាបាល 
ពេលបច្ចុប្បន្ននេះ មិនមានការព្យាបាលជាក់លាក់ណាមួយសំរាប់ជំងឺពងបែកដៃ ជើង និងក្នុងមាត់ឡើយ។
ការព្យាបាលរួមមាន៖
  • បរិភោគទឹកអោយបានច្រើន
  • ថ្នាំបញ្ចុះកំដៅពេលកុមារក្ដៅខ្លួន Paracetamol 10-15mg/kg។ មិនត្រូវប្រើថ្នាំអាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ។
  • ថ្នាំបំបាត់ការឈឺចាប់ដែលបណ្ដាលមកពីពងបែកក្នុងមាត់ ex. Zytee Gel ឬ Kamistad gel N លាបមាត់មុនពេលញាុំ៣០នាទី។
  • វីតាមីន។
ការការពារ និងវិធានការទប់ស្កាត់
  •  ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចការពាបានដោយការអនុវត្តន៍អនាម័យល្អ និងការយកកូនទៅពេទ្យទាន់ពេល ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ។
  • ប៉ុន្តែមិនមានថ្នាំការពារ ឬថ្នាំព្យាបាលសំរាប់វីរុសបង្ករជំងឺពងបែកដៃ ជើង និងក្នុងមាត់ឡើយ។
  • ត្រូវលាងដៃអោយបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយទឹកអាល់កុល ជាពិសេសក្រោយប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំនីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យនិងក្រោយប្ដូរទ្រនាប់គូទទារក ឬជូតសំអាតរាងកាយកុមារ។
  • លាងសំអាតផ្ទះ និងរបស់ប្រលាក់ដោយទឹកនិងសាប៊ូ។
  • ជៀសវាងការប៉ះពាល់ស្និតស្នាល (ថើប អោប ប្រើប្រាស់សំភារៈសំរាប់ការហូបចុក រួមគ្នា) ជាមួយកុមារដែលមានជំងឺពងបែកដៃ ជើង និងក្នុងមាត់ អាចកាត់បន្ថយការឆ្លងផងដែរ។
  • ផ្ដល់អាហារដែលមានជីវជាតិច្រើន និងទឹកស្អាត់ដល់កុមារ៕ 
  • ប្រើស្លាប់ព្រា និងចានដាច់ដោយឡែកសំរាប់កុមារនិមួយៗ។
  • អ្នកមើលថែកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួន។
ដកស្រង់ពី នាយកដ្ងានប្រយុទ្ធនឹងជំងឺឆ្លង CDC

0 comments:

Post a Comment

Powered by Blogger.